Jungkook ប្រកាសចេញភាពយន្តពិសេសអំពីគម្រោងទោលរបស់ខ្លួន ‘I AM STILL’

ក្នុងកំលុងពេលនេះ អ្នកគាំទ្រ BTS ប្រហែលជាត្រូវត្រៀមខ្លួនរំភើបម្តងទៀតជាមួយសមាជិកកូនពៅ Jungkook ដែលទោះបីជាពេលនេះកំពុងស្ថិតក្នុងជួរកងទ័ពក៏ដោយក៏នៅតែមានស្នាដៃគួរឱ្យភ្ញាក់ផ្អើលចេញមកជារឿយៗ រហូតអាចនិយាយបានថាមិនដែលទុកឱ្យ ARMY ឯកាឡើយ។ បន្ទាប់ពីការចេញផ្សាយ Trailer កម្មវិធីដំណើរទស្សនាចរថ្មី ‘Are You Sure?!’ រួមជាមួយ Jimin ដែលធ្វើឱ្យអ្នកគាំទ្ររង់ចាំដោយអន្ទះសារួចទៅហើយ ថ្មីៗនេះក៏មានការប្រកាសអំពីគម្រោងថ្មីមួយទៀតគឺភាពយន្ត ‘I AM STILL’ ដែលនឹងចេញបញ្ចាំងក្នុងរោងភាពយន្តនាពេលឆាប់ៗនេះ។

ទោះបីជាមិនមានព័ត៌មានលម្អិតបន្ថែមក្ដី ប៉ុន្តែគេរំពឹងថាភាពយន្ត ‘I AM STILL’ ដែលអ្នកគាំទ្រនឹងអាចទស្សនាតាមរោងភាពយន្តនោះគឺជាភាពយន្តឯកសារដែល Jungkook ធ្លាប់បានបង្ហើបកាលពីមុន ដោយនឹងនាំឱ្យអ្នកទាំងអស់គ្នាទៅតាមដានដំណើររឿងសម្រាប់ការងារទោលរបស់គេ ចាប់ពីការចេញបទចម្រៀងល្បីៗដូចជា Seven រហូតដល់រឿងរ៉ាវក្រោយឆាកនៃការបង្កើតអាល់ប៊ុម Golden ដែលបានឆក់យកបេះដូងអ្នកគាំទ្រទូទាំងពិភពលោក រួមទាំងវិធីសាស្រ្តត្រៀមខ្លួនរបស់ Jungkook សម្រាប់ការឡើងសម្ដែង ដែលអ្នកគាំទ្រមិនធ្លាប់ឃើញពីមុនមក។

ត្រឡប់ថយក្រោយបន្តិច Jungkook បាននិយាយអំពីគម្រោងនេះក្នុងកម្មវិធី Suhwita របស់បងប្រុសគេ Suga ដោយនិយាយថា ការ​ថត​ភាពយន្ត​ឯកសារ​នេះ​មាន​ការ​លំបាក​ខ្លាំង​ណាស់​សម្រាប់​រូបគេ ព្រោះពេលថតជាមួយសមាជិកក្រុម កាមេរ៉ាមិនគ្រាន់តែផ្តោតលើគេទេ ប៉ុន្តែនៅពេលដែលត្រូវធ្វើអ្វីគ្រប់យ៉ាងតែម្នាក់ឯង ធ្វើឱ្យគេមានអារម្មណ៍ថាមានសម្ពាធហាក់ដូចជាត្រូវធ្វើអ្វីមួយឱ្យបាន ទាំងដែលមិនដឹងថាត្រូវធ្វើអ្វី។

ហើយជាការពិតណាស់ ភាពយន្តឯកសារ ‘I AM STILL’ នេះនឹងក្លាយជាឱកាសឱ្យអ្នកគាំទ្របានឃើញពីជ្រុងថ្មីៗរបស់ Jungkook មិនថាការងារ ឬជីវិតផ្ទាល់ខ្លួន ដែលគ្រប់គ្នាមិនធ្លាប់ឃើញពីមុនមក ដែលអាចឱ្យអ្នកគាំទ្រមានអារម្មណ៍កាន់តែស្និទ្ធស្នាល និងយល់ពីគេកាន់តែច្រើន ដូច្នេះសូមកុំភ្លេចរង់ចាំទស្សនាទាំងអស់គ្នា!



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក



Leave a Reply

Your email address will not be published.Required fields are marked *