កាលពីថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២៣ កន្លងទៅនេះ ប្រទេសកូរ៉េខាងត្បូងបានរៀបចំកម្មវិធីប្រគល់ពានរង្វាន់ BAEKSANG លើកទី ៥៩ ដែលមានការចូលរួមពីសំណាក់អ្នកដឹកនាំរឿង អ្នកនិពន្ធ និងតារាប្រុសស្រីល្បីៗជាច្រើននាក់ទៀត។ ហើយនៅក្នុងកម្មវិធីនេះផងដែរ យើងសង្កេតឃើញថាការតុបតែងខ្លួនរបស់តារាប្រុស និងតារាស្រីម្នាក់ៗសុទ្ធតែមានភាពស្រស់ស្អាតរៀងៗខ្លួន។
បើក្រឡេកមកមើលតារាស្រីទាំង ៤ ដួងនេះវិញគឺទទួលបានភាពលេចធ្លោ និងការចាប់អារម្មណ៍យ៉ាងច្រើនជាមួយការតុបតែងខ្លួនបែបសាមញ្ញជាមួយគ្រឿងអលង្ការតូចៗតែតម្លៃកប់ពពក។ តោះ! មកមើលតម្លៃគ្រឿងអលង្ការរបស់តារាស្រីទាំង ៤ ដួងខាងក្រោម៖
១. Song Hye Kyo




សម្រាប់តួឯកស្រីក្នុងរឿង The Glory បានជ្រើសរើសការតុបតែងខ្លួនសាមញ្ញធម្មតាជាមួយចិញ្ចៀន និងក្រវិលប៉ុណ្ណោះ។ ប៉ុន្តែចំពោះតម្លៃក្រវិលវិញគឺរហូតដល់ទៅ ១១៩ លានវ៉ុនស្មើនឹងជាង ៩ ម៉ឺនដុល្លារ ខណៈដែលចិញ្ចៀនមានតម្លៃ ៤៨,៨ លានវ៉ុនស្មើនឹងជិត ៤ ម៉ឺនដុល្លារ។
២.IU




ចំពោះតារាចម្រៀង និងសម្ដែង IU ក៏មិនខុសគ្នាប៉ុន្មានដែរដោយនាងបានជ្រើសរើសតែខ្សែក និងក្រវិលប៉ុណ្ណោះ។ សម្រាប់ខ្សែកដែលនាងបានពាក់មានតម្លៃជិត ១៦០ លានវ៉ុនប្រហែលជាង ១២ ម៉ឺនដុល្លារអាមេរិក រួមជាមួយក្រវិលតម្លៃជាង ៣៣ លានវ៉ុនត្រូវនឹងជាង ២៥០០០ ដុល្លារផងដែរ។
៣. Bae Suzy



មិនទាន់អស់នៅឡើយទេ ក្នុងនោះក៏មានតារាចម្រៀង និងសម្ដែង Suzy ដែលបានជ្រើសរើសរ៉ូបពណ៌ខ្មៅជាមួយគ្រឿងអលង្ការបែបតូចៗសាមញ្ញ។ បើក្រឡេកមកមើលខ្សែកដែលនាងបានពាក់ក្នុងកម្មវិធីគឺមានតម្លៃ ៧២ លានវ៉ុនដែលប្រហែលស្មើនឹងជាង ៥៤០០០ ដុល្លារ។
៤. Kim Tae Ri



សម្រាប់តារាស្រី Kim Tae Ri ឯណេះវិញក៏មិនធម្មតាដែរ។ បើទោះជានាងបានស្លៀករ៉ូបសាមញ្ញមែន ប៉ុន្តែនាងជ្រើសរើសពាក់តែនាឡិកាមានតម្លៃដល់ទៅ ១០០ លានវ៉ុនដែលប្រហែលត្រូវនឹងជាង ៧៥០០០ ដុល្លារ៕























































Account
Security
Favourite Content