ភ្ញាក់​ខ្លួន​ទៅ! បើ​ស្នេហា Private ដល់​ថ្នាក់​មាន ៦​ចំណុច​នេះ ​មាន​ន័យ​​ថា​អ្នក​គ្រាន់​ជា​មនុស្ស​លួច​លាក់​របស់​គេ​ទេ

មនុស្ស​មួយ​ចំនួន ទោះ​​បី​​​មាន​គូ​​ស្នេហ៍​រួច​ហើយ​ក្ដី ក៏​នៅ​តែ​បើក​បេះដូង​ទទួល​យក​ក្ដី​ស្រឡាញ់​​ពី​អ្នក​ផ្សេង​ម្នាក់​ទៀត​។ គេ​អាច​នឹង​ស្រឡាញ់​អ្នក​មែន ប៉ុន្តែ​ប្រសិន​អ្នក​ក្លាយ​ជា​ជន​ទី​បី ដែល​កំពុង​ បំផ្លាញ​ សុភមង្គល​​​មនុស្ស​ស្រី​ដូច​គ្នា វា​ពិត​ជា​រឿង​ខ្លោចផ្សា​ខ្លាំង​ណាស់​​។ រៀន​សង្កេត​សញ្ញា​ទាំង​ ៦​នេះ រួច​ដក​ខ្លួន​ជា​ប្រញាប់​ទាន់​អ្វីៗ​នៅ​អាច​ស្រោចស្រង់​​បាន​​ ប្រសិន​អ្នក​ដឹង​ច្បាស់ ប្រាកដ​ចិត្ត​​ថា​ គេ​មាន​គូ​​ស្នេហ៍​រួច​ហើយ​ ហើយ​អ្នក​គ្រាន់​តែ​ជា​មនុស្ស​លួចលាក់​ម្នាក់​របស់​គេ​៖

១. ​ពិបាក​ខ្លាំង​ទម្រាំ​បាន​ណាត់​ជួប​គ្នា​​ម្ដងៗ​៖

រាល់​ពេល​អ្នក​ណាត់​គាត់​ជួប​ម្ដងៗ គាត់​មិន​ដែល​មក​តាម​​ការ​កំណត់​ទេ​។ ពេល​ដែល​គាត់​ចេញ​បាន​គឺ​ ពេល​ដែល​ខុស​ប្រក្រតី​​ ដូចជា​ពាក់​កណ្ដាល​យប់​ជា​ដើម​។ គាត់​ប្រហែល​ជា​ត្រូវ​កំដរ​​​នារី​ណា​ម្នាក់​​នៅ​ពេល​ធម្មតា ដូច្នេះ​ដើម្បី​ជួប​អ្នក គាត់​បាន​ត្រឹម​លួច​ឆ្មក់​ម្ដងៗ​ប៉ុណ្ណោះ។

២. មិន​ដែល​នាំ​អ្នក​ដើរ​លេង​កន្លែង​​​មនុស្ស​ច្រើន​៖

ទោះ​ជា​រាប់អាន​គ្នា​បាន​មួយ​រយៈ​ហើយ​ក្ដី ប៉ុន្តែ​គាត់​មិន​ដែល​​បណ្ដើរ​អ្នក​នៅ​កន្លែង​សាធារណៈ​ ដែល​មាន​មនុស្ស​​ច្រើន​កុះករ​ទេ​។ ដំបូង​អ្នក​គិត​ថា ប្រហែល​​គាត់​​មិន​ចង់​ឲ្យ​​ភាព​រ៉ូមែនទិច​ត្រូវ​បាន​រំខាន​ ប៉ុន្តែ​ដល់​យូរៗ​ទៅ បែរ​ជា​យល់​ថា​គាត់​​ភ័យ​ខ្លាច​ជួប​​មនុស្ស​ស្គាល់​ដោយ​ចៃដន្យ​ ធ្វើ​ឲ្យ​បែក​ការ​​ទំនាក់ទំនង ​លួចលាក់ ​រវាង​គាត់​និង​​​អ្នក​ទៅ​វិញ​។

៣. ​ទូរស័ព្ទ​​គេ​យើង​ប៉ះ​មិន​បាន៖

ពេល​គេ​នៅ​ឆ្ងាយ​ទូរស័ព្ទ ហើយ​​​អ្នក​លើក​ទូរស័ព្ទ​ជំនួស​​ម្ដងៗ គេ​ខឹង ​ច្រឡោត​យ៉ាង​ខ្លាំង​។ ទូរស័ព្ទ​ផ្ទាល់​ខ្លួន​គេ សុទ្ធ​តែ​ចាក់​សោ​លេខ​សំងាត់​ត្រឹមត្រូវ អ្នក​មិន​​អាច​ឆែកឆេរ​ផ្ដេសផ្ដាស​​ឡើយ​។ ប្រសិន​អ្នក​​ខល​ទៅ​​​៤ទៅ៥​​ដង គេ​មិន​ទាន់​ទទួល​ម្ដង​ផង​ ហើយ​ពេល​អ្នក​សួរ គេ​តែងតែ​មាន​ហេតុផល​ដោះស្រាយ​ជានិច្ច​។

៤. មាន​រូបថត​ជាមួយ​​មនុស្ស​​​​ប្លែក​មុខ​ញឹក​​៖

អ្នក​ណា​ក៏​មាន​មិត្តភ័ក្ដិ​ដែល​​ជា​មនុស្ស​ផ្ទុយ​ភេទ​គ្នា​ដែរ​។ ត្រឹម​តែ​ថតរូប​ជាមួយ​គ្នា​ក្នុង​ឱកាស​ពិសេសៗ​យូរៗ​ម្ដង វា​មិន​មែន​ជា​បញ្ហា​ដែល​អ្នក​ត្រូវ​ហួងហែង ប្រចណ្ឌ រក​រឿង​​គាត់​ឡើយ​។ ​រឿង​ដែល​ចម្លែក​​គឺ គាត់​ប្រាប់​ថា​ជា​មិត្ត​ធម្មតា ប៉ុន្តែ​ហេតុអ្វី​អ្នក​មិន​​ដែល​ស្គាល់ ហើយ​គាត់​ក៏​មិន​ដែល​ណែនាំ​​​ឲ្យ​ស្គាល់​​​​គ្នា​ម្ដង​សោះ​អញ្ចឹង។

៥. មិន​ចង់​ជួប ឬ​ស្គាល់​មិត្តភ័ក្ដិ​របស់​អ្នក​៖

គាត់​តែង​ព្យាយាម​ឲ្យ​អស់​ពី​សមត្ថភាព ដើម្បី​គេចវេះ​មិន​ចង់​ជួប ឬ​ស្គាល់​មិត្ត​របស់​អ្នក​។ សម្រាប់​គាត់ ​មាន​​តែ​អ្នក​​​ម្នាក់​គឺ​គ្រប់គ្រាន់​។ មនុស្ស​ដែល​ពាក់ព័ន្ធ​ជាមួយ​​អ្នក​ គាត់​មិន​ត្រូវការ​ឡើយ ព្រោះ​មិន​ចង់​បង្ក​បញ្ហា​ឲ្យ​កាន់​តែ​ធំ​ទៅៗ ​​នៅ​ថ្ងៃ​​ក្រោយ​​។

៦. ស្រលាញ់​យូរ​ឆ្នាំ​ តែ​មិន​​ដែល​ណែនាំ​អ្នក​ឲ្យ​ក្រុម​គ្រួសារ ឬ​មិត្ត​គេ​ស្គាល់​៖

នៅ​ពេល​ដែល​អ្នក​សួរ អ្នក​តែង​មាន​លេស​ដោះសា​ថា រវល់​រឿង​នេះ រឿង​នោះ ឬ​ចាំ​ពេល​នេះ ពេល​នោះ​​ជា​ដើម​។ បើ​អ្នក​ជា​ស្រី​តែ​ម្នាក់​ដែល​គាត់​មាន ហេតុអ្វី​ត្រឹម​តែ​​ទទួល​ស្គាល់​អ្នក​ជា​ផ្លូវការ គាត់​ត្រូវ​ចាំ​យូរ​ដល់​ថ្នាក់​នេះ​?



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ទីក្រុងហូជីមិញត្រៀមបើកការដ្ឋានសាងសង់ខ្សែរថភ្លើងក្រោមដីថ្មីចំនួន ៣ ខ្សែ ក្នុងតម្លៃ ៩.៦ ប៊ីលានដុល្លារ

ទីក្រុងហូជីមិញ ប្រទេសវៀតណាម មានផែនការពង្រីកបណ្តាញរថភ្លើងក្រោមដីជាមួយនឹងខ្សែថ្មីចំនួន ៣ ខ្សែ ដោយគ្រោងបើកការដ្ឋានសាងសង់ក្នុងត្រីមាសទី ៤ ឆ្នាំនេះ ជាមួយនឹងកញ្ចប់

គ្រប់ខេត្ត រាជធានីនៃកម្ពុជា នឹងជួបប្រទះភ្លៀងធ្លាក់ រួមជាមួយខ្យល់កន្ត្រាក់ ហើយក៏មានលាយឡំផ្គរ រន្ទះរហូតដល់ដាច់ខែនេះ

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​បាន​ជូន​ដំណឹង ស្ដី​ពី​អាកាសធាតុ ដោយ​បញ្ជាក់​យ៉ាង​ច្បាស់​ថា ចាប់ពី​ថ្ងៃ ២៤ ដល់​ថ្ងៃ ៣០ ខែ​កញ្ញា ឆ្នាំ ២០២៦ ប្រទេស​កម្ពុជា​នឹង​មាន​

ចិនហាមឃាត់រឿង AI រាប់ម៉ឺនរឿងដែលមាន “អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់”

ទីភ្នាក់ងារនិយតកម្មមាតិកាវីដេអូខ្លីរបស់ប្រទេសចិន បានលុបចោលភាពយន្តខ្លីចំនួន ៦៨ ០០០ ចំណងជើង ដែលមាន "អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់" ដោយក្នុងនោះជាភាពយន្ត

សម្ពាធក្នុងការមានផ្ទះ មានឡានមុនរៀបការ បង្កបន្ទុកផ្លូវចិត្តធ្ងន់ធ្ងរក្នុងចំណោមយុវជនវៀតណាម

សម្ពាធសង្គមក្នុងការរកលុយទិញផ្ទះ និងរថយន្តផ្ទាល់ខ្លួនឱ្យបានមុនពេលរៀបការ កំពុងបង្ខំឱ្យយុវជនវៀតណាមជាច្រើនត្រូវរ៉ាប់រងការងារច្រើនក្នុងពេលតែមួយ និងពឹងផ្អែកលើ

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្