ផ្លែឈើ ៦ មុខ ជួយចិញ្ចឹម និងមានប្រយោជន៍បំផុតសម្រាប់សុខភាពបេះដូង

ផ្លែឈើគឺជាប្រភពដ៏ល្អនៃសារធាតុចិញ្ចឹមជាច្រើនមានដូចជាប៉ូតាស្យូម និងជាតិសរសៃជាដើម។ សារធាតុចិញ្ចឹមល្អៗដែលនៅក្នុងផ្លែឈើអាចជួយបន្ទាបសម្ពាធឈាម កាត់បន្ថយកម្រិតកូឡេស្តេរ៉ូល ការពារជំងឺលើសសម្ពាធឈាម ក៏ដូចជាការពារជំងឺបេះដូងផងដែរ។ ដូច្នេះឆ្លៀតពេលនេះយើងសូមចែករំលែកនូវផ្លែឈើ ៦ មុខដែលល្អខ្លាំងមែនទែនសម្រាប់សុខភាពបេះដូង៖

១. ផ្លែប៉ោម

ការទទួលទានផ្លែប៉ោមមិនត្រឹមតែជាវិធីដ៏ល្អក្នុងការបន្ថែមជាតិសរសៃដល់ប្រព័ន្ធរំលាយអាហារ និងផ្តល់សារធាតុចិញ្ចឹមដល់រាងកាយរបស់យើងប៉ុណ្ណោះទេ។ ប៉ុន្តែ​ក្នុង​ផ្លែ​ឈើមួយប្រភេទ​នេះសម្បូរដោយ​សារជាតិ flavonoids ដែលអាចជួយកាត់បន្ថយសម្ពាធឈាមខ្ពស់ កាត់បន្ថយកម្រិតកូឡេស្តេរ៉ុល ថែមទាំងផ្ដល់សារធាតុចិញ្ចឹមដល់បេះដូងឱ្យកាន់តែប្រសើរឡើង។

២. ផ្លែចេក

ការញ៉ាំចេកមួយផ្លែក្នុងមួយថ្ងៃនឹងផ្តល់ឱ្យយើងនូវវីតាមីន B6 និងវីតាមីន C ដែលសុទ្ធសឹងជាសារធាតុចិញ្ចឹមសំខាន់ៗសម្រាប់រាងកាយ។ លើសពីនេះ ជាតិសរសៃ ប៉ូតាស្យូម និងម៉ាញេស្យូមដែលនៅក្នុងផ្លែចេកគឺជាសារធាតុចិញ្ចឹមសំខាន់ទាំងបីដែលអាចជួយគ្រប់គ្រងសម្ពាធឈាម ព្រមទាំងកាត់បន្ថយហានិភ័យនៃជំងឺបេះដូងបានយ៉ាងល្អផងដែរ។

៣. ពពួកបឺរី

គ្រប់ប្រភេទនៃផ្លែបឺរីទាំងអស់គឺជាប្រភពដ៏ល្អនៃវីតាមីន C និងជាតិសរសៃ។ វាក៏ត្រូវបានរាប់បញ្ចូលជា​របប​អាហារ​សម្បូរ​ជាតិ​សរសៃ​ដែល​អាច​ជួយ​បញ្ចុះ​កូឡេស្តេរ៉ុល និង​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​បេះដូងបានថែមទៀតផង។ មិនតែប៉ុណ្ណោះ ផ្លែបឺរីក៏សម្បូរដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលអាចជួយប្រឆាំងនឹងការបំផ្លាញកោសិកាផងដែរ។

៤. ផ្លែក្រូចថ្លុង

វីតាមីន C ប៉ូតាស្យូម និងជាតិសរសៃនៅក្នុងផ្លែ​ក្រូចថ្លុង​អាច​កាត់​បន្ថយ​កម្រិត​កូឡេស្តេរ៉ុល និង​ទ្រីគ្លីសេរីដ។ ក្រូចថ្លុង​ក៏អាច​ជួយ​កាត់​បន្ថយ​ជាតិ​ខ្លាញ់​ក្នុង​ឈាមដែល​នឹង​បង្ក​បញ្ហា​ដល់​សរសៃ​ឈាម ឬ​ឈាន​ដល់​ជំងឺ​បេះដូងផងដែរ។

៥. ផ្លែក្រូច

បន្ថែមពីលើសារជាតិ flavonoids ផ្លែក្រូចក៏មានសារធាតុប្រឆាំងអុកស៊ីតកម្មដែលអាចជួយប្រឆាំងនឹងការរលាកផងដែរ។ ផ្លែឈើមួយនេះក៏មានផ្ទុកនូវប៉ូតាស្យូម និងជាតិសរសៃដែលអាចជួយគ្រប់គ្រងសម្ពាធឈាមបានល្អ និងកាត់បន្ថយហានិភ័យនៃជំងឺសរសៃឈាមបេះដូង។

៦. ផ្លែប៉េស

ការ​ញ៉ាំ​ផ្លែ​ប៉េស​ជា​ប្រចាំអាច​លើក​កម្ពស់​សុខភាព​បេះដូងបានយ៉ាងល្អ។ យោងតាមការសិក្សាពីគេហទំព័រ Healthline បានបង្ហាញថាផ្លែ​ប៉េស​អាច​កាត់បន្ថយ​អត្រា​ប្រឈម​នឹង​ជំងឺទាក់ទងនឹង​បេះដូង​ដូច​ជា​សម្ពាធ​ឈាម​ខ្ពស់ និង​ការកើនឡើងកម្រិត​កូ​ឡេ​ស្តេ​រ៉ុលជាដើម។ លើសពីនវ ការទទួលទានផ្លែប៉េសក៏ផ្តល់ឱ្យរាងកាយរបស់អ្នកនូវជាតិសរសៃ ប៉ូតាស្យូម និងវីតាមីន C វីតាមីន E និង វីតាមីន K ថែមទៀតផង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la

មូលនិធិគ្រួសារ Herbalife (HFF) បន្តភាពជាដៃគូជាមួយអង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) នៅប្រទេសកម្ពុជា

មូលនិធិគ្រួសារ Herbalife (HFF) បានប្រកាសពីការបន្តភាពជាដៃគូជាមួយ អង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញដែលផ្តល់

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

ប្រធានសមាគមសិល្បករខ្មែរអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង រៀបចំឱ្យក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម