ទោះរវល់ប៉ុណ្ណា ស្រីស្អាត មីណា នៅតែឆ្លៀតផលិតបទចម្រៀងថ្មីទុកឱ្យហ្វេនស្តាប់កម្សាន្ត

ស្រីស្អាត មីណា ជាសិល្បករវ័យក្មេងម្នាក់កំពុងមានប្រជាប្រិយភាពក្នុងដួងចិត្តយុវវ័យ ហើយពេលនេះនាងហាក់កំពុងឡើងកូដខ្ពស់ត្រដែត ជាមួយការងារសិល្បៈ ថែមទាំងក្ដោបឱកាសការងារថតស៉្បតពាណិជ្ជកម្មជាច្រើនទៀត។ ជារឿយៗ នាងរមែងបង្ហាញខ្លួនច្រៀងតាមកម្មវិធីប្រគំតន្រ្តីលើកញ្ចក់ទូរទស្សន៍ ថតពាណិជ្ជកម្ម និងផ្សព្វផ្សាយផលិតផលផ្សេងៗ។

ប្រាប់ឱ្យដឹងថ្មីៗនេះ មីណា ថា ឆ្នាំថ្មី២០២៣នេះ នាងគម្រោងការងារថ្មីៗច្រើនមែនទែន ធ្វើឱ្យមមាញឹកខ្លាំងតែម្តង តែយ៉ាងណាតារាចម្រៀងរូបស្រស់នេះ នៅតែឆ្លៀតផលិតបទចម្រៀងថ្មីដោយមានគម្រោងចេញបទចម្រៀងថ្មីឆាប់ៗ បន្ទាប់ពីបទ «Love Calling» ផងដែរ។ ប៉ុន្តែពេលនេះ មីណា សុំលាក់រឿងបទថ្មីនោះសិន សូម្បីចំណងជើង ប្រភេទបទចម្រៀង និងចំនួនបទចម្រៀងក៏នាងសុំលាក់សិនដែរ ទុកឱ្យហ្វេនភ្ញាក់ផ្អើលពេលបញ្ចេញតែម្តង។

តារាចម្រៀង និងជា influencer ល្បីឈ្មោះរូបនេះថា ស្នាដៃចម្រៀងថ្មីចុងក្រោយបំផុតរបស់នាងចំណងជើងថា «Love Calling» បានទម្លាក់លើទីផ្សារកាលពីចុងឆ្នាំ២០២២។ បទនេះទទួលបានការគាំទ្រខ្លាំងគួរសម ព្រោះជាបទចម្រៀងបែបខ្ជូតៗគួរឱ្យស្រលាញ់ ត្រូវនឹងចំណូលចិត្តយុវវ័យច្រើន អ្នកស្តាប់ហើយមានអារម្មណ៍សប្បាយៗតាមបទចម្រៀង។ ដ្បិតបទនេះ មិនសូវត្រូវនិងបុគ្គលិកលក្ខណៈ និងអត្តចរិតធម្មជាតិរបស់នាងក៏ពិតមែន តែនាងពេញចិត្តស្នាដៃបទនេះណាស់ ទោះមើលទៅប្លែកភ្នែកបន្តិចក្តី។

បើទោះបីជាការងារសិល្បៈកំពុងមមាញឹកយ៉ាងណាក្តី ក៏ មីណា និងគូស្នេហ៍ សៀក Video Creator មិនភ្លេចផ្តល់ស្នាមញញឹម និងភាពកក់ក្តៅឱ្យគ្នានោះទេ ដោយអ្នកទាំងពីរតែងតែបង្ហាញសកម្មភាពផ្អែមល្ហែមឱ្យហ្វេនបានឃើញតាមបណ្តាញសង្គមបានឃើញ ហើយរាល់ថ្ងៃពិសេសៗអ្នកទាំងពីរតែងតែបង្កើតភាពរ៉ូមែនទិច និងផលិតជាវីដេអូបង្ហោះបង្ហាញសង្គមទៀតផង។

គួរឱ្យកត់សម្គាល់រយៈពេលចុងក្រោយនេះ មីណា និង សៀក បានពួតដៃគ្នាធ្វើការងារយ៉ាងសស្រាក់សស្រាំ យិតយោងប្រជាប្រិយភាពគ្នាឱ្យឡើងកាន់តែខ្ពស់ទៀតផង។ ទំនាក់ទំនងស្នេហារបស់អ្នកទាំងពីរជាទីចាប់អារម្មណ៍របស់ហ្វេនៗ ដោយហ្វេនតែងតែចាំសង្កេត និងបន់ឱ្យតែអ្នកទាំងពីរមានដំណឹងល្អឆាប់ៗ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ChatGPT និង Gemini ក្លាយជា AI ដែលមានអ្នកប្រើប្រាស់ដល់ខ្ទង់ពាន់លាននាក់!

ប្រសិនបើត្រឡប់ទៅប៉ុន្មានឆ្នាំមុន គ្មាននរណានឹកស្មានដល់ថា Chatbot AI នឹងក្លាយជាសេវាកម្មដែលមានអ្នកប្រើប្រាស់រហូតដល់កម្រិត «ពាន់លាននាក់» នោះឡើយ។ ប៉ុន្តែនៅពេលនេះ រូបភាពនោះកំពុងតែក្លាយជាការពិត

ប្រធាន​នាយកដ្ឋាន​សិល្បៈ​ភាពយន្ត បញ្ជាក់ច្បាស់ថា Zhu ZhengTing នឹង​មក​កម្ពុជា​ ចូលរួម 4th CAFF

តារា​សម្ដែង/ចម្រៀង​ចិន​ល្បី​ឈ្មោះ Zhu ZhengTing នឹង​ធ្វើ​ដំណើរ​មក​កម្ពុជា​ចូលរួម​ព្រឹត្តិការណ៍​មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជា ដើម្បី​ដើរ​លើ​វេទិកា​កម្រាល​ព្រំ​ក្រហម ក្នុង​នាម​ជា​ទូត​សុឆន្ទៈ 4th CAFF ។

ក្រោយឈ្នះជយលាភី 2nd Runner up Face of Cambodia 2026 សំអុល គុណយ៉ាន្នី សម្រេចបន្តក្ដីស្រមៃ​ចេញទៅសិក្សានៅអាមេរិក

កញ្ញា សំអុល គុណយ៉ាន្នី តារាម៉ូដែលវ័យក្មេងពោរពេញដោយសមត្ថភាព ថ្មី​ៗ​នេះ​ទើប​តែ​ដណ្ដើម​បាន​ជយលាភី​លំដាប់​រង​ទី ២ ក្នុង​កម្មវិធី Face of Cambodia 2026 បាន​សម្រេច​ចិត្ត​ចេញ​ទៅ​បន្ត​ការ​សិក្សា​នៅ​សហរដ្ឋអាមេរិក

ដឹងតែល្អមើលឆ្នាំនេះ! មហោស្រព​ល្ខោននិយាយទូទាំងប្រទេស ក្រោមប្រធានបទ «ចង្កឹះមួយបាច់»

ជា​ទស្សនីយភាព​មួយ​ដ៏​កម្រ និង​មាន​តម្លៃ​បំផុត​នៅ​កម្ពុជា ខណៈ​ដែល​អ្នក​បន្តវេន​ថែ​វប្បធម៌​ខ្មែរ​បាន​ពូត​ដៃ​រួបរួម​គ្នា​ជា​កម្លាំង​រៀប​ចំ​ឱ្យ​មាន​ព្រឹត្តិការណ៍​មហោស្រព​ល្ខោន​និយាយ​ទូទាំង​ប្រទេស​ក្នុង​ឆ្នាំ ២០២៦ នេះ។

ពូកែមែនយប់មិញ Isabella Galliano ក្លាយជាជើងឯក Face of Cambodia Kids & Junior 2026

យុវតី Isabella Galliano កូន​ខ្មែរ​កាត់​អាមេរិក ដែល​ទើប​តែ​ឈ្នះ Cosmo Kid’s Star 2026 ដោយ​បាន​ផ្ដួល​បេក្ខជន​ជាច្រើន​នៅ​ប្រទេស​វៀតណាម​កាលពី​សប្ដាហ៍។ រំលង​តែ​ប៉ុន្មាន​ថ្ងៃ Isabella បាន​ដណ្ដើម​បាន​ជ័យជម្នះ​មួយ​ទៀត​នៅ​ក្នុង​ស្រុក គឺ​ក្លាយ​ជា

សារព័ត៌មានវៀតណាមចុះផ្សាយពីតារាស្រី Phương Mỹ Chi នាំយកវប្បធម៌ខ្មែរសម្បូរបែបបញ្ចូលក្នុង MV បទចម្រៀង

នៅ​ថ្ងៃ​នេះ មាន​ការ​ភ្ញាក់ផ្អើល​មួយ​បាន​កើត​ឡើង គឺ​តារា​ចម្រៀង​ប៉ុប​របស់​វៀតណាម​បទ​ម្នាក់​បាន បញ្ចេញ​ចម្រៀង​​​មួយ​បទ មាន​ចំណងជើង​ថា «Thiên Đường Với Người Thương» ដែល​មាន​ន័យ​ថា "ឋានសួគ៌​ជាមួយ​មនុស្ស​ជាទី​ស្រលាញ់​”

លីវ តឺហួរ ទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសនៅវ័យ ៦៤ ឆ្នាំ ក្រោយកសាងស្នាដៃសិល្បៈ និងបម្រើសង្គមជាង ៤ ទសវត្សរ៍

តារាចម្រៀង និងសម្តែងហុងកុង លីវ តឺហួរ (Andy Lau) បានទទួលសញ្ញាបត្របណ្ឌិតកិត្តិយសពីសាកលវិទ្យាល័យ Hong Kong Baptist University (HKBU) ចំពោះសមិទ្ធផលដ៏លេចធ្លោ និងការវិភាគទានរបស់លោកចំពោះសង្គម

ក្រោយប្រឡងបាក់ឌុប កែវ ទិត្យផល្លី ពោលថា និទ្ទេស A ត្រូវទម្លាក់ចុះមកត្រឹម B វិញ ព្រោះវិញ្ញាសា១នេះ

កញ្ញា កែវ ទិត្យផល្លី ដែល​ទើប​បញ្ចប់​ការ​ប្រឡង​​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​សម័យ​ប្រឡង ១០ សីហា ២០២៦ ហើយ នាង​បាន​បង្ហើប​ថា ការ​ប្រកាស​លទ្ធផល​អាច​ត្រឹម​និទ្ទេស B ប៉ុណ្ណោះ ព្រោះ​មុខ​វិជ្ជា​១ មាន​ការ​លំបាក​សម្រាប់​តារា​ស្រី​

ក្រុមហ៊ុនជប៉ុនជួល «ឆ្មា» ១១ ក្បាលឱ្យចូលធ្វើការ ដើម្បីជួយកាត់បន្ថយភាពស្ត្រេសរបស់បុគ្គលិកក្នុងការិយាល័យ

ក្រុមហ៊ុនបច្ចេកវិទ្យាមួយនៅក្នុងក្រុងតូក្យូ ប្រទេសជប៉ុន បែរជាជ្រើសរើសវិធីសាស្ត្រខុសប្លែកពីគេ ដោយការទទួលយក «ឆ្មា» ចំនួន ១១ ក្បាល ឱ្យចូលមកធ្វើជាបុគ្គលិកប្រចាំការិយាល័យ

ជនជាតិចិន ២ នាក់ វង្វេងក្នុងព្រៃជិត ៣០ ម៉ោង តែបែរជាមិនហ៊ានឆ្លើយតប និងព្យាយាមដើរគេចពីក្រុមសង្គ្រោះ ព្រោះនឹកស្មានថាជាខ្មោចបន្លំខ្លួន

ជនជាតិចិន ២ នាក់ មិនហ៊ានឆ្លើយតបទៅនឹងសំឡេងរបស់ក្រុមជួយសង្គ្រោះ ដែលបានដើរតាមរកអស់ពេលជាង ១៧ ម៉ោង ហើយថែមទាំងព្យាយាមដើរទៅទិសដៅផ្ទុយពីប្រភពសំឡេង ព្រោះមានជំនឿខ្លាចថាជាខ្មោច