អ្នកគាំទ្រ៖ ទោះ ម៉ានីតា មិនជាប់ក្នុង Top តែនាងឈ្នះក្នុងបេះដូងពួកយើងទាំងអស់គ្នា

ក្រោយឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញ ទីបំផុតរកឃើញម្ចាស់មកុដ Miss Universe 2022 ហើយ គឺបានទៅលើ R’Bonney Gabriel ជា Miss Universe USA។ ដោយឡែក សម្រាប់កញ្ញា ហង្ស ម៉ានីតា បេក្ខភាពតំណាងប្រទេសកម្ពុជា មិនបានជាប់ដល់វគ្គចុងក្រោយតាមការរំពឹងទុកនោះទេ ខណៈប្រទេសក្នុងតំបន់អាស៊ានមានតែ ឡាវ មួយប៉ុណ្ណោះដែលអាចឈានចូលដល់វគ្គ Top 16 ចុងក្រោយបាន។

R’Bonney Gabriel ម្ចាស់កមុដ Miss Universe 2022 (រូបថត៖ FB page Universe Pageant)

អ្នកគាំទ្រកម្ពុជា រួមទាំងបវរកញ្ញា និងបុរសឯកជាច្រើន បានបង្ហាញការសោកស្តាយចំពោះលទ្ធផលនេះ តែយ៉ាងណាការប្រកួតតែងមានចាញ់មានឈ្នះជៀសមិនផុតនោះឡើយ។ ទោះជាយ៉ាងនេះក្តី ​គ្រប់គ្នានៅតែហើយលើកទឹកចិត្ត ម៉ានីតា ជានិច្ច ព្រោះ Miss Universe Cambodia 2022 ធ្វើបានល្អគ្រប់ជ្រុងជ្រោយ និងបានបង្ហាញឱ្យពិភពលោកដឹងពីសមត្ថភាពបេក្ខភាពកម្ពុជាកាន់តែច្បាស់ឡើង។ ជាក់ស្តែង អំឡុងពេលប្រកួតទំព័រហ្វេសប៊ុកផ្លូវការ Miss Universe តែងតែផុស​ប្រម៉ូតពីកម្ពុជាយើងងជាហូរហែ ចំណែក បណ្ដាអ្នកគាំទ្រអន្តរជាតិក៏តែងតែគាំទ្រនិងគិតថាកម្ពុជាយើងនឹងបានលទ្ធផលណាមួយផងដែរ។

អ្នកគាំទ្រដែលបានទៅទស្សនាការ Live ផ្ទាល់ ការប្រកួត Miss Universe 2022 នៅរោងភាពយន្ត Legend Premium (Legend Premium Olympia) បានឱ្យ AMS ដឹងថា គ្រប់គ្នាពិតជាសោកស្តាយដែល ម៉ានីតា មិនអាចឈានចូលដល់វគ្គ Top បាន ព្រោះពួកគេពិតជារំពឹងលើរូបនាងខ្ពស់ខ្លាំងណាស់ ដោយសារតែនាងមានចំណេះដឹងទូទៅ ភាសា ការត្រៀមខ្លួនល្អ និងមានឆន្ទៈមុតមាំក្នុងការប្រកួតប្រជែងនេះ។ ត្បិត បវរកញ្ញាកូនកាត់ខ្មែរ-បារាំងមិនទាន់អាចបំបែកកំណត់ត្រាឱ្យកម្ពុជាបានក៏ពិតមែន តែគ្រប់គ្នាអះអាងនឹងនៅតែគាំទ្រ ហើយលើកទឹកចិត្តនាងជានិច្ច។ អ្នកគាំទ្រផ្តាំកុំឱ្យ ម៉ានីតា គិតច្រើន កុំមានសម្ពាធ និងកុំបាក់ទឹកចិត្តឱ្យសោះ ត្រូវមើលថែសុខភាពខ្លួនឯងឱ្យល្អ ធ្វើដំណើរត្រឡប់មកមាតុប្រទេសវិញដោយសុវត្ថិភាព។

មិនខ្វល់ថាលទ្ធផល ម៉ានីតា យ៉ាងណានោះទេ អ្នកគាំទ្រនៅតែទៅទទួលស្វាគមន៍ បវរកញ្ញាចក្កវាឡកម្ពុជាឆ្នាំ២០២២ នៅបរិវេណព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅថ្ងៃដែលនាងវិលត្រឡប់មកវិញ។ នេះសបញ្ជាក់ឱ្យឃើញថា ទោះបីកញ្ញា ហង្ស ម៉ានីតា មិនឈ្នះមកុដពីកម្មវិធីប្រកួត តែនាងបានឈ្នះក្នុងចិត្តមហាជនហើយ ព្រោះពេលទៅទស្សនាការ Live ផ្ទាល់ គ្រប់គ្នាបានកាន់គ្របឆ្នាំង វែក និងឧបករណ៍បង្កសម្លេងផ្សេងៗ មកគោះឡើងកងរំពងពេញសាលចាក់បញ្ចាំងបង្ហាញពីទំហំចិត្តចំពោះអ្នកបវរកញ្ញាកម្ពុជារូបនេះ។

ងាកមក ហង្ស ម៉ានីតា វិញ ក្រោយមិនទទួលបានលទ្ធផលល្អក្នុងការប្រកួត នាងបានឆាតទៅសុំទោសសិស្សច្បងទាំង៤រូប  ហើយរៀមច្បងទាំង៤រូប បាននាំគ្នាលើកទឹកចិត្ត និងលើកឡើងថា ម៉ានីតា ធ្វើបានល្អបំផុតហើយ នាងឈ្នះក្នុងបេះដូងពួកយើងទាំងអស់គ្នា។

សូមជម្រាបថា នេះជាឆ្នាំដំបូងបង្អស់ដែលក្រុមហ៊ុន CIM បានរៀបចំឱ្យមានការ Live ផ្ទាល់ កម្មវិធីប្រកួតផ្តាច់ព្រ័ត្របវរកញ្ញាចក្រវាលលេីកទី៧១​ នៅលេី Screen ដ៏ធំៗ តាមទីតាំងផ្សេងៗគ្នាជាច្រើនកន្លែងនៅក្នុងរាជធានីភ្នំពេញ។ អ្នកគាំទ្រលើកឡើងថា ខ្លួនរីករាយដែលក្រុមហ៊ុន CIM រៀបចំបែបនេះឡើង ធ្វើឱ្យអ្នកគាំទ្របានជួបគ្នាទស្សនាការ Live ផ្ទាល់ជាមួយគ្នា។ គ្រប់គ្នាសង្ឃឹមថា អាចនឹងមានការ Live បែបនេះទៀតនៅឆ្នាំខាងមុខ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ

ហេតុផល ៥ យ៉ាងដែលប្រជាជនខ្មែរគ្រប់រូបមិនគួររំលងការទៅទស្សនាភាពយន្ត «LOOT»

ភាពយន្តឯកសារស៊ើបអង្កេត «LOOT: ការវិលត្រឡប់មកវិញនូវរតនៈសម្បត្តិវត្ថុរបស់កម្ពុជា» ដែលលាតត្រដាងរឿងរ៉ាវប្រវត្តិសាស្ត្រដ៏សំខាន់នៃការលួចវត្ថុបុរាណ

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្ន

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត