៥ វិធីជួយថែរក្សាខូឡាជែនជួយឱ្យស្បែកស្អាតក្មេងជាងវ័យ

ស្នាមជ្រីវជ្រួញនឹងលេចឡើងនៅពេលដែលយើងមានអាយុកាន់តែច្រើន។ ប៉ុន្តែការបាត់បង់ជាតិខូឡាជែនក្នុងរាងកាយក៏ជាចំណែកមួយដែលធ្វើឱ្យស្បែកយើងឆាប់ឡើងស្នាមជ្រីវជ្រួញផងដែរ បើទោះបីជាមិនទាន់អាយុច្រើនក៏ដោយ។ ដូច្នេះថ្ងៃនេះយើងសូមណែនាំនូវ ៥ វិធីថែរក្សាខូឡាជែនក្នុងខ្លួនដើម្បីឱ្យស្បែកភ្លឺថ្លាក្មេងជាងវ័យ៖

១. ព្យាយាមកុំឱ្យត្រូវពន្លឺថ្ងៃ

កត្តាហានិភ័យមួយខ្ពស់បំផុតដែលអាចបំផ្លាញជាតិខូឡាជែនក្នុងខ្លួន និងធ្វើឱ្យស្បែកងាយជ្រីវជ្រួញគឺពន្លឺព្រះអាទិត្យ។ ជាពិសេសពន្លឺព្រះអាទិត្យចាប់ពីចន្លោះម៉ោង ១០ ព្រឹកដល់ម៉ោង ៤ រសៀលព្រោះក្នុងអំឡុងពេលនេះគឺមានកាំរស្មី UV ច្រើន។ ដូច្នេះប្រសិនបើចង់ ឬត្រូវចេញក្រៅ យើងគួរតែលាបឡេការពារកម្ដៅថ្ងៃដែលមាន SPF 50+​ ឬច្រើនជាងនេះ។ ជាមួយគ្នានេះដែរ វានឹងកាន់តែប្រសើរ ប្រសិនបើយើងលាបឡេនោះត្រង់ណាដែលអាចត្រូវពន្លឺថ្ងៃដូចជាមុខ ក ឬដៃជើងជាដើម។

២. ញ៉ាំអាហារសុខភាព

ចំពោះអាហារវិញមិនថាបន្លែ ត្រី ឬសាច់ទេ យើងគួរតែជ្រើសយកអាហារណាមួយដែលសម្បូរវីតាមីន សារធាតុរ៉ែ និងសារធាតុប្រឆាំងអុកស៊ីតកម្ម។ លើសពីនេះទៀត ប្រសិនបើគិតថារាងកាយមិនទាន់ទទួលបានសារធាតុចិញ្ចឹមពីអាហារគ្រប់គ្រាន់ទេ យើងក៏អាចលេបប្រភេទថ្នាំវីតាមីន (supplement) ដើម្បីបំពេញបន្ថែមបាន។ ប៉ុន្តអ្វីដែលយើងមិនត្រូវភ្លេចនោះគឺការទទួលទានទឹកយ៉ាងហោចណាស់ ៨ កែវក្នុងមួយថ្ងៃ ដើម្បីជួយស្បែកឱ្យកាន់តែមានសំណើម។

៣. ជៀសវាងគ្រឿងស្រវឹង កាហ្វេ និងភេសជ្ជៈកំប៉ុង

ក្រៅពីអាហារហើយ ភេសជ្ជៈក៏ជាកត្តាដែលយើងត្រូវប្រុងប្រយ័ត្នផងដែរ។ ចំណែកឯភេសជ្ជៈនេះទៀតសោតមានដូចជាគ្រឿងស្រវឹង កាហ្វេអ៊ីន និងភេសជ្ជៈប៉ូវកម្លាំងជាដើមគឺសុទ្ធតែធ្វើរាងកាយបាត់បង់ជាតិទឹក ស្បែកប្រែជាស្រអាប់ ថែមទាំងអាចប៉ះពាល់ដល់សុខភាពទៀតផង។

៤. ផ្ដល់សំណើមដល់ស្បែកជាប្រចាំ

ស្បែកស្ងួតក៏ជាកត្តាមួយដែលធ្វើឱ្យលេចឡើងនូវស្នាមជ្រីវជ្រួញដែរ។ ការថែទាំស្បែកដោយផ្ដល់សំណើមឱ្យបានគ្រប់គ្រាន់គឺរឿងចាំបាច់បំផុតក្នុងការរក្សាខូឡាជែនកុំឱ្យបាត់បង់។ ប៉ុន្តែអ្វីដែលត្រូវកត់ចំណាំគឺក្រែមផ្ដល់សំណើមមិនបានជួយបង្កើនកម្រិតខូឡាជែនឡើយ វាគ្រាន់តែជួយរក្សាប៉ុណ្ណោះ។ ដូច្នេះហើយទើបយើងត្រូវជ្រើសផលិតផលណាដែលមានទាំងមុខងារផ្ដល់សំណើម និងសារធាតុចិញ្ចឹមឱ្យត្រូវតាមប្រភេទស្បែកផងដែរ។​

៥. ព្យាយាមនៅឆ្ងាយពីកន្លែងមានមនុស្សច្រើន និងផ្សែងបំពុល

ការនៅកន្លែងដែលមានមនុស្សច្រើន និងផ្សែងពុលដូចជាផ្សែងឡាន ផ្សែងម៉ូតូ លើដងផ្លូវ ឬតំបន់មានការសាងសង់ជាដើមគឺមិនមានផលល្អដល់ស្បែកនោះទេ។ ដោយសារតំបន់ទាំងនោះគឺសុទ្ធតែមានសារធាតុគីមីតូចៗដែលចូលទៅបំផ្លាញសារធាតុចិញ្ចឹមរបស់ស្បែករួមទាំងខូឡាជែនផងដែរ ជាហេតុបណ្ដាលឱ្យយើងឆាប់មានភាពជ្រីវជ្រួញ។ ប៉ុន្តែវាមិនមែនជាបញ្ហាឡើយ ប្រសិនបើយើងផ្ដោតទៅលើការលាងសម្អាតឱ្យបានត្រឹមត្រូវ ការប្រើប្រាស់ផលិតផលបំប៉នស្បែកឡើងវិញ ការកំណត់របបអាហារ និងការទទួលទានទឹកផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ