ក្រៅពីហាត់ប្រាណ ទម្លាប់ពេលព្រឹក ៤ នេះក៏អាចជួយឱ្យស្រកទម្ងន់ដែរ!

ជាទូទៅក្នុងដំណើរនៃការសម្រកទម្ងន់ អ្វីដែលសំខាន់គឺធ្វើលំហាត់ប្រាណ។ ប៉ុន្តែក្នុងនោះត្រឹមការធ្វើលំហាត់ប្រាណតែមួយមុខក៏មិនទាន់គ្រប់គ្រាន់ដែរ ដោយយើងត្រូវរួមបញ្ចូលជាមួយរបបនៃការរស់នៅផងដែរ។ ដូច្នេះថ្ងៃនេះយើងនឹងចែករំលែកនូវទម្លាប់ពេលព្រឹក ៤ យ៉ាងដែលជួយជំរុញការស្រកគីឡូ៖

១. ងើបពីព្រលឹម

មិនមែនមនុស្សគ្រប់គ្នាសុទ្ធតែមានទម្លាប់ងើបពីព្រលឹមនោះទេ។ ប៉ុន្តែការងើបពីព្រឹកនឹងធ្វើឱ្យយើងមានពេលវេលាគ្រប់គ្រាន់ដើម្បីរៀបចំសម្រាប់ថ្ងៃថ្មីដូចជាហាត់ប្រាណ និងធ្វើអាហារពេលព្រឹកដោយខ្លួនឯងជាដើម។ ឧទាហរណ៍ប្រសិនបើងើបពីគ្រែម៉ោង ៧ ដូច្នេះយើងគួរភ្ញាក់មុនកន្លះម៉ោង។

២. ទទួលយកពន្លឺព្រះអាទិត្យ

ការ​ទទួលយកពន្លឺព្រះអាទិត្យ​ពេល​ព្រឹកអាច​ជួយ​សម្រួល​ និង​សំយោគ​វីតាមីន D ដែល​ជា​វីតាមីន​ដ៏​សំខាន់​សម្រាប់​រាង​កាយ​របស់​យើង។ តាម​ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថាកង្វះ​វីតាមីន D ក៏​ធ្វើ​ឱ្យ​ពិបាក​ក្នុង​ការ​សម្រក​ទម្ងន់ដែរវាអាចជួយការពារការផលិតកោសិកាខ្លាញ់ ជួយជួសជុលកោសិកា និងសាច់ដុំផងដែរ។

៣. ផឹកទឹក

នៅពេលព្រឹកយើងគួរតែផឹកទឹកឱ្យច្រើនតាមដែលអាចធ្វើបាន ព្រោះវានឹងជួយឱ្យប្រព័ន្ធរំលាយអាហារដំណើរការបានល្អ។ ដោយក្រោយក្រោកពីគេងយើងគ្រាន់តែព្យាយាមផឹកទឹកមួយកែវភ្លាមៗ និងមួយកែវទៀតបន្ទាប់ពីអាហារពេលព្រឹក។ លើសពីនេះ យើងមិនត្រូវភ្លេចញ៉ាំទឹកឱ្យបានច្រើនដែរពេញមួយថ្ងៃដោយសារវានឹងជួយកាត់បន្ថយចំណង់អាហារ ជំរុញប្រព័ន្ធរំលាយអាហារ និងការបញ្ចេញចោល។

៤. រៀបចំអាហារពេលព្រឹក

ក្នុងអំឡុងពេលសម្រកទម្ងន់ ការញ៉ាំអាហារពេលព្រឹកគឺមិនត្រូវព្យាយាមបង្អត់ដាច់ខាត ហើយម្យ៉ាងវាក៏ជាអាហារមួយដែលសំខានបំផុតផងដែរ។ ដូច្នេះយើងគួរជ្រើសរើសអាហារពេលព្រឹកណាដែលមានប្រូតេអ៊ីនខ្ពស់ និងជីវជាតិច្រើន។ ដោយសាររបបអាហារប្រូតេអ៊ីនខ្ពស់អាចបង្កើនការរំលាយអាហារ និងជួយឱ្យរាងកាយរបស់យើងដុតកាឡូរីបានពេញមួយថ្ងៃ។ មិនតែប៉ុណ្ណោះ វាក៏អាចជួយបង្កើនសាច់ដុំ ធ្វើឱ្យយើងឆ្អែតបានយូរ និងកាត់បន្ថយការឃ្លានទៀតផង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ