បញ្ចូលអាហារទាំង ៥ នេះជាមួយអាហារពេលល្ងាចជួយឱ្យស្រកខ្លាញ់ក្បាលពោះ

ធម្មតាមនុស្សយើងតែងតែចង់បានក្បាលពោះស្អាត និងគ្មានជាតិខ្លាញ់ ជាពិសេសមនុស្សស្រី។ ជាមួយគ្នានេះផងដែរ របបអាហារគឺជារឿងសំខាន់ដែលត្រូវប្រុងប្រយ័ត្នជាងគេ ជាពិសេសអាហារពេលល្ងាច។ ដូច្នេះថ្ងៃនេះយើងសូមណែនាំអាហារទាំង ៥ មុខនេះដែលអាចញ៉ាំជាមួយអាហារពេលល្ងាចបានថែមទាំងជួយសម្រកខ្លាញ់ក្បាលពោះបានទៀតផង៖

១. គ្រាប់អាល់ម៉ុន

គ្រាប់អាល់ម៉ុនគឺជាអាហារដែលសម្បូរដោយសាជាតិសរសៃ ល្អសម្រាប់សុខភាពពោះវៀន និងមានប្រូតេអ៊ីនខ្ពស់ធ្វើឱ្យយើងឆ្អែតបានយូរផងដែរ។ ជាមួយគ្នានេះ គ្រាប់អាល់ម៉ុនក៏អាចជួយកាត់បន្ថយជាតិកូឡេស្ដេរ៉ូល និងរក្សាកម្រិតជាតិស្ករក្នុងឈាមថែមទៀតផង។ លើសពីនេះទៀត ការទទួលទានគ្រាប់អាល់ម៉ុនរួមបញ្ចូលជាអាហារពេលល្ងាចអាចជួយជួសជុលសាច់ដុំ សម្រកខ្លាញ់ក្បាលពោះ រក្សាសន្ទស្សន៍ម៉ាសរាងកាយ និងបន្ទាបកាឡូរីផងដែរ។

២. ផ្លែប័រ

ផ្លែប័រគឺជាប្រភពនៃខ្លាញ់ល្អ និងអាស៊ីតអូមេហ្គា ៩ ដែលជួយការពាររាងកាយដោយការរំលាយអាហារៀងដែរ។ ស្របពេលនេះ ផ្លែប័រគឺមានគុណសម្បត្តិក្នុងការថែរក្សាសុខភាពបេះដូង ជួយកាត់បន្ថយភាពចាស់ ដុតបំផ្លាញជាតិខ្លាញ់ក្នុងរាងកាយ  និងជួយគ្រប់គ្រងទម្ងន់ទៀតផង។ ដូច្នេះការទទួលទានផ្លែប័រជាមួយអាហារពេលល្ងាចនឹងជួយជំរុញការរំលាយអាហារ និងបម្លែងជាតិខ្លាញ់ក្នុងខ្លួនទៅជាថាមពលថែមទៀតផង។

៣. យ៉ាអួរ

ដោយសារតែនៅក្នុងយ៉ាអួរមានប្រូតេអ៊ីនខ្ពស់ និងកាឡូរីទាបទើបធ្វើឱ្យយើងមានអារម្មណ៍ឆ្អែតបានយូរក្រោយពេលញ៉ាំហើយ។ មិនតែប៉ុណ្ណោះ យ៉ាអួរក៏អាចជួយដល់ការលូតលាស់ ជួយជួសជុលសាច់ដុំ និងពង្រឹងសាច់ដុំសូម្បីតែពេលគេងក៏ដោយ។ ដូច្នេះការទទួលទានយ៉ាអួរនៅពេលយប់អាចជួយសម្រួលដល់ការរំលាយ និងសម្រកទម្ងន់ ជាពិសេសមុនពេលចូលគេងគឺអាចជំរុញការសំយោគប្រូតេអ៊ីនបានពេញមួយយប់។

៤. ផ្លែក្រូចថ្លុង

ក្រូចថ្លុងគឺជាប្រភពដ៏អស្ចារ្យមួយនៃវីតាមីន C។ ការទទួលទានក្រូចថ្លុងប្រហែលកន្លះផ្លែមុនពេលញ៉ាំអាហារពេលល្ងាចនឹងធ្វើឱ្យការរំលាយអាហារកាន់តែប្រសើរឡើង និងជួយស្រូបយកជាតិស្ករក្នុងឈាមផងដែរ។ ដូច្នេះការញ៉ាំក្រូចថ្លុងនឹងជួយដោះស្រាយបញ្ហាឡើងទម្ងន់ និងរក្សាទម្ងន់បានយ៉ាងល្អ។ ប៉ុន្តែសម្រាប់អ្នកដែលមានបញ្ហាក្រពះគឺមិនត្រូវណែនាំឱ្យញ៉ាំឡើយព្រោះវាមានអាស៊ីតខ្ពស់បណ្ដាលឱ្យក្រពះយើងកាន់តែធ្ងន់ធ្ងរ។

៥. ផ្លែចេក

ផ្លែចេកសម្បូរទៅដោយសារធាតុចិញ្ចឹមដែលជួយសម្រួលដំណេកឱ្យស្រួល និងស្កប់ស្កល់ជាងមុន។ មិនតែប៉ុណ្ណោះ ចេកក៏អាចជួយដល់ការសម្រកទម្ងន់ដោយសារវាមានជាតិសរសៃដែលធ្វើឱ្យក្រពះយើងឆ្អែតបានយូរ។ ជាមួយនឹងប៉ូតាស្យូម និងម៉ាញ៉េស្យូមដែលនៅក្នុងផ្លែចេកអាចជួយបន្ធូរសាច់ដុំ បំបាត់ការឈឺចាប់ ជួយសម្រួលដល់ដំណេក ក៏ដូចជាកាត់បន្ថយភាពតានតឹងផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ