មហិច្ឆតាចង់ក្លាយជា​បញ្ញវន្ត! សេដ្ឋីចិនវ័យ ៥៦ ឆ្នាំ ព្យាយាមប្រឡងចូលសាកលវិទ្យាល័យ ទោះបីធ្លាក់ ២៧ ដង

មានឈ្មោះ Liang Shi ជាសេដ្ឋី តែហាក់មិនជោគជ័យសោះក្នុងរឿងសិក្សា។ លោក Liang Shi ដែល​មានវ័យរហូតដល់ ៥៧ ឆ្នាំទៅហើយ នៅតែខិតខំព្យាយាម​ប្រឡងចូលសាកលវិទ្យាល័យក្នុងក្តីស្រមៃរបស់ខ្លួន។ សេដ្ឋីរូបនេះបានបរាជ័យជាថ្មី គឺជាលើកទី២៧ ហើយ នេះបើយោងតាមការរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃច័ន្ទទី ២៦ ខែមិថុនា ឆ្នាំ ២០២៣នេះ។

ដ្បិតថាការចូលរៀន មិនមែនជាការចាំបាច់ណាស់ណាសម្រាប់លោក Liang ក្តី តែបុរសរូបនេះ​តែងតែ​មាន​ក្តី​សុបិន​ចង់​ទៅ​រៀន​នៅសាកលវិទ្យាល័យឱ្យបាន។ ​បើ​តាម AFP បានឱ្យដឹងថា បច្ចុប្បន្ន អតីតកម្មកររោងចក្ររូបនេះ គឺជា​សេដ្ឋីម្នាក់ នៅក្នុងវិស័យលក់គ្រឿងសំណង់នៅប្រទេសចិន។

លោក Liang បានប្រាប់ AFP កាលពីដើមខែនេះថា៖ «វាជាគំនិតរំខានណាស់ ដែលខ្ញុំមិនអាចចូលទៅក្នុងមហាវិទ្យាល័យ ដើម្បីទទួលបានការអប់រំ»។  លោកបន្តថា៖ «ខ្ញុំពិតជាចង់ទៅសាកលវិទ្យាល័យណាស់ ដើម្បីអាចក្លាយជាបញ្ញវន្តមួយរូប»។

ដើម្បីអាចចូលទៅកាន់សាកលវិទ្យាល័យបានលោក Liang ត្រូវតែប្រឡងចូល ឬភាសាអង់គ្លេស entrance exam ដែលប្រទេសចិនរៀបចំឡើងមួយឆ្នាំម្តង។ ដំណើរការនៃការប្រឡងចូលសាកលវិទ្យាល័យនៅប្រទេសចិន ត្រូវបានគេដឹងថាជាការប្រឡងដ៏តានតឹងបំផុតមួយ ព្រមទាំងមានប៉ូលិស​ត្រូវ​បាន​ដាក់​ពង្រាយ ​ដើម្បី​រក្សា​សណ្តាប់​ធ្នាប់​នៅ​តាម​ដងផ្លូវ និង​តាម​សាលារៀន​នៅ​ថ្ងៃ​ប្រឡងទៀតផង។

Liang បានចាប់ផ្តើមប្រឡងដំបូងនៅឆ្នាំ ១៩៨៣ នៅពេលគេមានអាយុ ១៦ ឆ្នាំ។ ក្រោយមកគេ បានបោះបង់ការប្រឡងចោលប្រហែលមួយទសវត្សរ៍រហូតដល់ឆ្នាំ ១៩៩២ ដោយសារគ្រានោះការប្រលងអនុញ្ញាត្តឱ្យតែសិស្សដែលនៅលីវ និងមានអាយុក្រោម ២៥ ឆ្នាំប៉ុណ្ណោះ។ លោក Liang បានបន្តចូលរួមប្រឡងឡើងវិញក្នុងឆ្នាំ ២០០១ ជាពេលដែលការកំណត់ទាំងនោះត្រូវបានដកចេញ។

ដើម្បីរៀបចំខ្លួនប្រជែងនឹងសិស្សវិទ្យាល័យចំនួន ១៣ លាននាក់ដែលប្រឡងដូចគ្នា។ លោក Liang បានប្រាប់ទីភ្នាក់ងារសារព័ត៌មានថា គាត់ត្រូវរស់នៅដូច «ជីវិតរបស់ព្រះសង្ឃ» ពីរបីខែមុនពេលធ្វើតេស្ត និងសិក្សារយៈពេល ១២ ម៉ោងក្នុងមួយថ្ងៃ។

ទោះជាយ៉ាងណាក៏ដោយលោក Liang បានបរាជ័យម្តងទៀត ក្រោយខ្វះ ៣៤ ពិន្ទុនៃពិន្ទុមូលដ្ឋានដែលកំណត់ដោយខេត្ត Sichuan សម្រាប់ការចូលរៀននៅសាកលវិទ្យាល័យណាមួយ នេះបើយោងតាម ​​AFP ។

បុរសវ័យ ៥៦ ឆ្នាំរូបនេះបានប្រាប់អ្នកសារព័ត៌មានថា៖ «មុនពេលចេញលទ្ធផល ខ្ញុំមានអារម្មណ៍ថា ខ្ញុំមិនអាចទទួលបានពិន្ទុខ្ពស់គ្រប់គ្រាន់ ដើម្បីចូលសាកលវិទ្យាល័យលំដាប់ខ្ពស់នោះទេ ប៉ុន្តែ​ខ្ញុំ​ក៏មិន​បាន​រំពឹង​ថា​មិនអាចជាប់សូម្បីសាកលវិទ្យាល័យធម្មតា»។

បន្ទាប់ពីការព្យាយាម និងបរាជ័យអស់រយៈពេល ៤០ ឆ្នាំមក លោក Liang ថាខ្លួនមិនប្រាកដថានឹងចូលរួមការប្រឡងមួយផ្សេងទៀតឬយ៉ាងណានោះទេ។ លោក Liang បានប្រាប់ AFP ថា វាពិបាកក្នុងការនិយាយថាតើខ្ញុំនឹងបន្តត្រៀមខ្លួនសម្រាប់ឆ្នាំក្រោយទៀតឬអត់៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក