«NOT LIKE YERNG» របស់ វណ្ណដា រ៉េប freestyle ប៉ុន្មានឃ្លាសោះ តែប៉ារ៉ូលមុតស្រួចដល់ហើយ!

នៅ​សុខ​ៗ​កំពូល​តារា​រ៉េប វណ្ណដា បាន freestyle ប៉ុន្មាន​ឃ្លា ធ្វើឲ្យ​ហ្វេន​ៗឯណោះ​នៅ​មិន​ស្ងៀម​ ព្រោះ​អត្ថន័យ​មើល​ទៅ​ចាក់ដោត​មិន​ធម្មតា​ឡើយ។ ទោះជា​មិនមែន​ជាបទ​ពេញ​ក៏​ដោយ តែ​តារា​ប្រុស​វ័យ ២៧ ឆ្នាំ​រូប​នេះ បាន​ទាក់​ចិត្ត​អ្នក​គាំទ្រ​ឲ្យ​រំជើបរំជួល រាំ​តាម​ចង្វាក់​ភ្លេង។

ត្បិត​តែ freestyle តែ​អ្នក​គាំទ្រ​គិត​ថា ជា​​ចំហាយ diss track ព្រោះ​ថា​ពាក្យ​គ្រប់​ម៉ាត់​ក្នុង​បទ «NOT LIKE YERNG» ដូចដៀល​ទៅ​កាន់​អ្នក​ចាក់​ក្រោយ​ខ្នង​លោក ជាពិសេស​ឃ្លា “វ៉ៃ​ហ្អែង ហើយ​យក​ទៅ​វត្ត ប្រាប់​ថា​ខ្មោច​ចូល” ស្ដាប់​ទៅ​ឈឺ​ៗ​តែម្ដង។ តារា​ប្រុស​រូបនេះ​មិន​បាន​ទម្លាក់​ក្នុង YouTube ឬ FB ឡើយ ដោយ​គ្រាន់តែ​បង្ហោះ​នៅ​ក្នុង Instagram ផ្ទាល់​ខ្លួន​ប៉ុណ្ណោះ តែ​​អ្នក​ចុច Like ជាង១ម៉ឺន ៦ ពាន់​នាក់ និង​មាន​អ្នក​ស្ដាប់​ជាង 227 K។

វា​មិន​មែន​ជា​បទ​ភ្លេង​ថ្មី តែ​អ្នក​គាំទ្រ​ចង់​ឲ្យ វណ្ណដា ចេញ​ជា​ចម្រៀង​​ពេញ​តែម្ដង ព្រោះ​ស្ដាប់​ទៅ​ពីរោះ​ម្យ៉ាង​ពី​បទ​ដើម។ គួរ​បញ្ជាក់​ថា «NOT LIKE YERNG» គឺ​ជា​បទដើម « Not Like Us» របស់​កំពូល​តារា​រ៉េប​អាមេរិក Kendrick Lamar ដែល​ជា Idol របស់ វណ្ណដា ហើយ វណ្ណដា ក៏​បាន​ទៅ​មើល​ការ​ប្រគំ​តន្ត្រី​ផ្ទាល់​របស់ Kendrick ពេល​ទៅ​សម្ដែង​នៅ​អាមេរិក​កាលពី​ពេល​កន្លង​ទៅ​ដែរ។ ជាពិសេស​ពេល​បទ «Not Like Us» ចេញ MV ​ភ្លាម វណ្ណដា បាន​ចែក​រំលែក​បទ​នេះ​ដល់​អ្នក​គាំទ្រ​ទៀត​ផង។

កាល​ពី​ខែ​មុន ម៉ាន់ វណ្ណដា បាន​ចេញ​បទ​ថ្មី «BABY MAMA » ដែល​ជា​បទ​និយាយ​ពី​ស្នេហា​ខ្លួន​ជាមួយ​ស្រី ស្អាត​សាច់​ស​ខ្ចី lauryn ហើយ​បទ​នោះ​ដែរ​បន្ត​គ្រង​តំណែង #1 On Trending for music ជាង៣​សប្ដាហ៍​មក​ហើយ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក



Leave a Reply

Your email address will not be published.Required fields are marked *