«ព្រលឹងល្បុក្កតោ» ភាពយន្តបំផុសចលនាវប្បធម៌ជាតិ ចាប់ចាក់បញ្ចាំងស្អែកនេះ!

ក្រោយចំណាយពេលផលិតអស់រយៈពេលជាច្រើនឆ្នាំ ទីបំផុតភាពយន្តខ្មែរ ខ្នាតវែងរឿង «ព្រលឹងល្បុក្កតោ» ត្រូវបានសម្ពោធចាក់បញ្ចាំងជាផ្លូវការហើយ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម ចាន់ សារុន ប្រធានសហព័ន្ធកីឡាល្បុក្កតោ ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការ ​ក្រសួង​​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​ ឯកឧត្តម តឹក ង៉ូយ ហៅ ស្តេចនំដូណាត់ សាស្ត្រាចារ្យក្រមាមាស គុនល្បុក្កតោ សាន គីមស៊ាន តារាសម្តែងជំនាញក្បាច់គុនខ្មែរ កញ្ញា ពេជ្រ ចរណៃ សិស្សគុនល្បុក្កតោពីក្លឹបនានា ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ។

ក្នុងពិធីសម្ភោធនេះ ក៏មានការសម្តែងផ្ទាល់ពីក្រុមល្បុក្កតោ ដោយរំលេចគុន ៣សំខាន់ៗ ដែលធ្វើឱ្យទស្សនិកជនភ្ញាក់ផ្អើលនឹកស្មានមិនដល់ និងកោតសសើរដល់គំនិតផ្តួចផ្តើមរបស់លោកគ្រូតា ក្នុងការចងក្រងស្នាដៃថ្មីនេះ បន្ទាប់ពីលោកគ្រូរួមចំណែកនាំគុនល្បុក្កតោឱ្យពិភពលោកទទួលស្គាល់ជា បេតិកភណ្ឌពិភពលោកថ្មីៗនេះ។ 

លោកគ្រូតា សាន គឹមស៊ាន មានប្រសាសន៍ក្នុងពិធីសម្ភោធថា៖ «ខ្ញុំបានធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីល្បុក្កតោ និងស្មារតីជាតិ។ ទោះបីភាពយន្តនេះខាត ឬចំណេញ អ្នកដែលនៅតែចំណេញ គឺជាតិយើង ព្រោះយើងបានចូលរួមផ្សព្វផ្សាយ គុនល្បុក្កតោ តាមរយៈភាពយន្តឱ្យអន្តរជាតិបានស្គាល់! ដូច្នេះ «ព្រលឹងល្បុក្តតា» ប្រៀបដូចជាការឧទ្ទិសដល់គុណ ដូនតាយើង និងជាសារដាស់តឿនយុវជនជំនាន់ក្រោយឱ្យហាត់រៀន និងថែរក្សាគុនខ្មែរនេះឱ្យបន្តគ្រប់ជំនាន់»។  

ចំណែក កញ្ញា ពេជ្រ ចរណៃ តារាសម្តែងជំនាញក្បាច់គុនខ្មែរ ក៏សម្តែងការកោតសរសើរដល់រឿង «ព្រលឹងល្បុក្តតា» ហើយនាងពិតជារំភើបដែលឃើញភាពយន្តនិយាយពីគុណល្បុកត្តោខ្មែរចាក់បញ្ចាំងតាមរោងភាពយន្តបែបនេះ។ ឆ្លៀតឱកាសនេះ ចរណៃ សូមអំពាវនាវឱ្យសាធារណជនមកចូលរួមទស្សនារឿងនេះឱ្យបានគ្រប់ៗគ្នា ដើម្បីបានដឹងឮ និងឃើញពីភាពអស្ចារ្យរបស់ក្បាច់គុនល្បុក្កតោខ្មែរយើង។ 

បន្ថែមពីលើការលើកឡើងខាងលើ កញ្ញា ខន សៀវហ័រ ជានិស្សិត បានលើកសសើរថា៖ «រឿងនេះ មានចំណុចពិសេស២ដែលខ្ញុំ ពេញចិត្ត គឺការសម្តែងស្តែងៗពីអ្នកហាត់គុនល្បុក្កតោ និងប្លង់ថតស្អាតៗច្រើន។ ហើយខ្ញុំសូមជំរុញ ដល់ទស្សនិកជន ទាំង អស់ឱ្យទស្សនារឿងនេះ ដើម្បីស្វែងយល់ និងចូលរួមថែរក្សាគុនល្បុក្កតោនេះ»។ 

សូមជម្រាបថា «ព្រលឹងល្បុក្កតោ» ចាក់បញ្ចាំងជាផ្លូវការនៅគ្រប់រោងភាពយន្ត នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែមីនា នេះតទៅ។ ក្នុងនោះ លោកគ្រូតា គឹមស៊ាន ក៏នឹងដឹកនាំក្រុមល្បុក្កតោទៅសម្តែងផ្ទាល់ នៅតាមរោងភាពយន្តនានានៅរាជធានីភ្នំពេញ នៅថ្ងៃដំបូងនោះ ដោយដាក់ឈ្មោះយុទ្ធនាការនោះថា៖ ​«តស់ ហាត់ល្បុក្កតោ នៅរោងកុន» ក្នុងគោលបំណងលើកកម្ពស់វប្បធម៌ជាតិ និងសុខភាពសាធារណជន។ ដូច្នេះហើយបានទស្សនិកថា រឿង «ព្រលឹងល្បុក្កតោ» ជាភាពយន្តផង ជាចលនាវប្បធម៌ជាតិផង!



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម