ក្បួនញ៉ាំអាហារ ៤ យ៉ាងរបស់ Jennie សមាជិកក្រុម BLACKPINK ជួយឱ្យមានរាងស្អាតតូចច្រឡឹង

Jennie សមាជិកក្រុមតារាចម្រៀងនារី BLACKPINK ត្រូវបានគេចាត់ចូលនៅក្នុងចំណាត់ថ្នាក់តារាស្រីកូរ៉េដែលមានរូបសម្រស់ស្អាតបែបស្ដង់ដារ។ ភាពលេចធ្លោនៃសម្រស់បែបនេះមិនមែនកើតមានឡើងពីធម្មជាតិទាំងស្រុងនោះទេ ពោលក៏មានកត្តារួមផ្សំដូចជាការប្រើប្រាស់ផលិតផល ការធ្វើលំហាត់ប្រាណ ជាពិសេសគឺរបបអាហារ។ ថ្ងៃនេះផងដែរ AMS នឹងមកចែករំលែកនូវក្បួនញ៉ាំអាហារ ៤ យ៉ាងដែល Jennie បានអនុវត្តដើម្បីទទួលបានរាងស្អាត៖

១. ផ្ដោតលើកម្រិតជាតិប្រៃ

ជំហានដំបូងគឺនាងផ្ដោតនៅលើកម្រិតនៃជាតិអំបិលនៅក្នុងអាហារ។ ភាគច្រើននាងនឹងជ្រើសរើសញ៉ាំសាឡាដ ឬបន្លែផ្លែឈើស្រស់ៗដែលមានជាតិស្ករតិចតួចដូចជាត្រសក់ ប៉េងប៉ោះ ផ្លែប័រ ស៊ុតស្ងោរ និងដំឡូងជ្វាជាដើម។ ជាការពិតការកាត់បន្ថយអំបិលគឺជាការរក្សាជាតិទឹកក្នុងរាងកាយ និងជួយមិនឱ្យខ្លួនប្រាណឡើងហើម។ លើសពីនេះ វាអាចជួយឱ្យស្រកទម្ងន់ ជាពិសេសមានក្បាលពោះរាបស្មើផងដែរ។

២. ញ៉ាំ oatmeal

អាហារប្រភេទបបរតែងត្រូវបាន Jennie បូកបញ្ចូលទៅក្នុងបញ្ជីមុខម្ហូបសម្រកទម្ងន់របស់នាងជានិច្ច ជាពិសេស oatmeal។ Oatmeal គឺអាហារដែលសម្បូរទៅដោយជាតិសរសៃ សារធាតុរ៉ែ និងសារធាតុប្រឆាំងអុកស៊ីតកម្ម។ ដូច្នេះនាងទទួលទានវាច្រើននៅពេលថ្ងៃ ឬពេលល្ងាចដើម្បីជួយទប់ចំណង់អាហាររបស់នាង។ បើទោះបីជានាងមិនបានញ៉ាំអាហារច្រើនពិតមែន ប៉ុន្តែរាងកាយរបស់នាងនៅតែសារធាតុចិញ្ចឹមគ្រប់គ្រាន់ដដែល។

៣. មិនភ្លេចស៊ុតស្ងោរ និងផ្លែប័រ

ទន្ទឹមនឹងនេះ Jennie ក៏មិនភ្លេចបញ្ចូលស៊ុតស្ងោរ និងផ្លែប័រចូលនៅក្នុងរបបអាហាររបស់នាងដែរ។ នាងបានលាយគ្រឿងផ្សំទាំងពីរនេះចូលក្នុងសាឡាដរួមមានប៉េងប៉ោះ និងផ្លែត្រសក់ផងដែរ។ ផ្លែប័រគឺជាប្រភពនៃខ្លាញ់ដែលល្អសម្រាប់សុខភាព និងជួយសម្រកទម្ងន់។ ខណៈស៊ុតស្ងោរជាអាហារដែលមានប្រូតេអ៊ីន និងអាហារូបត្ថម្ភច្រើន តែកាឡូរីទាបដោយអាចទទួលបានរាល់ថ្ងៃ មិនបារម្ភឡើងទម្ងន់។

៤. ប្រសិនបើញ៉ាំច្រើននៅពេលថ្ងៃត្រូវតមអាហារពេលល្ងាច

សម្រាប់ Jennie ផ្ទាល់ប្រសិនបើនាងបានញ៉ាំអាហារច្រើននៅពេលថ្ងៃ នាងនឹងតមអាហារពេលល្ងាចដោយនេះជាអាថ៌កំបាំងមួយដែលជួយឱ្យនាងមានចង្កេះតូច និងក្បាលពោះរាបស្មើ។ ចំពោះមូលហេតុដែលនាងធ្វើបែបនេះគឺដោយសារពេលល្ងាចជាពេលដែលរាងកាយរបស់យើងត្រូវការសម្រាក មិនសកម្មក្នុងការរំលាយអាហារឡើយ។ ដូច្នេះហើយប្រសិនបើញ៉ាំពេលល្ងាច នោះរាងកាយនឹងប្រមូលផ្ដុំជាតិខ្លាញ់តែម្ដង។

គួរបញ្ជាក់ផងដែរថា ក្បួនញ៉ាំអាហារខាងលើនេះមិនតម្រូវឱ្យយើងត្រូវតែដាក់សម្ពាធលើខ្លួនឯងខ្លាំងពេក ឬបង្ខំឱ្យលឿនដើម្បីឆាប់បានលទ្ធផលនោះទេ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ឡឺរេន ដែលធ្វើឲ្យទស្សនិកជនវៀតណាមចំហ​មាត់កាលពីពេលថ្មីៗនេះ មានបទពិសោធន៍ជោគជាំលើឆាកបង្ហាញម៉ូដតាំងពីអាយុ ៥ ឆ្នាំ

វីដេអូ​ដែល​ម៉ូដែល​ខ្មែរ​វ័យ​ក្មេង ឡឺរេន បាន​ដើរ​បង្ហាញ​ម៉ូដ​លើ​ឆាក CAMUSE Bridal 2026 Collection នៃ​កម្មវិធី COSMIC ROYALE – RULE THE COSMO កាលពី​ពេល​ថ្មីៗ ហើយ​ត្រូវ​បាន​មហាជន​ទាំង​ក្នុង​ស្រុក​ក៏​​ផ្ទាល់​ភ្ញាក់ផ្អើល​ពី​

កន្លាស់​ច្នៃជាម៉ូដ​មកុដ​អប្សរាដែលព្រះនាង នរោត្តម ជេនណា គ្រងពិតជាប្រណីត សក្តិសមខ្លាំងនឹងកិត្តិយសទ្រង់

ក្នុង​នាម​ជា​សែ​រាជវង្ស​ខ្មែរ​ព្រះនាង នរោត្តម ជេនណា មិន​ដែល​ឲ្យ​មហាជន​អ្នក​គាំទ្រ​ខក​បំណង​ឡើយ​ពេល​បង្ហាញ​ខ្លួន​ម្ដង​ៗ។ ដូច​កាលពី​ពេល​ថ្មី​ៗ​នេះ ពេល​ឡើង​សម្ដែង​នៅ​ពិធី​បើក​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ដ៏​ធំ ការប្រកួត​ដណ្ដើម​ពាន​រង្វាន់

ពិបាករកគូ​ខ្លាំងពេក យុវជននៅកូរ៉េខាងត្បូងនាំគ្នាចូលរួម “កម្មវិធីប្រតិបត្តធម៌រកគូព្រេង” រំពឹងបានជួបស្នេហ៍ពិតនៅក្នុងវត្ត

នៅពេលដែលអត្រាអត្រាកំណើតធ្លាក់ចុះក្លាយជាវិបត្តិ ហើយការស្វែងរកគូស្រករក្លាយជារឿងពិបាកជាងការប្រណាំងប្រជែងក្នុងអាជីពសម្រាប់មនុស្សជំនាន់ថ្មី ‘វត្តអារាម’ ក៏លែងត្រឹមតែជាទីកន្លែងសម្រាប់ប្រតិបត្តិធម៌ទៀត

ជប៉ុនផលិត «ទូទឹកកកក្លាសេមនុស្ស» ដើម្បីទប់ទល់នឹងកម្ដៅដែលកើនឡើងដល់ ៤០ អង្សាសេ

បញ្ហាកម្ដៅឡើងខ្លាំង បានរុញច្រានឱ្យក្រុមហ៊ុនមួយនៅជប៉ុនផលិតទូរទឹកកកសម្រាប់ក្លាសេមនុស្ស លក់ចេញក្នុងតម្លៃ ៩ ៣០០ ដុល្លារអាមេរិក ដោយមានអតិថិជនគោលដៅជាអ្នកធ្វើការតាមការដ្ឋានសំណង់ រោងចក្រ និងឃ្លាំង

អ្នកដឹកនាំរឿង Odyssey៖ ភាពយន្តខ្លាំងមិនបាច់ពឹង CG ជីវិតពិតមិនបាច់ពឹងស្មាតហ្វូន

អ្នកគាំទ្រភាពយន្តហូលីវូដភាគច្រើនអាចនឹងចងចាំហើយថាភាពយន្តរបស់ Christopher Nolan ដែលជាផលិតករ អ្នកដឹកនាំ និងជាអ្នកនិពន្ធពីក្រោយភាពយន្តធំៗដូចជា The Odyssey, Oppenheimer និង Interstellar... គឺ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្ដល់អនុសាសន៍បំផុសគំនិតលើកស្ទួយមង្គលការខ្មែរ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រី​ទី​១​នៃ​កម្ពុជា​បាន​បង្ហាញ​វត្តមាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​ពិព័រណ៍​អាពាហ៍ពិពាហ៍ លើក​ទី៣។ ជាមួយ​គ្នា លោក​ជំទាវ​ក៏​បាន​ផ្ដល់​ជា​អនុសាសន៍​សំខាន់ៗ ៥ ចំណុច​ដើម្បី​ឱ្យ​មង្គលការ​

ប្រជាជនជប៉ុនពិចារណាទិញ “ផ្ទះមានខ្មោច” ក្នុងពេលទីផ្សារអចលនទ្រព្យឡើងថ្លៃ

ប្រសិនបើដឹងថាផ្ទះមួយនេះធ្លាប់មានប្រវត្តិគួរឱ្យខ្លាច តើអ្នកនៅតែហ៊ានទិញ ឬជួលដែរឬទេ? សម្រាប់ប្រជាជនជប៉ុន សំណួរនេះអាចមិនមែនត្រឹមតែជាជំនឿទាក់ទងនឹងរឿងខ្មោចនោះទេ ប៉ុន្តែវាក៏ជះឥទ្ធិពលដល់ទីផ្សារ

Julia Russell បវរកញ្ញាកូនកាត់ខ្មែរ-អង់គ្លេស មានទាំងចំណេះដឹង និងរូបសម្រស់ អាចចេញទៅប្រកួតលើឆាកអន្តរជាតិម្ដងទៀតឬទេ?

រ៉ូសស្យែល ហ្សូលីយ៉ា កូន​ខ្មែរ​កាត់​អង់គ្លេស​ដែល​មាន​ទាំង​ចំណេះដឹង រូប​សម្រស់ និង​ធ្លាប់​តំណាង​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ទៀត​នោះ បាន​វិល​មក​កាន់​ឆាក​ប្រកួត​បវរកញ្ញា​ក្នុង​ស្រុក​ម្ដង​ទៀត​ហើយ ដើម្បី​អាច​មាន​ឱកាស​ចេញ​ទៅ​តំណាង​កម្ពុជា លើ​ឆាក​បវរកញ្ញា​

Angelina Jolie បង្ហាញអារម្មណ៍ក្ដុកក្ដួលចំពោះប្រជាជនកម្ពុជា ក្នុងគម្រប់ខួបមួយឆ្នាំនៃការផ្ទុះអាវុធនៅព្រំដែន

នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ដែលជាគម្រប់ខួបមួយឆ្នាំនៃការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា កំពូលតារាសម្ដែងស្រីអាមេរិក Angelina Jolie បានបង្ហោះសារបង្ហាញពីការលំបាករបស់ប្រជាជនកម្ពុជាដែលមិនទាន់

មូលនិធិម៉ាដក្សរបស់ Angelina Jolie ជួយប្រជាជនសំឡូតអស់ពេលជាង ២៣ ឆ្នាំ

នៅថ្ងៃទី២៣​ ខែកក្កដា នេះ តារាសម្ដែងហូលីវូដ Angelina Jolie បានចែករំលែកព័ត៌មានពីមូលនិធិម៉ាដក្សភ្ជាប់ជាមួយនឹងរូបភាពកាលដែលលោកស្រីបានធ្វើដំណើរមកកាន់ទឹកដីស្រុកសំឡូត ខេត្តបាត់ដំបង។