ជាទូទៅមនុស្សជាច្រើនចូលចិត្តពាក់អាវពណ៌ ស ដោយសារតែសាមញ្ញ ងាយស្រួលផ្សំជាមួយខោ ឬសំពត់ផ្សេងៗ និងជួយឱ្យរំលេចស្អាតផងដែរ។ ប៉ុន្តែជាមួយគ្នា ប្រសិនបើយើងជ្រើសរើសសម្លៀកបំពាក់ការគួបផ្សំមិនបានត្រឹមត្រូវនោះទេ នឹងធ្វើឱ្យយើងមើលទៅគ្មានសណ្ដាប់ធ្នាប់ ថែមទាំងអាចទាញភាពស្រស់ស្អាតរបស់យើងឱ្យធ្លាក់ចុះមួយកម្រិតទៀតផង។ ដូច្នេះថ្ងៃនេះ AMS សូមចែករំលែកប្រិយមិត្តនូវខោ ឬសំពត់ ៤ បែបដែលប្រើជាមួយអាវ ស ឱ្យមើលទៅកាន់តែស្អាត និងមិនសាំញ៉ាំ៖
១. ខោខូវប៊យជើងធំ


អាវយឺតពណ៌ ស ជាមួយខោខូវប៊យជើងធំមានភាពស៊ីគ្នាធ្វើឱ្យមើលទៅមានបង្កប់ទៅដោយភាពស្រស់ស្អាត និងទាក់ទាញប្លែកភ្នែក។ មិនត្រឹមប៉ុណ្ណេះ ខោខូវប៊យប្រភេទនេះនឹងធ្វើឱ្យយើងកាន់តែមានភាពងាយស្រួល និងជួយលាក់រាងបានយ៉ាងល្អ។ លើសពីនេះ យើងគ្រាន់តែបន្ថែមជាមួយស្បែកជើងប៉ាត់តាពណ៌ស ឬស្បែកជើងកែងបន្ដិចនឹងកាន់តែធ្វើឱ្យមានភាពស្រស់ស្អាតកាន់តែខ្លាំង។
២. សំពត់ម៉ាស៊ីវែង (maxi)



សំពត់ម៉ាស៊ីវែងដែលមានប្រវែងត្រឹមកែងជើងអាចជួយរំលេចភាពរម្យទម្យរបស់មនុស្សស្រីចេញមកយ៉ាងល្អឥតខ្ចោះ។ ការរៀបចំខ្លួនបែបនេះមិនត្រឹមអាចប្រើសម្រាប់ដើរកម្សាន្ដប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចប្រើជាសម្លៀកបំពាក់ការិយាល័យផងដែរ។ លើសពីនេះ យើងអាចបន្ថែមជាមួយនឹងគ្រឿងអលង្ការលម្អខ្លួនតូចៗ និងកាបូប ឬវ៉ែនតាបន្ដិចនឹងមើលទៅកាន់តែគួរឱ្យស្រឡាញ់ និងទាក់ទាញជាងមុន។
៣. ខោ boxer


ការស្លៀកពាក់តាមរបៀបមួយនេះគឺពិតជាធ្វើឱ្យមានភាពងាយស្រួលខ្លាំងមែនទែន ជាពិសេសសាកសមបំផុតសម្រាប់អ្នកដើរកម្សាន្ដនៅតាមឆ្នេរសមុទ្រ។ ការរៀបចំអាវ ស ជាមួយនឹងខោខ្លី boxer នឹងជួយលើកសម្រស់ឱ្យក្មេងជាងវ័យ និងស្រស់ស្រាយក្នុងពេលតែមួយផងដែរ។ ជាងនេះទៅទៀត វានឹងផ្ដល់ឱកាសឱ្យខ្លួនប្រាណទទួលបានខ្យល់ចេញចូលដែលបង្ការការបែកញើសនាំឱ្យក្លិនមិនល្អជាដើម។
៤. សំពត់ភ្លីសេខ្លី


នៅពេលដែលយើងជ្រើសសំពត់ភ្លីសេខ្លីមកគួបផ្សំជាមួយនឹងអាវពណ៌ ស នឹងធ្វើឱ្យមានសម្រស់ក្មេងជាងវ័យ និងរម្យទម្យក្នុងពេលតែមួយ។ ភាពសាមញ្ញរបស់ធាតុផ្សំនឹងរំលេចរូបរាងរបស់យើងឱ្យមានទន់ភ្លន់ ហើយថែមទាំងអាចស្លៀកប្រចាំថ្ងៃមិនកំណត់ពេលវេលាផងដែរ។ ជាងនេះទៅទៀត យើងក៏អាចបន្ថែមជាមួយកាតាប ឬកាបូប និងស្បែកប៉ាត់តានឹងធ្វើឱ្យយើងគួរស្រឡាញ់ ហើយលាក់អាយុទៀតផង៕

























Account
Security
Favourite Content