អ្នកចូលចិត្តញ៉ាំអាហារសមុទ្រត្រូវម៉ាច់! គ្រឿងសមុទ្រ ៥ មុខនេះមានសារធាតុចិញ្ចឹមច្រើនណាស់

អាហារដែលមានជីវជាតិ ប្រួតេអ៊ីន និងសារធាតុចិញ្ចឹមល្អៗមានច្រើនមិនថាបន្លែ ត្រី ឬសាច់នោះទេ។ បន្ថែមលើនោះ គ្រឿងសមុទ្រក៏ជាអាហារមួយប្រភេទដែលមានសារធាតុចិញ្ចឹមល្អៗច្រើនដែរ។ ជាក់ស្ដែងដូចជាអាហារសមុទ្រទាំង ៥ ខាងក្រោមនេះជាដើម៖

១. ត្រីសាលម៉ុន

ត្រីសាលម៉ុនត្រូវបានគេស្គាល់ថាជាប្រភពរបស់អូមេហ្គា ៣ ដែលមានប្រយោជន៍ខ្លាំងដល់រាងកាយ និងសម្រស់។ មិនតែប៉ុណ្ណោះ ត្រីមួយនេះក៏មានផ្ទុកនូវប្រូតេអ៊ីន អូមេហ្គា ៦ និងវីតាមីន D ដែលជួយបំប៉នសរសៃសក់ និងឆ្អឹងផងដែរ។ បូករួមជាមួយត្រីសាលម៉ុនក៏ផ្ដល់ឱ្យរាងកាយនូវកាល់ស្យូមជាច្រើន ដូច្នេះទើបត្រូវបានគេណែនាំឱ្យញ៉ាំជាប្រចាំ។

២. គ្រឿងសមុទ្រមានសម្បករឹង

គ្រឿងសមុទ្រសម្បករឹងជាច្រើនដូចជាអយស្ទ័រ គ្រំ ឬងាវជាដើមគឺជាប្រភេទអាហារដែលមានសារធាតុចិញ្ចឹមប្រហាក់ប្រហែលនឹងសាច់គ្មានខ្លាញ់។ គ្រឿងសមុទ្រប្រភេទនេះមានផ្ទុកដោយប្រូតេអ៊ីន និងខ្លាញ់ល្អដែលអាចជួយសម្រក់ទម្ងន់បាន។ លើសពីនេះ សារធាតុចិញ្ចឹមដូចជាអូមេហ្គា ៣  វីតាមីន  B12 និងស័ង្កសីក៏អាចជួយពង្រឹងសុខភាពខួរក្បាល បេះដូង និងប្រព័ន្ធការពាររាងកាយឱ្យមានសុខភាពល្អផងដែរ។

៣. បង្គា

បង្គាជាគ្រឿងសមុទ្រមួយមុខដែលទទួលបានការពេញនិយមច្រើនខ្លាំងមែនទែន។ មិនតែប៉ុណ្ណោះ បង្គាត្រូវបានរាប់ជាអាហារសមុទ្រដែលមានជាតិខ្លាញ់ទាប និងសារធាតុចិញ្ចឹមខ្ពស់ ជាពិសេសប្រូតេអ៊ីន។ ជាមួយគ្នានេះ វាក៏សម្បូរដោយសារធាតុចិញ្ចឹមផ្សេងទៀតដូចជាសេលេញ៉ូម អ៊ីយ៉ូត និងវីតាមីន B12 ដែលសុទ្ធសឹងតែប្រយោជន៍ដល់រាងកាយ ជាពិសេសខួរក្បាល និងបេះដូង។

៤. ត្រីធូណា

ភាគច្រើនត្រីធូណាត្រូវបានគេណែនាំឱ្យអ្នកដែលកំពុងសម្រកទម្ងន់ញ៉ាំឱ្យបានច្រើនព្រោះវាមានជាតិខ្លាញ់ និងកាឡូរីទាប តែប្រូតេអ៊ីនខ្ពស់។ អាស៊ីតអូមេហ្គា ៣ ដែលនៅក្នុងត្រីធូណាអាចជួយកាត់បន្ថយកម្រិតកូឡេស្ដេរ៉ូល បង្កើនមុខងារខួរក្បាល និងពង្រឹងសុខភាពខួរក្បាលផងដែរ។ លើសពីនេះ វាក៏ជាប្រភពនៃវីតាមីន B12 ដែលអាចជួយជំរុញការផលិតកោសិកាឈាមក្រហមទៀតផង។

៥. ក្ដាម

សាច់ក្ដាមសម្បូរដោយប្រូតេអ៊ីន ខ្លាញ់ វីតាមីន និងសារធាតុរ៉ែសំខាន់ៗដែលមានគុណសម្បត្តិសម្រាប់រាងកាយ ជាពិសេសគឺការកសាង ក៏ដូចជាការរក្សាសាច់ដុំ។ លើសពីនេះ ក្ដាមក៏មានផ្ទុកនូវអូមេហ្គា ៣ វីតាមីន B12 និងសេលេញ៉ូមដែលសារធាតុទាំងនេះដើរតូយ៉ាងសំខាន់ក្នុងការពង្រឹងសុខភាព ក៏ដូចជាជួយការពារជំងឹរ៉ាំរ៉ៃផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រោយឈ្នះជយលាភី 2nd Runner up Face of Cambodia 2026 សំអុល គុណយ៉ាន្នី សម្រេចបន្តក្ដីស្រមៃ​ចេញទៅសិក្សានៅអាមេរិក

កញ្ញា សំអុល គុណយ៉ាន្នី តារាម៉ូដែលវ័យក្មេងពោរពេញដោយសមត្ថភាព ថ្មី​ៗ​នេះ​ទើប​តែ​ដណ្ដើម​បាន​ជយលាភី​លំដាប់​រង​ទី ២ ក្នុង​កម្មវិធី Face of Cambodia 2026 បាន​សម្រេច​ចិត្ត​ចេញ​ទៅ​បន្ត​ការ​សិក្សា​នៅ​សហរដ្ឋអាមេរិក

ដឹងតែល្អមើលឆ្នាំនេះ! មហោស្រព​ល្ខោននិយាយទូទាំងប្រទេស ក្រោមប្រធានបទ «ចង្កឹះមួយបាច់»

ជា​ទស្សនីយភាព​មួយ​ដ៏​កម្រ និង​មាន​តម្លៃ​បំផុត​នៅ​កម្ពុជា ខណៈ​ដែល​អ្នក​បន្តវេន​ថែ​វប្បធម៌​ខ្មែរ​បាន​ពូត​ដៃ​រួបរួម​គ្នា​ជា​កម្លាំង​រៀប​ចំ​ឱ្យ​មាន​ព្រឹត្តិការណ៍​មហោស្រព​ល្ខោន​និយាយ​ទូទាំង​ប្រទេស​ក្នុង​ឆ្នាំ ២០២៦ នេះ។

ពូកែមែនយប់មិញ Isabella Galliano ក្លាយជាជើងឯក Face of Cambodia Kids & Junior 2026

យុវតី Isabella Galliano កូន​ខ្មែរ​កាត់​អាមេរិក ដែល​ទើប​តែ​ឈ្នះ Cosmo Kid’s Star 2026 ដោយ​បាន​ផ្ដួល​បេក្ខជន​ជាច្រើន​នៅ​ប្រទេស​វៀតណាម​កាលពី​សប្ដាហ៍។ រំលង​តែ​ប៉ុន្មាន​ថ្ងៃ Isabella បាន​ដណ្ដើម​បាន​ជ័យជម្នះ​មួយ​ទៀត​នៅ​ក្នុង​ស្រុក គឺ​ក្លាយ​ជា

សារព័ត៌មានវៀតណាមចុះផ្សាយពីតារាស្រី Phương Mỹ Chi នាំយកវប្បធម៌ខ្មែរសម្បូរបែបបញ្ចូលក្នុង MV បទចម្រៀង

នៅ​ថ្ងៃ​នេះ មាន​ការ​ភ្ញាក់ផ្អើល​មួយ​បាន​កើត​ឡើង គឺ​តារា​ចម្រៀង​ប៉ុប​របស់​វៀតណាម​បទ​ម្នាក់​បាន បញ្ចេញ​ចម្រៀង​​​មួយ​បទ មាន​ចំណងជើង​ថា «Thiên Đường Với Người Thương» ដែល​មាន​ន័យ​ថា "ឋានសួគ៌​ជាមួយ​មនុស្ស​ជាទី​ស្រលាញ់​”

លីវ តឺហួរ ទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសនៅវ័យ ៦៤ ឆ្នាំ ក្រោយកសាងស្នាដៃសិល្បៈ និងបម្រើសង្គមជាង ៤ ទសវត្សរ៍

តារាចម្រៀង និងសម្តែងហុងកុង លីវ តឺហួរ (Andy Lau) បានទទួលសញ្ញាបត្របណ្ឌិតកិត្តិយសពីសាកលវិទ្យាល័យ Hong Kong Baptist University (HKBU) ចំពោះសមិទ្ធផលដ៏លេចធ្លោ និងការវិភាគទានរបស់លោកចំពោះសង្គម

ក្រោយប្រឡងបាក់ឌុប កែវ ទិត្យផល្លី ពោលថា និទ្ទេស A ត្រូវទម្លាក់ចុះមកត្រឹម B វិញ ព្រោះវិញ្ញាសា១នេះ

កញ្ញា កែវ ទិត្យផល្លី ដែល​ទើប​បញ្ចប់​ការ​ប្រឡង​​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​សម័យ​ប្រឡង ១០ សីហា ២០២៦ ហើយ នាង​បាន​បង្ហើប​ថា ការ​ប្រកាស​លទ្ធផល​អាច​ត្រឹម​និទ្ទេស B ប៉ុណ្ណោះ ព្រោះ​មុខ​វិជ្ជា​១ មាន​ការ​លំបាក​សម្រាប់​តារា​ស្រី​

ក្រុមហ៊ុនជប៉ុនជួល «ឆ្មា» ១១ ក្បាលឱ្យចូលធ្វើការ ដើម្បីជួយកាត់បន្ថយភាពស្ត្រេសរបស់បុគ្គលិកក្នុងការិយាល័យ

ក្រុមហ៊ុនបច្ចេកវិទ្យាមួយនៅក្នុងក្រុងតូក្យូ ប្រទេសជប៉ុន បែរជាជ្រើសរើសវិធីសាស្ត្រខុសប្លែកពីគេ ដោយការទទួលយក «ឆ្មា» ចំនួន ១១ ក្បាល ឱ្យចូលមកធ្វើជាបុគ្គលិកប្រចាំការិយាល័យ

ជនជាតិចិន ២ នាក់ វង្វេងក្នុងព្រៃជិត ៣០ ម៉ោង តែបែរជាមិនហ៊ានឆ្លើយតប និងព្យាយាមដើរគេចពីក្រុមសង្គ្រោះ ព្រោះនឹកស្មានថាជាខ្មោចបន្លំខ្លួន

ជនជាតិចិន ២ នាក់ មិនហ៊ានឆ្លើយតបទៅនឹងសំឡេងរបស់ក្រុមជួយសង្គ្រោះ ដែលបានដើរតាមរកអស់ពេលជាង ១៧ ម៉ោង ហើយថែមទាំងព្យាយាមដើរទៅទិសដៅផ្ទុយពីប្រភពសំឡេង ព្រោះមានជំនឿខ្លាចថាជាខ្មោច

ម៉ូដែលវ័យក្មេង Isabella Galliano របស់កម្ពុជាឈ្នះ Cosmo Kid’s Star 2026 នៅវៀតណាម

តារា​ម៉ូដែល​វ័យ​ក្មេង Isabella Galliano បាន​នាំ​មក​នូវ​ជ័យជម្នះ​មួយ​កម​កម្ពុជា ក្នុង​នាម​ជា Winner Cosmo Kid’s Star 2026 នៅ​ប្រទេស​វៀតណាម​កាលពី​ពេល​ថ្មី​ៗ​នេះ។ ក្នុង​វ័យ ១៣ ឆ្នាំ កូន​កាត់​ខ្មែរ​អាមេរិក Isabella បាន​ធ្វើឲ្យ​

វណ្ណដា ទម្លាក់ ៣ បទ រ៉ាយរ៉ាប់​រឿង​ខ្លោចផ្សា​នៃ​ក្ដីស្នេហាក្នុងចម្រៀង ផ្អើលអស់អ្នកគាំទ្រលើបណ្ដាញសង្គម

រឿងរ៉ាវ​ជីវិត​​កំពូល​តារា​រ៉េប ម៉ាន់ វណ្ណដា តែងតែ​ត្រូវ​បាន​អ្នក​ស្អប់ លើក​យក​មក​បើក​កកាយ​គ្រប់សព្វ​បែប​យ៉ាង រហូត​ដល់​គ្រប់ platform បណ្ដាញ​សង្គម វែកញែក​រឿងហេតុ​ផ្ទាល់ខ្លួន ឯក​ជនភាព ទោះ​ល្បី​ឈ្មោះ​ក៏​គ្មាន​សេចក្ដី​សុខ។ ទ្រាំ​នឹង​ទុក្ខ​ខ្លោចផ្សា