ខែភ្លៀងម្ដងៗសក់ឡើងសំពោង មកសាក​ ៤ វិធីងាយៗនេះ ជួយកាត់បន្ថយបញ្ហាបាន

រដូវវស្សា គឺជាពេលដែលអាកាសធាតុចាប់ផ្ដើមមានភ្លៀងធ្លាក់ ខ្យល់ ហើយនោះសក់ក៏​ឡើងសំពោងដូចគ្នា។ ពេលខ្លះឡើងសំពោងខ្លាំងពេក រហូតដល់ថ្នាក់ធ្វើឱ្យឡើងកណ្ដាញ់ចូលគ្នាតែម្ដង។ ដូច្នេះដើម្បីដោះស្រាយបញ្ហាមួយនេះ AMS សូមចែករំលែកនូវ ៤ គន្លឹះខាងក្រោម៖

១. ព្យាយាមកុំឱ្យសក់ត្រូវទឹកភ្លៀង

ជំហានទីមួយដើម្បីដោះស្រាយបញ្ហាសក់សំពោង គឺត្រូវការពារសក់កុំឱ្យត្រូវទឹកភ្លៀង ប្រសិនបើអាចយើងគួរតែថាក់អាវភ្លៀង ឬឆ័ត្រតាមខ្លួនក៏ជារឿងល្អ។ ប៉ុន្តែក្នុងករណីប្រសិនបើសក់ទទឹកជាមួយ​ភ្លៀង គឺត្រូវសម្ងួតឱ្យបានលឿនតាមដែលអាចធ្វើបាន បើមិនដូច្នោះទេវានឹងធ្វើឱ្យសក់ស្ងួត ឡើងសំពោង បែកចុង ឬជ្រុះទៀតផង។

២. ប្រើប្រាស់សេរ៉ូមការពារសរសៃសក់

ការប្រើប្រាស់សេរ៉ូមព្យាបាលសក់អាចជួយកាត់បន្ថយបញ្ហាបែកព្រុយនៅលើសរសៃសក់ និងការពារមិនឱ្យទឹកភ្លៀងជ្រាបចូលសរសៃសក់។ លើសពីនេះ ប្រសិនបើបានប្រើសេរ៉ូមដែលផ្សំចេញពីធម្មជាតិដែលមានដូចជាប្រេងដូង ឬប្រេងអាកានរឹតតែល្អ ហើយថែមទាំងជួយកាត់បន្ថយបញ្ហាសក់ជ្រុះ និងធ្វើឱ្យសក់ភ្លឺរលោងផងដែរ។

៣. កុំកក់សក់ញឹកញាប់ពេក

ប្រិយមិត្តមានដឹងអត់ថាការកក់សក់ញឹកញាប់ពេកអាចធ្វើឱ្យប្រេងធម្មជាតិរបស់សក់ត្រូវបាត់បង់? មិនខុសនោះទេ ការកក់សក់ញឹកញាប់ពេកនឹងធ្វើឱ្យសក់ស្ងួត ងាយសំពោង ហើយជ្រុះលឿនទៀតផង។ ដូច្នេះហើយយើងគួរព្យាយាមកក់សក់ត្រឹម ២-៣ ដងក្នុងមួយសប្ដាហ៍បានហើយ។ ប្រសិនបើសក់ឡើងប្រេង យើងអាចប្រើសាប៊ូស្ងួត ឬម្សៅកូនក្មេងជំនួសបាន។

៤. ព្យាយាមកុំប្រើម៉ាស៊ីនដែលមានកម្ដៅក្ដៅលើសក់

ក្នុងខែធ្លាក់ភ្លៀងបែបនេះប្រសិនបើអាចគួរតែព្យាយាមកាត់បន្ថយការប្រើប្រាស់ម៉ាស៊ីនដែលមានកម្ដៅក្ដៅលើសរសៃទើបជារឿងល្អ។ មូលហេតុនោះគឺដោយសារតែឧបករណ៍ទាំងនោះនឹងធ្វើឱ្យស្ងួត ផុយស្រួយ សំពោង ហើយជ្រុះផងដែរ។ ប្រសិនបើកក់សក់ហើយចង់សម្ងួតសក់ យើងអាចប្រើខ្យល់ត្រជាក់បាន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតកំពុងវាយលុកប្រព័ន្ធទូទឹកកកផ្សារទំនើបទូទាំងអឺរ៉ុប ស្របពេលប្រទេសជាច្រើនប្រកាសឱ្យប្រជាជនទិញស្បៀងត្រៀមទុក

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតបានវាយលុកលើហាងទំនិញគ្រឿងទេស និងផ្សារទំនើបនានានៅក្នុងប្រទេសអឺរ៉ុបយ៉ាងហោចណាស់ចំនួនប្រាំបួន កាលពីថ្ងៃចន្ទ ដែលបានជំរុញឱ្យសហភាព

បុរសចិនម្នាក់ប៉ងធ្វើអត្តឃាតក្រោយបែកធ្លាយវីដេអូអាក្រាត និងទិន្នន័យផ្ទាល់ខ្លួនទាំងអស់ បន្ទាប់ពីធ្លាក់ចូលក្នុងអន្ទាក់ Romance Scam

ថ្មីៗនេះយោងតាមតម្រុយរាយការណ៍ពីប្រជាពលរដ្ឋ សមត្ថកិច្ចប៉ូលិសទីក្រុង Huludao ខេត្ត Liaoning បានបំបែកក្រុមឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងអំពើទុច្ចរិតថ្មីមួយដែលដឹកនាំដោយ

ឱកាសសម្រាប់អ្នក Single! ហ្វាំងឡង់ផ្តល់ដំណើរកម្សាន្តឥតគិតថ្លៃដល់អ្នកឥតគូ មកស្វែងរកស្នេហ៍ពិតលើទឹកដីប្រទេសខ្លួន

ប្រទេសហ្វាំងឡង់កំពុងស្វែងរកអ្នកនៅលីវពីជុំវិញពិភពលោកចំនួន ១៦ នាក់ ដែលស្ម័គ្រចិត្តចូលរួមដំណើរកម្សាន្តដោយឥតគិតថ្លៃរយៈពេល ៤ ថ្ងៃ ដើម្បីធ្វើការណាត់ជួបបែប Blind date

មាលា ជាប់ក្នុងបញ្ជីឈ្មោះបេក្ខភាព The 100 most beautiful faces 2026 ពី វេទិកា​កម្សាន្ត TC Candler

កូន​ខ្មែរ​កាត់​បារាំង Mélia Constantin ត្រូវ​បាន TC Candler ដែល​ជាវេទិកាកម្សាន្ត​ដ៏​ល្បីល្បាញ​លើ​ពិភពលោក បាន​ជ្រើសរើស​ឲ្យ​មាន​ការ​បោះឆ្នោត ដើម្បី​ក្លាយ​ជា​បេក្ខ

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ

មោទកភាពកម្ពុជា! សមាគមចុងភៅកម្ពុជាឈ្នះមេដាយលើសពី ១០ គ្រឿង ក្នុងកម្មវិធីប្រកួតចម្អិនម្ហូបអន្តរជាតិ

ថ្មីៗនេះសមាគម​ចុងភៅ​កម្ពុជា Cambodia Chefs Association ដណ្ដើម​បាន​មេដាយ​រហូត​ដល់​ទៅ ១១ គ្រឿង ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​សិល្បៈ​ចម្អិន​ម្ហូប​អន្តរជាតិ​លើក​ទី២០