តារាសម្ដែងកូរ៉េម្នាក់មិនត្រឹមថត MV នៅប្រាសាទអង្គរវត្ត ថែមទាំងពោលសរសើរកម្ពុជាពេញៗមាត់ទៀតផង

កាលពី​មួយ​រយៈមុន​​មាន​តារា​សម្ដែង​កូរ៉េ​ម្នាក់ គឺ ​Cho Hyun Chul ​បាន​ធ្វើ​ដំណើរ​មក​ប្រទេស​កម្ពុជា ​ដើម្បី​ថត និង​ផលិត ​MV​ ថែម​ទាំង​ពោល​សរសើរ​ប្រជាជន​កម្ពុជា​​មិន​ដាច់​ពី​មាត់​ថែម​ទៀត​ផង​។​​​​​​​

ប៉ុន្មាន​ថ្ងៃ​មុន​នេះ ​MV​ ថ្មីរបស់ក្រុមតន្រ្តីកូរ៉េខាងត្បូង HYUKOH ដែល​បាន​សហការ​ផលិត​ជាមួយ​​ Sunset Rollercoaster បាន​ចេញ​ជា​ផ្លូវ​ការ​​ ខណៈ​ដែល ​MV​ មួយ​នេះ​បាន​ថត​​នៅ​​ប្រទេស​កម្ពុជា​ លើ​ទឹក​ដី​អច្ឆរិយ​​​ក្នុង​ខេត្ត​សៀមរាប​។​ ​​

មុនឈានដល់បទ​ចម្រៀង​បាន​បង្ហាញវត្តមានតារាសម្ដែងប្រុស Cho Hyun Chul ជាមួយទិដ្ឋភាពនៅប្រាសាទ​អង្គរវត្ត​​ ជាមួយការពោលពាក្យសរសើរចំៗទៅកាន់ប្រជាជន​កម្ពុជា​​ ដែល​មាន​ទឹក​ចិត្ត​ល្អ​ និង​មាន​ស្នាម​ញញឹម​ដ៏​ស្រស់​ស្អាត​ដែលធ្វើ​ឱ្យ​រូប​លោក​មាន​អារម្មណ៍​ថា​ខ្លួន​ដូច​ជា​ប្រជាជន​ដែល​កើត​ក្នុង​ប្រទេស​មួយ​នេះ​ដែរ​​។ ​មិន​ត្រឹម​តែ​បាន​បង្ហាញ​​អារម្មណ៍​រំភើប​ Cho Hyun Chul ក៏​បាន​ពាក់​អាវ​ដែល​មាន​រូប​ព្រះ​បាទ​ជ័យវរ្ម័ន​ទី​៧ ​ដែល​ជា​ក្សត្រ​ដ៏​អង់​អាច​ និង​អស្ចារ្យ​របស់​អាណាចក្រ​ខ្មែរ​ថែមទៀតផង​​។​

ដោយ​ឡែក​នៅ​ក្នុង​វីដេអូ ​MV ​​ក៏​បាន​ផ្ដិត​យក​ទិដ្ឋភាព​ស្រស់​ស្អាត​ច្រើន​កន្លែង​ក្នុង​តំបន់​អង្គរ​​​ ដូច​ជា​ប្រាសាទ​បាយ័ន, ​ប្រាសាទ​តា​ព្រហ្ម,​​​​ កន្លែង​លក់​វត្ថុ​អនុស្សាវរីយ៍​ក្នុង​តំបន់​អង្គរ ​រួម​ជាមួយ​ទេសភាព​ដើម​ឈើ​ព្រៃ​ក្រាស់ ​និង​តំបន់​ទឹក​ជ្រោះ​ផង​ដែរ​។​​​ ជាមួយ​គ្នា​នេះ​ដែរ​ប្រជាជន​កម្ពុជា​ក៏​បាន​អរគុណ​ទៅ​ដល់​តារា​​សម្ដែង​ប្រុស​ខាង​លើ​ក្នុង​ការ​​ជ្រើស​យក​ប្រទេស​កម្ពុជា​ជា​ទី​តាំង​ក្នុង​ថត​ MV ​ថ្មី​របស់​ខ្លួន​​ក៏​ដូច​ជា​អរគុណ​ការ​​ស្រលាញ់​ពេញ​ចិត្ត​កម្ពុជាចេញ​​ពី​​ក្រអៅ​បេះដូង​ថែម​ទៀតផង​​។​

គួរ​បញ្ជាក់​ថា ​បទ​ចម្រៀង​ដែល​បាន​ថត​នៅ​លើ​ទឹក​ដី​អង្គរ​នៃ​ខេត្ត​សៀមរាប​ក្នុង​ប្រទេស​កម្ពុជា​មាន​ចំណង​ជើង​ថា ​«Glue»​ ជាបទចម្រៀងថ្មីរបស់ក្រុមតន្រ្តីកូរ៉េខាងត្បូង HYUKOH ជាមួយ Sunset Roller Coaster ​​​​​​​​៕

ទស្សនាវីដេអូចម្រៀងបទ GLUE

​​​​​​​​​​​​​​​​​​​​



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក