ទម្លាប់ហូបចុក ៥ យ៉ាងអាចជួយកាត់បន្ថយការកើតមហារីក

ជំងឺមហារីកអាចបណ្ដាលមកពីហ្ស៊ែន និងរបៀបរស់នៅមួយចំនួនដូចជាការទទួលទានអាហារ និងភេសជ្ជៈជាដើម។ ប៉ុន្តែការជ្រើសរើសអាហារ និងជ្រើសរើសរបៀបរស់នៅឱ្យបានល្អក៏ត្រូវបានគេចាត់ទុកថាជាវិធីដែលជួយកាត់បន្ថយហានិភ័យនៃការកើតជំងឺមហារីកផងដែរ។ ដូច្នេះតើយើងត្រូវជ្រើសរើសអាហារយ៉ាងណាខ្លះទើបអាចកាត់បន្ថយហានិភ័យជំងឺមហារីកបាន?

១. ញ៉ាំបន្លែច្រើន

ការទទួលទានអាហារដោយផ្ដោតទៅលើអាហារធម្មជាតិដូចជាគ្រាប់ធញ្ញជាតិ គ្រាប់សណ្ដែក ផ្លែឈើ និងបន្លែដែលសម្បូរជាតិសរសៃគឺត្រូវបានគេរាប់ជាចំណែកមួយក្នុងការកាត់បន្ថយភាគរយនៃការកើតជំងឺមហារីកផងដែរ នេះយោងតាមវិទ្យាស្ថានស្រាវជ្រាវជំងឺមហារីកអាមេរិក (AICR)។ មិនតែប៉ុណ្ណោះ បន្លែផ្លែឈើទាំងនេះក៏មានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្មដែលបានដើរតួជាអ្នកជួយការពារពីជំងឺផ្សេងៗថែមទៀតផង។

លើសពីនេះទៀត ជាតិសរសៃដែលនៅក្នុងអាហារទាំងនេះមានសារៈសំខាន់ក្នុងការគ្រប់គ្រងទម្ងន់ ការរំលាយអាហារ និងការគ្រប់គ្រងជាតិស្ករក្នុងឈាមទៀតផង។

២. កាត់បន្ថយការញ៉ាំសាច់ក្រហម និងអាហារកែច្នៃ

សាច់ក្រហម និងអាហារកែច្នៃអាចបង្កើនហានិភ័យនៃជំងឺមហារីកមួយចំនួន ជាពិសេសជំងឺមហារីកពោះវៀនធំ។ ឧទាហរណ៍ជាក់ស្ដែង អាហារកែច្នៃត្រូវបានឆ្លងកាត់ដំណាក់កាលផលិតយ៉ាងច្រើនដូចជាការផ្អាប់ទុក ការដុត ការប្រើគ្រឿងបន្ថែមរសជាតិផ្សេងៗ និងសារធាតុគីមីដែលអាចរក្សាទុកបានយូរថែមទៀតផង។ នៅឆ្នាំ ២០១៥ អង្គសុខភាពពិភពលោកបានចាត់ថ្នាក់សាច់កែច្នៃជាសារធាតុបង្កមហារីកថ្នាក់​ ១ (class 1) និងសាច់ក្រហមនៅថ្នាក់ ២ (class 2)។

ការស្រាវជ្រាវរបស់ International Journal of Molecular Sciences បង្ហាញថាសារធាតុ nitrates និង nitrites ដែលជាសារធាតុរក្សាទុកក្នុងសាច់កែច្នៃបូករួមជាមួយការចម្អិនសាច់ក្នុងសីតុណ្ហភាពខ្ពស់អាចបណ្តាលឱ្យមានការប្រែប្រួល DNA ទៅជាមហារីក។

៣. កាត់អាហារ និងភេសជ្ជៈមានជាតិស្ករខ្ពស់

នាពេលបច្ចុប្បន្ននេះមិនទាន់មានការស្រាវជ្រាវច្បាស់លាស់ណាមួយដែលបង្ហាញពីការទទួលទានជាតិស្ករខ្ពស់នាំឱ្យមហារីកឡើយ។ ប៉ុន្តែមានសិក្សាជាច្រើនដោយប្រយោលពីការវិវត្តនូវកម្រិតជាតិស្ករនៅក្នុងរាងកាយ។ ឧទាហរណ៍ជាក់ស្ដែង នៅពេលដែលមនុស្សញ៉ាំជាតិស្ករច្រើនពេកនឹងធ្វើឱ្យជាតិខ្លាញ់ក្នុងរាងកាយងាយប្រមូលផ្ដុំគ្នា មានភាពមិនប្រក្រតីនៃអរម៉ូនអ៊ឹស្រ្តូសែន និងបង្កើនជាហានិភ័យនៃជំងឺមហារីកផងដែរ។

៤. រក្សាទម្ងន់

តាមការស្រាវជ្រាវដោយសមាគមមហារីកសហរដ្ឋអាមេរិក (ACS) បានបង្ហាញថាអ្នកដែលលើសទម្ងន់មានភាគរយខ្ពស់អាចវិវត្តទៅជាជំងឺមហារីក។ ផ្អែកលើលទ្ធផលជាក់ស្ដែងដែលគេបានធ្វើការសិក្សាទៅលើអ្នកលើសទម្ងន់កន្លងមកបានបង្ហាញថាមនុស្សស្រីមានឱកាស ១១ ភាគរយខណៈពេលមនុស្សប្រុសមាន ៥ ភាគរយក្នុងការកើតជំងឺមហារីក។

ដូច្នេះការស្រក ១ គីឡូក្នុងមួយសប្ដាហ៍អាចជាវិធីមួយដែលជួយកាត់បន្ថយឱកាសនៃការកើតជំងឺមហារីកដែរ។

៥. កាត់បន្ថយគ្រឿងស្រវឹង

គ្រឿងស្រវឹងត្រូវបានគេចាត់ទុកថាជាអាវុធមួយដ៏គ្រោះថ្នាក់បំផុតក្នុងការបង្កជាជំងឺមហារីកបានយ៉ាងងាយដូចជាមហារីកថ្លើម មហារីកសុដន់ មហារីកពោះវៀនធំ មហារីកបំពង់អាហារ និងមហារីកសុដន់ជាដើម។ សារជាតិអេតាណុលដែលនៅក្នុងគ្រឿងស្រវឹងនឹងបំបែកទៅជា acetaldehyde ជាសារធាតុបង្កជាមហារីក ហើយសារធាតុ acetaldehyde​ នេះនឹងចូលទៅបំផ្លាញ DNA ក៏ដូចជាបញ្ឈប់ការជួសជុលកោសិកា និងបង្កជាឱកាសឱ្យកោសិកាមហារីកលូតលាស់ថែមទៀតផង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មក​ស្គាល់ «បិតា​ស្ថាបនិក» ឆ្នើម​ទាំង ៤ នៃ​អង្គការ​អន្តរជាតិហ្វ្រង់កូហ្វូនី

កូន​ខ្មែរ​ត្រូវ​ចាំ! ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» គឺជា​ឥស្សរ

កំពូលតារាហូលីវូដ Angelina Jolie មកដល់ខ្មែរ មិនរំលង​​ផ្សារ​ទួលទំពូង ព្រោះសម្បូរវត្ថុ​អនុស្សាវរីយ៍​

កាលពី​ថ្មីៗ​នេះ​កំពូល​តារា​ហូលីវូដ Angelina Jolie បាន​បង្ហាញ​វត្តមាន​លើ​ទឹកដី​កម្ពុជា​ដែល ជា​ផ្ទះ​របស់​អ្នកនាង។ ក្រៅ​ពី​បាន​ទៅ​ទស្សនា​ពិព័រណ៍​អចិន្ត្រៃយ៍​របស់​

សិល្បករខ្មែរ ទទួលបានកិត្តិយស ថតរូបជាអនុស្សាវរីយ៍ជាមួយ ប្រធានាធិបតីបារាំង និងស្រ្តីទី១

កាល​ពី​រាត្រី​ថ្ងៃ ១៥ ខែ​វិច្ឆិកា ឆ្នាំ ២០២៦ សិល្បករ​ខ្មែរ​ទាំង​សម័យ និង​បុរាណ​ច្រើន​រូប​បាន​សម្ដែង​ជូន​ឱកាស​ប្រធានាធិបតី​បារាំង លោក Emmanuel Macron និង​លោក​ស្រ

ប្រជាជនកម្ពុជារួមស្មារតីខ្មែរតែ១ ស្វាគមន៍ពិភពលោកមកកាន់ទឹកដីអច្ឆរិយៈនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០

ប្រជាជនកម្ពុជាកំពុងស្វាគមន៍យ៉ាងកក់ក្តៅ និងប្រកបដោយមោទនភាព ចំពោះការអញ្ជើញមកដល់របស់ប្រតិភូជាន់ខ្ពស់ ថ្នាក់ដឹកនាំ និងភ្ញៀវអន្តរជាតិទាំងអស់ មកចូល

ព្រឹត្តិការណ៍កីឡាជាតិ ឆ្នាំ២០២៦ បិទបញ្ចប់ដោយជោគជ័យយ៉ាងត្រចះត្រចង់ ក្រោមការឧបត្ថម្ភផ្តាច់មុខ និងការគាំទ្រយ៉ាងសកម្មពីក្រុមហ៊ុន វឌ្ឍនៈ ដើម្បីបន្តលើកស្ទួយវិស័យកីឡាកម្ពុជា

ព្រឹត្តិការណ៍កីឡាជាតិ លើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ ដែលជាមហាព្រឹត្តិការណ៍កីឡាថ្នាក់ជាតិដ៏សំខាន់បំផុតប្រចាំឆ្នាំ បានបិទបញ្ចប់ជាស្ថាពរប្រកប

កម្ពុជា​ដាក់បង្ហាញសិល្បៈ​បុរាណ​ខ្មែរ​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ «ហ្វ្រង់កូហ្វូនី»

ព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦» បើក​ជា​ផ្លូវ​ការ​នា​វេលា​ព្រឹក​ថ្ងៃ​ទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​នៃ​សម្ដេចមហាបវរធិបតី

សារព័ត៌មាន The Star បានចុះផ្សាយពី ជូរី ល្អហួស និងរបាំបុរាណខ្មែរ ដែលនាងយកទៅបង្ហាញក្នុងកម្មវិធីប្រកួតសម្រស់ នៅហ្សាកាតា

ម្មវិធីការ​ប្រកួត Miss Teen Icon International ២០២៦ ដែល​ឥណ្ឌូណេស៊ីធ្វើ​ជា​ម្ចាស់​ផ្ទះ ហើយ​ក៏​មាន​ការ​ចូលរួមពី ជូរីល្អហួស Miss Teen Icon Cambodia 2026 ទទួល​បាន​

លោក Jensen Huang ចុះចេញពីតំណែងជា CEO របស់ក្រុមហ៊ុន Nvidia ក្រោយបែកធ្លាយរឿងអាស្រូវសហាយស្មន់ ២ ករណី

លោក Jensen Huang បានចុះចេញពីតំណែងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Nvidia កាលពីថ្ងៃទី ១២ ខែវិច្ឆិកានេះ បន្ទាប់ពីមានការបែកធ្លាយរឿងអាស្រូវស្នេហាត្រីកោណចំនួន ២ ករណី

ហ្វីយ៉ាតា ទទួលបាន​ការ​អញ្ជើញផ្ទាល់ពី Fátima Miss Universe 2025 សម្រាប់រាត្រីចុងក្រោយនៃការគ្រងមកុដ

ការ​រឿង​ដ៏​ភ្ញាក់ផ្អើល និង​កិត្តិយស​សម្រាប់​អ្នកនាង ថៃ នារីសុជាតា ឬ ហ្វីយ៉ាតា ត្រូវ​បាន​ Miss Universe អញ្ជើញ​រូប​នាង ដែល​ជា Miss Universe Cambodia 2025 ទៅ​ចូល

Maurice Chan កូនខ្មែរជាតួ Stunt ដ៏ល្បីនៅហូលីវូដ ប្រកាសផលិតភាពយន្ត​ Action ខ្នាតធំលើកដំបូងនៅកម្ពុជា

បន្ទាប់ពីបានសាងកេរ្តិ៍ឈ្មោះ និងបទពិសោធន៍យ៉ាងជោគជ័យក្នុងវិស័យភាពយន្តហូលីវូដតាមរយៈស្នាដៃលំដាប់ពិភពលោកជាច្រើនដូចជា John Wick: Chapter 4 និង James Bond: Spectre លោក