តារាចម្រៀង ទេព បូព្រឹក្ស ប្រកាសត្រឡប់ចូលសិល្បៈវិញជាមួយ​សមិទ្ធផលធំ ៣

ដូចប្រិយមិត្តបានជ្រាបហើយថា មួយរយៈចុងក្រោយនេះ តារាចម្រៀងយ៉េៗដ៏ល្បីល្បាញ ទេព បូព្រឹក្ស មើលទៅហាក់លេចធ្លោជាមួយការងារសិល្បៈ ដោយនាងមិនទាន់ចេញមុខធ្វើការងារវិញពេញទំហឹងឡើយ ក្រោយសម្រាលបានកូនប្រុសដ៏គួរឱ្យស្រលាញ់ម្នាក់ ជាចំណងដៃជាមួួតារារ៉េបរាងខ្ពស់ស្រឡះ ជី ដេវីត។

ដ្បិតមិនទាន់ប្រឡូកសិល្បៈវិញឱ្យកប់ ប៉ុន្តែថ្មីៗនេះនាងក៏បានទម្លាក់បទចម្រៀងថ្មី ចំណងជើង «ទេវរាជ​» និងបានបង្ហាញខ្លួនតាមកម្មវីធីសិល្បៈមួយចំនួនផងដែរ ថែមទាំងឡើងអង្រួនឆាកតន្ត្រីជាមួយគូស្នេហ៍វិញទៀតផង។ ទេព បូព្រឹក្ស នៅតែរក្សាបានប្រជាប្រិយភាពខ្ពស់មិនប្រួលប្រែ ទោះមិនសូវមមាញឹកការងារសិល្បៈក៏ដោយ តែពេលនាងឡើង​ច្រៀងលើឆាកតន្រ្តី​ ហ្វេនៗសម្រុកទៅមើល ហើយស្រែកហ៊ោស្ទើរតែបែកឆាក។

គួរឱ្យភ្ញាក់ផ្អើលខ្លាំងមែនទែន ស្ងាត់ៗ ម្ចាស់បទ «វីរនារី» ស្រាប់តែប្រកាស​វិលត្រលប់​មកវិញ ព្រមជាមួយសមិទ្ធផលធំ​ ៣ ​ផ្ទួនៗ រួមមាន  New ALBUM, CONCERT និង Special Announcement។

នៅល្ងាចថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ តារាចម្រៀង ទេព បូព្រឹក្ស បានបង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការនាងថា «ថ្ងៃនេះសូម​ប្រកាស​ការ​វិលត្រលប់​មកវិញជាមួយ​សមិទ្ធផល​បី​ ផ្ទួនៗ​ គឺ New ALBUM, CONCERT និង Special Announcement។ អាចថានេះគឺជាដំណឹងពិសេសសម្រាប់អ្នកគាំទ្រដ៏ស្មោះស្ម័គ្រ​របស់នាងខ្ញុំ​ ពិតណាស់មួយរយៈកន្លងមកនេះមិនសូវបានជួប​ មិនសូវបានបំពេញ​តម្រូវការ​ ​តែក៏ធ្លាប់បានសន្យានឹងអ្នកគាំទ្រថា​ នឹងមកវិញជាមួួយ​សមិទ្ធផល​ ទស្សនីយភាព​ Fashion , Stylists ក៏ដូចជា​បទពិសោធន៍​នៃការប្រគំតន្រ្តីបែបទំនេីប​ និង​សហសម័យ​ ។ ពេលនេះ​ ពេលវេលាក៏បានមកដល់​ ហេីយ​ខ្ញុំក៏បានត្រៀមរួចរាល់សម្រាប់អ្នកគាំទ្រ​ នាងខ្ញុំ​ ទេព​ បូព្រឹក្ស​ នៅតែរក្សា​ជំហរ​ជាមួយនឹងភាពរឹងមាំ​បោះ​ជំហានទៅមុខដោយ​ភាព​អង់អាច​ ពួកយេីងឆ្លង​កាត់ជាមួយគ្នាជាច្រេីនរដូវកាល​ ជាច្រេីនសម័យកាល​ ពេលនេះក៏សមល្មម​ដល់ពេលបេីក​គេហទំព័រ​ថ្មី​នៃ [​ THE NEW ERA OF TBP ]​ ថ្ងៃនេះនាងខ្ញុំប្រកាសដោយ​កិត្តិយស​ ​ជួបគ្នានៅថ្ងៃទី​ ១៦ ខែ កញ្ញា​ ខាងមុខនេះ​ ត្រៀមខ្លួនអោយល្អណា​ ព្យុះទឹកកក ទេព​ បូព្រឹក្ស​ មកមែនទែនហេីយ​»។

សូមជម្រាបថា នៅថ្ងៃទី១៦ ខែ កញ្ញា​ ខាងមុខនេះ​ តារាចម្រៀងនិយមតុបតែងខ្លួនស្ទីល៍ប្លែកៗ ទេព បូព្រឹក្ស នឹងរៀបចំការ​ប្រគំតន្ត្រីដ៏អស្ចារ្យ​ NEW ERA THE CONCERT BY KRUD នៅ THE PREMIER CENTER SENSOK ( ភ្នំ​ពេញ​ ) ចាប់ពីម៉ោង ៤ រសៀលតទៅ។ សម្រាប់សំបុត្រមាន ២ ជម្រើស គឺទី១ សំបុត្រតម្លៃ $3 ឬ 12 000 រៀល ទទួលបានសំបុត្រចូលរួមមួយសំបុត្រ និងទី២ សំបុត្រតម្លៃ $10 ឬ 40 000 រៀល ទទួលបានសំបុត្រចូលរួមមួយសំបុត្រ និង អាវ Atomic មួយ (Check in មុនគេចាប់ពីម៉ោង ៤រសៀលតទៅ)។ សម្រាប់ព័ត៌មានលម្អិតផ្សេងៗ លោកអ្នកអាចចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ ទេព បូព្រឹក្ស៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

បុរសចិនម្នាក់ប៉ងធ្វើអត្តឃាតក្រោយបែកធ្លាយវីដេអូអាក្រាត និងទិន្នន័យផ្ទាល់ខ្លួនទាំងអស់ បន្ទាប់ពីធ្លាក់ចូលក្នុងអន្ទាក់ Romance Scam

ថ្មីៗនេះយោងតាមតម្រុយរាយការណ៍ពីប្រជាពលរដ្ឋ សមត្ថកិច្ចប៉ូលិសទីក្រុង Huludao ខេត្ត Liaoning បានបំបែកក្រុមឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងអំពើទុច្ចរិតថ្មីមួយដែលដឹកនាំដោយ

ឱកាសសម្រាប់អ្នក Single! ហ្វាំងឡង់ផ្តល់ដំណើរកម្សាន្តឥតគិតថ្លៃដល់អ្នកឥតគូ មកស្វែងរកស្នេហ៍ពិតលើទឹកដីប្រទេសខ្លួន

ប្រទេសហ្វាំងឡង់កំពុងស្វែងរកអ្នកនៅលីវពីជុំវិញពិភពលោកចំនួន ១៦ នាក់ ដែលស្ម័គ្រចិត្តចូលរួមដំណើរកម្សាន្តដោយឥតគិតថ្លៃរយៈពេល ៤ ថ្ងៃ ដើម្បីធ្វើការណាត់ជួបបែប Blind date

មាលា ជាប់ក្នុងបញ្ជីឈ្មោះបេក្ខភាព The 100 most beautiful faces 2026 ពី វេទិកា​កម្សាន្ត TC Candler

កូន​ខ្មែរ​កាត់​បារាំង Mélia Constantin ត្រូវ​បាន TC Candler ដែល​ជាវេទិកាកម្សាន្ត​ដ៏​ល្បីល្បាញ​លើ​ពិភពលោក បាន​ជ្រើសរើស​ឲ្យ​មាន​ការ​បោះឆ្នោត ដើម្បី​ក្លាយ​ជា​បេក្ខ

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ

មោទកភាពកម្ពុជា! សមាគមចុងភៅកម្ពុជាឈ្នះមេដាយលើសពី ១០ គ្រឿង ក្នុងកម្មវិធីប្រកួតចម្អិនម្ហូបអន្តរជាតិ

ថ្មីៗនេះសមាគម​ចុងភៅ​កម្ពុជា Cambodia Chefs Association ដណ្ដើម​បាន​មេដាយ​រហូត​ដល់​ទៅ ១១ គ្រឿង ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​សិល្បៈ​ចម្អិន​ម្ហូប​អន្តរជាតិ​លើក​ទី២០

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen