ជិតចូលវ័យ ៤០ ឆ្នាំគ្រប់គ្នាហើយ តែសម្រស់តារាកូរ៉េ ៧ ដួងនេះក្មេងល្មមៗ សុំខ្មាស

សល់ប្រមាណជាង ២ ខែទៀតប៉ុណ្ណោះនឹងដាច់ឆ្នាំ ២០២២ ចូលឆ្នាំថ្មី ២០២៣ បើនិយាយពីអាយុម្នាក់ៗ នឹងចាស់ឡើងមួយឆ្នាំទៀតហើយ។ ក្រឡេកមកមើលតារាកូរ៉េល្បីៗ ចំនួន ៧ ដួងខាងក្រោមក៏មានវ័យកាន់តែកៀកចូលអាយុ ៤០ ឆ្នាំ តែសម្រស់វិញនៅតែស្រស់ស្អាតខ្លាំងរហូតទាយមិនដឹងពីអាយុពិតតែម្ដង។ លើសពីនេះ សូម្បីតែក្មេងល្មមៗ ក៏សុំចុះចាញ់សម្រស់របស់ពួកគេដែរ តោះទៅមើលថាជានរណាខ្លះ៖

១.Sandara Park

តារាស្រីវ័យ ៣៧ ឆ្នាំរូបនេះតែងត្រូវបានគេសរសើរជារឿយៗ ទាក់ទងនឹងសម្រស់មិនចេះចាស់របស់នាង។ ឆ្នាំថ្មី ២០២៣ នាងនឹងមានវ័យ ៣៨ ឆ្នាំហើយ ដោយសារមានរាងស្លីមពីកំណើត និងមុខក្មេងខ្លាំង ទោះជិតអាយុ ៤០ ឆ្នាំក៏នៅតែស្រស់ស្អាតខ្លាំង។

២.Go HyeSun                       

បើទោះជាមួយរយៈមុនរូបនាងមានបញ្ហាឡើងគីឡូខ្លះដោយសារបញ្ហាស្ដ្រេស ប៉ុន្ដែមហាជននៅតែចាត់ទុកនាងជាតារាស្រីម្នាក់ដែលមិនចេះចាស់ ស្បែកស្អាតសម៉ត់ខៃធ្វើឱ្យរូបនាងមើលទៅក្មេងខ្លាំង។ មិនខុសពី Sandara Park ឆ្នាំថ្មីនេះ រូបនាងមានវ័យ ៣៨ ឆ្នាំ។

៣.Yoon EunHye

Yoon EunHye ជាតារាសម្ដែងស្រីជើងចាស់ម្នាក់ និងជាសមាជិកក្រុមចម្រៀងនារីល្បី Baby Vox។ ប៉ុន្មានឆ្នាំចុងក្រោយរូបនាងបានបាត់មុខពីសិល្បៈដោយសាររឿងអាស្រូវមួយចំនួន ប៉ុន្ដែរូបនាងនៅតែបន្ដផុសរូបនានារបស់ខ្លួនក្នុងបណ្ដាញសង្គម ជាហេតុធ្វើឱ្យមនុស្សគ្រប់គ្នានៅតែអាចមើលឃើញពីសម្រស់ដ៏ស្រស់ស្អាតរបស់នាងទោះមានវ័យជិតចូល ៣៩ ឆ្នាំក៏ដោយ។

៤.Shin MinAh

សម្រាប់មិត្តស្រីរបស់តារាប្រុស Kim Woobin វិញ មកមើលសម្រស់វិញក៏មិនធម្មតាដោយឆ្នាំក្រោយរូបនាងក៏ឈានចូលវ័យ ៣៩ ឆ្នាំដែរតែរាងខ្ពស់ស្រឡូនធ្វើឱ្យគ្រប់គ្នាសរសើរថានាងមានសម្រស់ស្អាត និងទាក់ទាញខ្លាំង។

.Lee Je Hoon

មុខដ៏ស្រស់ស្អាត សុភាពរាបសាររបស់តារាប្រុស Lee Je Hoon តែងតែធ្វើឱ្យមហាជនជឿថាលោកមានវ័យ ២០ ឆ្នាំក្រាស់ប៉ុណ្ណោះ។ តែជាក់ស្ដែងឆ្នាំក្រោយ លោកមានវ័យ ៣៩ ឆ្នាំហើយ។

៦.Yoo Yeon Seok

ចំណែកតារាប្រុស Yoo Yeon Seok តែងត្រូវមហាជនសរសើរថាមានសម្រស់ស្អាត និងមានមុខមាត់ស្រដៀងសមាជិកក្រុមចម្រៀង EXO គឺ Sehun។ ឆ្នាំថ្មីនេះ លោកមានវ័យ ៣៩ ឆ្នាំហើយ ប៉ុន្ដែមុខមាត់វិញក្មេងជាងអាយុខ្លាំង។

៧.Yesung

សមាជិកក្រុមចម្រៀង Super Junior រូបនេះ ពិតជាពូកែថែសម្រស់មិនធម្មតា។ ឆ្នាំក្រោយលោកមានអាយុ ៣៩ ឆ្នាំហើយ តែលោកមានសម្រស់ក្មេងមិនគួរឱ្យជឿសូម្បីតែក្រុមអ្នកគាំទ្រលោកផ្ទាល់ក៏តែងនិយាយថា លោកដូចក្មេងអាយុជាង ២០ អ៊ីចឹងមិនចេះចាស់សោះ។

ប្រិយមិត្តយល់យ៉ាងណាដែរ?



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ