បទពិសោធពេញខ្លួនហើយ ខ្ជិលធ្វើការឱ្យគេ តារា K-POP ល្បីៗទាំងនេះមកបើកផលិតកម្មធ្វើ CEO ខ្លួនឯង

តារាខេប៉ុបស្ទើរតែទាំងអស់គឺបានចុះកុងត្រាជាមួយផលិតកម្មនានាដើម្បីចេញច្រៀង  ប៉ុន្ដែមែនទែនទៅស្ថិតនៅក្រោមការគ្រប់គ្រងរបស់ផលិតកម្មពិតជាមិនងាយស្រួលឡើយព្រមទាំងមានសម្ពាធខ្លាំងផងដែរ ដោយសារតែមានភាពតឹងរ៉ឹង និងច្បាប់ទម្លាប់ច្រើន។ ជាក់ស្ដែង ក្រោយទទួលជោគជ័យក្នុងអាជីពសិល្បៈ តារាខេប៉ុប ១០ សម្រេចចិត្តបើកផលិតកម្មធ្វើ CEO ផ្ទាល់ខ្លួនតែម្ដង។

១.Rain

តារាប្រុស Rain មិនត្រឹមបើកផលិតកម្មមួយប៉ុណ្ណោះទេ ប៉ុន្តែរូបលោកបានបង្កើតដល់ទៅពីរឯណោះ ដោយផលិតកម្មរបស់លោកដំបូងបង្កើតនៅក្នុងឆ្នាំ ២០០៧ មានឈ្មោះថា J.Tune Entertainment ។ រហូតដល់ឆ្នាំ ២០១៣ ផលិតកម្មនេះក៏បានរំលាយចូលជាមួយផលិតកម្ម JYP Entertainment ។ បន្ទាប់មកលោកក៏បានបង្កើតផលិតកម្មមួយទៀតក្នុងឆ្នាំ ២០១៦ ឈ្មោះ R.A.I.N Company។ បច្ចុប្បន្នតារាក្នុងផលិតកម្មនេះមានលោក Rain ក្រុមចម្រៀងបុរស CIIPHER និងតារាសម្តែង Oh Ye Ju ផងដែរ។

២.Kang Daniel

Kang Daniel បានបង្កើតផលិតកម្មរបស់ខ្លួនឈ្មោះ KONNECT Entertainment ក្នុងឆ្នាំ ២០១៩។ ដោយសារធ្លាប់មានជម្លោះជាមួយផលិតកម្មចាស់ និងត្រូវផ្អាកសកម្មភាពរហូតដល់ទៅ ៦ ខែទើបរូបលោកសម្រេចចេញបើកផលិតកម្មខ្លួនឯងតែម្ដង។ តារាប្រុសរូបនេះជឿថាវាជាជម្រើសដ៏ល្អប្រសិនបើលោកបើកផលិតកម្ម និងគ្រប់គ្រងដោយខ្លួនឯង ជាពិសេសរូបលោកអាចជួបអ្នកគាំទ្រ ឬធ្វើអ្វីដែលលោកចង់ធ្វើបានដោយសេរី។

៣.Hyolyn

សមាជិកក្រុម SISTAR រូបនេះបានបង្កើតផលិតកម្មរបស់ខ្លួនក្នុងឆ្នាំ ២០១៧ ដោយមានឈ្មោះថា Bridge ។ ក្រោយពេលប្រកាសបើកផលិតកម្មខ្លួនឯង Hyolyn ក៏បាននិយាយអរគុណដល់សមាជិក SISTAR  និងផលិតកម្ម Starship Entertainment ដែលធ្វើឱ្យនាងតស៊ូរហូតដល់មានថ្ងៃនេះ។

៤.Zico

បន្ទាប់ពីចាកចេញពីផលិតកម្ម Seven Seasons ក្នុងឆ្នាំ ២០១៨  Zico ក៏បានបង្កើតផលិតកម្មខ្លួនឯងឈ្មោះ KOZ Entertainment ក្នុងឆ្នាំ ២០១៩។ បច្ចុប្បន្នតារាក្រោមផលិតកម្មនេះមានអ្នកចំរៀងទោល ដូចជា Zico និង Dvwn ក៏ដូចជាក្រុមហ៊ីបហប FANXY CHILD ផងដែរ។ នៅឆ្នាំ ២០២០ ក៏ត្រូវបានរាយការណ៍ថាផលិតកម្ម HYBE បានទិញ KOZ Entertainment។

៥.Lay

សមាជិកក្រុម EXO រូបនេះបានបង្កើតផលិតកម្មខ្លួនឯងនៅខែតុលា ឆ្នាំ 2020 ឈ្មោះ Chromosome Entertainment Group។ សម្រាប់ក្រុមហ៊ុននេះ Lay ផ្ដោតលើការបណ្ដុះបណ្ដាលក្មេងៗ ជំនាន់ក្រោយដើម្បីចេញច្រៀង និងប្រម៉ូតនៅប្រទេសចិន។

៦.YuBin         

បន្ទាប់ពីចាកចេញពី JYP ​​Entertainment អតីតសមាជិកក្រុម Wonder Girls គឺ Yubin បានបង្កើតផលិតកម្ម RRR Entertainment នៅឆ្នាំ ២០២០។ ក្រៅពី Yubin សមាជិកក្រុម Wonder Girls គឺ Hyerim ក៏បានចុះហត្ថលេខាជាមួយផលិតកម្មនេះដែរ។

៧.PSY

បន្ទាប់ពីចាកចេញពីផលិតកម្ម YG Entertainment ម្ចាស់បទចម្រៀង Gangnam Style ក៏បានបង្កើតផលិតកម្មផ្ទាល់ខ្លួនឈ្មោះ P NATION ។ បច្ចុប្បន្ន​ក្រុមហ៊ុន​នេះ​មាន​ឈ្មោះ​ល្បី​ៗ​ មិនធម្មតាក្នុងវិស័យខេប៉ុប និងមានតារាល្បីៗ ដូចជា  Crush, Heize និង Penomeco ។

៨.Jessi

យោងតាមសារព័ត៌មានកូរ៉េកាលពីដើមខែ តុលា ឆ្នាំ ២០២២ បានឱ្យដឹងថា តារាស្រី Jessi នឹងត្រៀមបើកផលិតកម្មផ្ទាល់ខ្លួនផងដែរក្រោយចាកចេញពី P Nation។ បើតាមបទសម្ភាសន៍កាលពីពេលកន្លង Jessi ធ្លាប់បានលើកឡើងថា រូបនាងគ្មានសេរីភាពក្នុងការស្លៀកពាក់ និងបង្កើតចម្រៀងដែលនាងចង់ធ្វើ។ ដូច្នេះហើយអ្នកគាំទ្រជឿថាវាជាមូលហេតុមួយក្នុងចំណោមមូលហេតុផ្សេងទៀតដែលធ្វើឱ្យនាងសម្រេចចិត្តមកបើកផលិតកម្មខ្លួនឯង។

៩.Minzy

Minzy បានបង្កើតផលិតកម្មខ្លួនមានឈ្មោះថា MZ Entertainment កាលពីឆ្នាំ ២០២០។ មែនទែនទៅ Minzy ធ្លាប់បានលើកឡើងថា ការបើកផលិតកម្មនេះមានការជ្រោមជ្រែងពីឳពុករបស់នាង ហើយមូលហេតុដែលនាងបើកផលិតកម្មក៏ព្រោះសង្ឃឹមថា សមាជិក 2NE1 អាចវិលមកច្រៀងជុំគ្នា និងធ្វើអ្វីដែលចង់ធ្វើបានដោយសេរី៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន