“The Glory” ជារឿងភាគកូរ៉េដែលកំពុងមានប្រជាប្រិយភាពខ្លាំង និងទទួលបានការគាំទ្រពីសំណាក់មហាជននៅជុំវិញពិភពលោក ដោយសារតែសាច់រឿងចាក់ដោតខ្លាំង និងនិយាយអំពីការ Bully ដ៏សាហាវចំពោះសិស្សស្រីម្នាក់ក្នុងសាលារៀន។ រឿងនេះចូលរួមសម្ដែងដោយតារាស្រីល្បី Song Hyekyo និងតារាប្រុសវ័យក្មេង Lee Do Hyun។

មែនទែនទៅ រឿងនេះមានទៅដោយសឈុតឆាកស្រៀវឆ្អឹងខ្នងជាច្រើនផងដែរ ជាពិសេសតារាសម្ដែងម្នាក់សុទ្ធតែប្រឹងប្រែងអស់ពីលទ្ធភាពទម្រាំអាចចេញបានមួយឈុតៗ សូម្បីតែវគ្គទះកំផ្លៀងក៏ទះខ្លាំងរហូតដល់ហើមមុខផងដែរ។ ថ្មីៗ នេះ តារាស្រី Song Hyekyo បានទម្លាយថាមានឈុតឆាកមួយក្នុងរឿងទម្រាំតែថតចប់ពិតជាមិនស្រួល ខណៈនាងត្រូវអត់អាហារដល់ទៅ ៣ ថ្ងៃដើម្បីឱ្យកាន់តែចូលតួបានល្អ។
យោងតាមប្រភពព័ត៌មាន Entertament Inquirer Net តារាស្រី Song Hyekyo បានបញ្ជាក់ថា៖ ដើម្បីថតឈុតដែលតួអង្គឯកស្រីបញ្ចេញស្នាមលើដងខ្លួនឱ្យតួឯកប្រុសបានឃើញ នាងមិនបានហូបអាហាររហូតដល់ទៅ ៣ ថ្ងៃ។ ហើយឈុតឆាកនេះ ក៏ជាឈុតមួយដែលនាងស្រឡាញ់ពេញចិត្ដខ្លាំងជាងគេ។
នាងបន្ថែមថា៖ នាងចំណាយពេលប្រមាណជា ៥ ទៅ ៦ ម៉ោងដើម្បីបិតស្នាមនៅលើដងខ្លួនរួចរាល់ ហើយឈុតនេះពិតជាពិសេសសម្រាប់នាង។ ហើយនាងមានអារម្មណ៍ភ័យខ្លាចពេលដំបូងៗ ដោយសារនាងមិនធ្លាប់ត្រូវគេធ្វើបាបខ្លាំង ដូច្នេះខ្លាចមិនអាចចូលតួបានល្អ តែការខិតខំប្រឹងប្រែងរបស់នាងធ្វើឱ្យនាងអាចថតឈុតនេះបានយ៉ាងល្អគ្មានបញ្ហា។
គួរបញ្ជាក់ថា ប៉ុន្មានឆ្នាំចុងក្រោយនេះ តារាស្រី Song Hyekyo ត្រូវបានគេរិះគន់យ៉ាងខ្លាំង ក្រោយរូបនាងតែងជ្រើសយករឿងភាគសម្ដែងដែលមានសាច់រឿងមិនសូវទំនង និងជ្រើសយកសម្ដែងតែតួអង្គអត្ដចរិតដដែលៗ។ ទោះយ៉ាងណា រឿងភាគ “The Glory” បានធ្វើឱ្យតារាវ័យ ៤១ឆ្នាំរូបនេះ ទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងឡើងៗ និងទទួលបានការសរសើរមិនដាច់ពីមាត់ពីមហាជនដោយសារការសម្ដែងប៉ិនប្រសប់របស់នាង៕
























































Account
Security
Favourite Content