ជំនួយការធម្មជាតិទាំង ៥ ជំរុញការផលិតខូឡាជែន និងពន្យឺតភាពចាស់

ខូឡាជែនមានតួនាទីជួយឱ្យស្បែករបស់យើងមានភាពតឹងណែន និងពន្យឺតភាពចាស់ ហើយវានឹងចាប់ផ្ដើមថយចុះនៅពេលអាយុយើងកាន់តែច្រើន។ ដូច្នេះសារធាតុទាំង ៥ នេះជាជំនួយការដ៏ល្អ ក្នុងការជំរុញការផលិតខូឡាជែនមិនថានៅក្នុងរបបអាហារ ឬផលិតផលថែរក្សាស្បែកនោះទេ៖

១. អាស៊ីត Hyaluronic

អាស៊ីត hyaluronic បានរួមចំណែក​ជំរុញការផលិតខូឡាជែន ព្រោះនៅពេលដែលយើងអាចកម្រិត​សារធាតុអាស៊ីតឱ្យ នោះមានន័យថាយើងអាចរក្សាកម្រិតខូឡាជែនបានយ៉ាងល្អ។ បន្ថែមលើនេះ វាក៏មានអត្ថប្រយោជន៍សម្រាប់អេឡាស្ទីនក្នុងស្បែកដែលធ្វើឱ្យមានភាពបត់បែន រឹងមាំ និងរក្សាសំណើមនៃស្បែកផងដែរ។

២. វីតាមីន C

ក្នុងវីតាមីន C មានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយការពារខូឡាជែននៅក្នុងស្បែកពីការបំផ្លាញដោយកាំរស្មីយូវី។ លើសពីនេះ វា​ក៏​ជួយ​ជំរុញ​ដល់​ការ​ផលិត​កូឡាជែនផងដែរ។ ​ប្រសិន​បើ​យើងមានបញ្ហាកង្វះ​វីតាមីន C នោះកម្រិត​ខូឡាជែនក៏ត្រូវបានកាត់បន្ថយ។ ដោយសាររាងកាយរបស់យើងមិនអាចទទួលបានអត្ថប្រយោជន៍ពេញលេញពីអាស៊ីត hyaluronic នោះទេ ដូច្នេះការបន្ថែមវីតាមីន C គឺជាជម្រើសដ៏ល្អ។

៣. ប្រទាលកន្ទុយក្រពើ

ប្រទាលកន្ទុយក្រពើមិនត្រឹមតែអាចបង្កើនកម្រិតខូឡាជែនប៉ុណ្ណោះទេ វាថែមទាំងអាចជំរុញការផលិតអាស៊ីត hyaluronic ផងដែរ។ ជាមួយគ្នានេះ មនុស្សជាច្រើនតែងតែប្រើប្រាស់ជែលប្រទាលកន្ទុយក្រពើដើម្បីជួយព្យាបាលការរលាកមិនថាពីកម្ដៅថ្ងៃ ឬកម្ដៅភ្លើងនោះឡើយ។ នោះក៏ដោយសារតែប្រទាលកន្ទុយក្រពើបានចូលទៅបង្កើនខូឡាជែនទើបធ្វើឱ្យរបួសឆាប់ជាសះស្បើយ។

៤. យិនស៊ិន

ការទទួលទានយិនស៊ិនអាចជួយបង្កើនបរិមាណកូឡាជែនក្នុងចរន្តឈាមបានយ៉ាងល្អ។ មិនតែប៉ុណ្ណោះ វាក៏មានលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាក មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម និងជួយការពារភាពចាស់នៃកោសិកាស្បែកផងដែរ។ ជាពិសេស យិនស៊ិនក្រហមគឺមានអត្ថប្រយោជន៍មែនទែនសម្រាប់កោសិកាសរសៃ ឬកោសិកាស្បែកដែលមានតួនាទីផលិតខូឡាជែន។

៥. Retinoids

Retinoids ជួយការពារការបំផ្លាញខូឡាជែនក្នុងស្រទាប់ស្បែកពីកាំរស្មីយូវី។ លើសពីនេះ វាក៏អាចទប់ស្កាត់ការបាត់បង់ carotenoids ដូចជា retinol និង beta-carotene ដែលវាក៏រួមចំណែកជួយដល់សារធាតុប្រឆាំងអុកស៊ីតកម្ម និងធ្វើអោយស្បែកមានសុខភាពល្អ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ជប៉ុនត្រៀមមានវិធានការការពារ “សំឡេង” បុគ្គលល្បីៗពី AI

ក្នុងសម័យកាលដែល AI អាចត្រាប់តាមសំឡេងរបស់នរណាក៏បាន រហូតដល់ពេលខ្លះស្ទើរតែមិនអាចបែងចែកបានថា ជាសំឡេងពិត ឬជាសំឡេងក្លែងក្លាយ តើច្បាប់អាចការពារម្ចាស់សំឡេងបានដោយរបៀបណា?

គ្រូ​មួយ​ថ្ងៃ គ្រូ​មួយ​ជីវិត! លោកស្រី​ សុភា បុត្រឈរ ​ជូន​ប្រាក់​ ១៨​ ម៉ឺន​ដុល្លារ​ ដល់​គ្រូ​១៨​នាក់​ដែល​ធ្លាប់​បង្រៀន​កាលពីក្មេង

ដូច​ពាក្យ​ដែល​គេ​តែង​និយាយ ​គ្រូ​មួយ​ថ្ងៃ​គ្រូ​មួយ​ជិវិត ​គឺ​មន​ខុស​ពិត​មែន។ ជាក់​ស្ដែង ​លោកស្រី សុភា ​បុត្រឈរ ទោះ​ជា​ទៅ​ដល់​ទី​ណា​ក៏​មិន​ដែល​ភ្លេច​គ្រូ​បង្រៀន​ដែល​ធ្លាប់​បង្រៀន​លោក​ស្រី​កន្លង​មក​នោះ​ទេ។

BTS ចូលរួមបង្កើតប្រវត្តិសាស្ត្រក្នុងកម្មវិធី The 2026 FIFA World Cup Final Halftime Show!

ក្រុមចម្រៀងបុរស BTS បានឡើងសម្តែងនៅលើឆាកនៅ New Jersey Stadium សម្រាប់កម្មវិធី World Cup Halftime Show ជាលើកដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្រ World Cup កំលុងពេលប្រកួតផ្តាច់ព្រ័ត្ររវាង Spain និង Argentina

ធុញនឹងការងារពេក អ្នកបើកយន្តហោះម្នាក់ចំណាយពេលជាង ២ ម៉ោង បើកបរយន្តហោះចេញជាអក្សរថា “ខ្ញុំធុញ”

នរណាក៏ធ្លាប់មានអារម្មណ៍ធុញទ្រាន់នឹងការងារដែរ ក៏ប៉ុន្តែអ្នកបើកយន្តម្នាក់នៅក្នុងចក្រភពអង់គ្លេស បានរំសាយភាពធុញទ្រាន់នេះទៅជាស្នាដៃដ៏ប្លែកមួយ ដោយបានចំណាយពេលជាង ២ ម៉ោងនៅលើផ្ទៃមេឃដើម្បី

​កុយ អេនណា ដើរឡើងភ្នំខ្ពស់បំផុតក្នុងស្រុក បង្ហាញសម្រស់ធម្មជាតិបៃតងខៀវស្រងាត់ សត្វព្រៃកម្រៗនៃកម្ពុជា

កុយ អេនណា ជា​ការងារ​ជា​តារា​បង្ហាញ​ម៉ូដ បវរកញ្ញា ហើយ​ក៏​ត្រូវ​បាន​ទទួល​ស្គាល់​ថា​អ្នក​ធ្វើ​ដំណើរ​ផ្សងព្រេង​ស្រី​ដែល​មិន​ចេះ​ខ្លាច​ក្នុង​ការ​ធ្វើ​ដំណើរ​ថ្មើរ​ជើង​ទៅ​កាន់​រមណីយដ្ឋាន​ផ្សេង​ៗ ដើម្បី​ចូលរួម​ក្នុង​ការ​ផ្សព្វផ្សាយ​ពី​កន្លែង​ទេសចរណ៍​ខ្មែរ​គ្រប់​ខេត្ត​ក្រុង

ចង់លេងផ្លូវកាត់! បុរសកូរ៉េម្នាក់ប្រើប្រាស់វ៉ែនតាមាន AI លួចចម្លងក្នុងការប្រឡងថ្នាក់ជាតិ

រដ្ឋអាជ្ញាកូរ៉េខាងត្បូងបានចោទប្រកាន់បុរសម្នាក់ពីបទប្រើប្រាស់វ៉ែនតាឆ្លាតវៃ ដែលមានបំពាក់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដើម្បីលួចចម្លងក្នុងការប្រឡងយកវិញ្ញាបនបត្រថ្នាក់ជាតិ។ នេះជាចំណាត់ការផ្លូវ

អ៊ីតាលី ប្រទេសដំបូងគេដែលអនុញ្ញាតឱ្យបុគ្គលិកសុំច្បាប់ឈប់សម្រាកមើលថែសត្វចិញ្ចឹមឈឺដោយទទួលបានប្រាក់ឈ្នួល

ប្រទេសអ៊ីតាលីបានបង្កើតប្រវត្តិសាស្ត្រក្នុងនាមជាប្រទេសដំបូងគេបង្អស់នៅលើពិភពលោក ដែលបានចែងជាផ្លូវការនូវសិទ្ធិរបស់បុគ្គលិកក្នុងការសុំច្បាប់ឈប់សម្រាកដើម្បីមើលថែសត្វចិញ្ចឹមមានជំងឺ ដោយនៅតែទទួលបានប្រាក់ឈ្នួល។

ដាណែត មេក្រុមរាំ OMG កំពុងវិវឌ្ឍន៍ខ្លួនទៅជាមេក្រុមហ៊ុន Agency

​ក្រុម​រាំ OMG ដ៏​ល្បី​ដែល​មាន​បទពិសោធន៍​ជាង ១០ ឆ្នាំ និង​ធ្លាប់​តំណាង​ឲ្យ​កម្ពុជា​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស ហើយទទួល​បាន​ជោគជ័យ​ថែម​ទៀត​ផង កំពុងតែ​បោះជំហ៊ាន​ថ្មី​លើ​វិស័យ​សិល្បៈ​ដដែល តែ​ជា​ជំនាញ​ដ៏​ល្អ។ ដោយ​មិន​ចង់​ទុក​ចោល​បទពិសោ

មានលុយទិញទុកមើលបាន! គ្រោងឆ្អឹង T-rex លក់ចេញក្នុងតម្លៃ ៥០.១ លានដុល្លារ នៅការដេញថ្លៃរបស់ Sotheby’s

កាលពីថ្ងៃទី១៤ ខែកក្កដានេះ ក្រុមហ៊ុនដេញថ្លៃ Sotheby’s បានដាក់ដេញថ្លៃគ្រោងឆ្អឹងផូស៊ីលដាយណូស័រ Tyrannosaurus rex ក្នុងទីក្រុងញូវយ៉ក ដោយបានលក់ចេញក្នុងតម្លៃ ៥០.១ លានដុល្លារ ក្លាយជាគ្រោងឆ្អឹងថ្លៃបំផុត

ជូរី ល្អហួស នឹងអង្រួនឆាក Miss Teen icon international 2026 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ

ទី​បំផុត​ឆាក​បវរកញ្ញា​អន្តរជាតិ ដែល ជូរី ល្អហួស នឹង​តំណាង​ឲ្យ​កម្ពុជា ត្រូវ​បាន​ប្រកាស​ឲ្យដឹងហើយ។ ដោយ​យុវតី​រូប​នេះ​ត្រូវ​បាន​តែងតាំង​ឲ្យ​ចូលរួម​ប្រកួតប្រជែង Miss Teen icon international 2026 ដែល​ជា​ជា​វេទិកា​ដ៏​