ឪពុកតែ១ តែកូនប្រុសស្រី របស់ ឈិន ឡុង មានវាសនាខុសគ្នាដូចមេឃនិងដី

រូបភាពរបស់ Jaycee Chan រស់នៅប្រកបដោយផាសុកភាព ចំណាយលុយដោយមិនគិតគឺផ្ទុយស្រឡះពីភាពលំបាក និងភាពក្រីក្ររបស់ប្អូនស្រីឪពុកតែមួយរបស់គេ Etta Ng ។

តាំង​ពី​ត្រូវ​បាន​ដោះលែង​ពី​ពន្ធនាគារ​ពី​បទ​គ្រឿង​ញៀនកាលពី​ឆ្នាំ ២០១៥ កូនប្រុសតែមួយរបស់តារាក្បាច់គុន Jackie Chan គឺ Jaycee Chan បាន​ដក​ខ្លួន​ចេញ​ពីសិល្បៈ។ យោងតាមសារព័ត៌មាន ​​QQ បាន​ឱ្យដឹងថាប៉ុន្មានឆ្នាំមកនេះ កូនប្រុសរបស់ Jackie Chan បានរស់នៅក្នុងជីវិតស្ងប់ស្ងាត់ កម្របង្ហាញមុខតាមប្រព័ន្ធផ្សព្វផ្សាយ ឬចែករំលែកជីវិតឯកជនរបស់គេនៅលើបណ្តាញសង្គមណាស់។

ប្រភពដដែលរៀបរាប់ថា បើទោះជាលែងមានការងារនៅក្នុងឧស្សាហកម្មកម្សាន្តទៀតហើយ ប៉ុន្តែ Jaycee Chan នៅតែរស់នៅក្នុងជីវិតសម្បូរសប្បាយ និងចាយវាយយ៉ាងធូរ។ ក្នុងនាមជាអ្នកស្នងមរតកពីទ្រព្យសម្បត្តិរបស់ឪពុកជាង ៤៦០ លានដុល្លារ អតីតតារាសម្តែងរូបនេះទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែយ៉ាងច្រើន។

បច្ចុប្បន្ន Jaycee Chan មិនបានរស់នៅជាមួយឪពុកម្តាយទេ។ ជាច្រើនឆ្នាំមកនេះ លោកបានផ្លាស់ទៅរស់នៅទីក្រុងតៃប៉ិ។ Jaycee Chan រស់នៅក្នុងតំបន់វីឡាលំដាប់ខ្ពស់ និងមានទំនាក់ទំនងជិតស្និទ្ធជាមួយសង្គមហាយសូ ដោយតែងត្រូវបានអញ្ជើញឱ្យចូលរួមក្នុងពិធីជប់លៀងឯកជនរបស់តារាល្បីៗនៅហុងកុង និងតៃវ៉ាន់។

កូនប្រុសរបស់ Jackie Chan នៅតែរក្សាទម្លាប់ជប់លៀង ប៉ុន្តែមានភាពអត់ធ្មត់ និងឯកជនច្រើនជាងមុន។ កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន លោក​ត្រូវ​បាន​គេ​ប្រទះឃើញ​​​ក្នុង​ក្លឹប​រាត្រី​មួយ ដោយ​បាន​ថត​រូប​យ៉ាង​ស្និទ្ធស្នាល​ជាមួយ DJ ស្រី​ម៉ាឡេស៊ី។ យោងតាម ​​ETtoday បច្ចុប្បន្ន Jaycee Chan មានជំនួញគ្រឿងស្រវឹង ហើយអាជីវកម្ម​របស់​លោក​មាន​ភាព​រីក​ចម្រើន​គួរ​សម។

ផ្ទុយ​ពី​បងប្រុស ប្អូន​ស្រី​របស់​ Jaycee Chan ពេលនេះកំពុងមាន​ជីវភាព​លំបាក​នៅ​ប្រទេស​កាណាដា។ បច្ចុប្បន្ន Etta Ng ធ្វើការជាបុគ្គលិកប្រើកម្លាំងពលកម្មនៅភោជនីយដ្ឋានមួយ ដើម្បីរកប្រាក់ចំណូល។ ដោយ​សារ​តែ​ធនធាន​ហិរញ្ញវត្ថុ​មាន​កម្រិត នាងតែងទៅតម្រង់ជួរយកអាហារ​ឧបត្ថម្ភ​សម្រាប់​ជន​ក្រីក្រជារឿយៗ។

ថ្មីៗនេះ គេបានឃើញ Etta Ng និងមិត្តស្រីបានទៅផ្សារទំនើប។ ប្រភព​បាន​ឲ្យ​ដឹង​ថា កូន​ស្រី​របស់ Jackie Chan ចំណាយ​តិច​ណាស់។ នាង​អាច​ទិញ​ទំនិញ​បញ្ចុះតម្លៃ ឬ​អាហារ​ថោកៗ​ប៉ុណ្ណោះ​។

Jaycee Chan កើតនៅឆ្នាំ ១៩៨២ នៅទីក្រុង Los Angeles (សហរដ្ឋអាមេរិក) គឺជាអ្នកសម្ដែងល្បីល្បាញមួយរូប ដែលធ្លាប់បានបន្សល់ទុកស្នាដៃតាមរយៈខ្សែភាពយន្តដូចជា The Twin Effect, Invisible Target, Mulan, និង Railroad Tigers ជាដើម។ ទោះជាយ៉ាងណា រឿងអាស្រូវជីវិតឯកជន និងកំហុសនៃការធ្លាក់ចូលក្នុងគ្រឿងញៀនបានធ្វើឱ្យគេបាត់បង់កេរ្តិ៍ឈ្មោះស្ទើរទាំងស្រុង។ ក្នុងឆ្នាំ ២០១៤ Jaycee Chan បានជាប់ពន្ធនាគាររយៈពេល ៦ ខែពីបទប្រើប្រាស់ និងកាន់កាប់គ្រឿងញៀន។

ចំណែក Etta Ng កើតនៅឆ្នាំ ១៩៩៩ ជាកូនស្រីរបស់ Jackie Chan និងតារាសម្តែង Elaine Ng Yi-Lei ។ Etta Ng រង​របួស​ផ្លូវចិត្តពី​កុមារភាព​ដោយ​សារ​តែ Jackie Chan មិន​ទទួល​ស្គាល់ជា​កូន។ នាងបានធំឡើងជាមួយការរិះគន់ និងមតិវាយតម្លៃខុសៗគ្នាជាច្រើនពីសាធារណជន។ កត្តា​នេះ​បាន​ធ្វើ​ឱ្យ​នាង​មាន​បញ្ហាផ្លូវចិត្ត ហើយ​ឆាប់ឆេវឆាវ។ សារព័ត៌មាន HK01 បានចុះផ្សាយថា Etta Ng គឺជាកូនរបស់តារាដែលមានជោគវាសនាកម្សត់បំផុតនៅក្នុងពិភពសិល្បៈចិន ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន