តើសរសៃខ្មៅៗនៅខ្នងបង្គាគឺជាអ្វី? តើគួរដកចេញ ឬអាចបរិភោគបាន?

បង្គា គឺជាអាហារសមុទ្រដែលទទួលបានប្រជាប្រិយភាព ខណៈវាមានរសជាតិឆ្ងាញ់ និងសម្បូរទៅដោយប្រូតេអ៊ីនដែលរាងកាយមនុស្សត្រូវការ។ យ៉ាងណាមិញ បុគ្គលមួយចំនួននៅសង្ស័យថា សរសៃខ្មៅនៅខាងខ្នងបង្គានោះគឺជាអ្វី? ហើយវាមានសុវត្ថិភាពក្នុងការបរិភោគ ឬក៏យ៉ាងណា?

លោកស្រី Tori Stivers អ្នកឯកទេសផ្នែកអាហារសមុទ្រនៅសាកលវិទ្យាល័យ Georgia Marine Extension and Georgia Sea Grant បានប្រាប់គេហទំព័រ SELF ថា ផ្នែកខ្មៅៗដែលនៅលើខ្នងបង្គានោះ គឺជាប្រព័ន្ធរំលាយអាហារ រួមមាន ក្រពះ និងពោះវៀនជាដើម។

ដោយហេតុថា បង្គាគឺជាសត្វដែលស្វែងរកចំណីនៅឯបាតសមុទ្រ ដូច្នេះ វាអាចស៊ីប្លង់តុង សារាយ សត្វល្អិត បំណែកសត្វ រុក្ខជាតិរលួយ ប៉ារ៉ាស៊ីត និងសូម្បីតែខ្សាច់ចូលទៅក្នុងរាងកាយ។ ដូច្នេះ ក្រពះពោះវៀនរបស់បង្គាគឺជាកន្លែងរក្សាទុកនូវពពួកកាកសំណល់ទាំងនោះ។

លោក Dave Love អ្នកវិទ្យាសាស្រ្តជាន់ខ្ពស់ពីមជ្ឈមណ្ឌល Johns Hopkins Center for a Livable Future បានប្រាប់ថា ដ្បិតសរសៃខ្មៅនោះ គឺជាប្រព័ន្ធរំលាយអាហារ ឬន័យមួយទៀត គឺជាកន្លែងរក្សាទុកលាមករបស់បង្គាក៏ពិតមែន តែបើសិនជាបង្គាបានឆ្លងកាត់ការចម្អិនត្រឹមត្រូវ ពោលគឺចម្អិនលើកម្ដៅ ៦៣ អង្សាសេឡើងទៅ វាមិនអាចបង្កគ្រោះថ្នាក់ដល់សុខភាពបានទេ។

យ៉ាងណាមិញ លោកបន្ថែមថា បើសិនជាអ្នកចង់ទទួលទានបង្គាឆៅ មិនឆ្លងការចម្អិន អ្នកត្រូវដកក្រពះ និងពោះវៀនរបស់បង្គាចេញជាដាច់ខាត ព្រោះវាអាចធ្វើឱ្យអ្នកពុលបង្គាបាន​ ព្រោះសរសៃខ្មៅៗនោះ មានផ្ទុកប្រភេទបាក់តេរីដូចជា E. coli ជាដើម។

ប្រភពដដែលបានបញ្ជាក់ថា ក្រោមហេតុផលសុវត្ថិភាពចំណីអាហារ អ្នកអាចបរិភោគបង្គាឆ្អិនទាំងសរសៃខ្មៅបាន ដោយមិនមានគ្រោះថ្នាក់អ្វីទេ។ យ៉ាងណាមិញ បើសិនជាអ្នកមិនស្រណុកចិត្ត ពោលគឺមិនចង់ទទួលទានលាមករបស់បង្គា អ្នកអាចដកសរសៃខ្មៅនោះចេញបាន។

គួរឱ្យដឹងផងដែរថា បង្គាគឺជាអាហារដែលប្រជុំទៅដោយជីវជាតិ ព្រោះនៅក្នុងបង្គាទម្ងន់ ៨៥ក្រាម មានផ្ទុកនូវជាតិប្រូតេអ៊ីនសរុបរហូតដល់ ២០ក្រាម៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

Stray Kids បង្កើតប្រវត្តិសាស្ត្រក្លាយជាក្រុមខេប៉ុបជំនាន់ទី ៤ ដែលទទួលបានពាន Daesang ច្រើនជាងគេ

នៅក្នុងកម្មវិធីពានរង្វាន់ Hanteo Music Awards (HMA) លើកទី ៣៣ ក្រុម Stray Kids បានដណ្តើមយកពានរង្វាន់ដ៏មានកិត្យានុភាព 'Best Album (Daesang)' ដែលជាពានរង្វាន់ធំ (Grand Prize) លើកទី ៣ ក្នុងអាជីពរបស់

ម្ចាស់ពាន RAPPER FIGHTER រដូវកាលទី២ បានទៅលើ GenZy

កម្មវិធី RAPPER FIGHTER រដូវកាលទី២ បានបញ្ចប់ហើយកាលពីរាត្រីថ្ងៃ ១៥ខែកុម្ភៈ ឆ្នាំ ២០២៦ នេះ ក្រោយដំណើររៀបចំកម្មវិធីប្រកួតតាំងពីខែ កក្កដា ឆ្នាំ ២០២៥ មកម្ល៉េះ។ ដោយម្ចាស់ពានបានទៅលើតារាវ័យក្មេង GenZy

សាលាដូង លើភ្នំគិរីរម្យ ប្រឈមការបិទទ្វារ ព្រោះអស់ថវិកាក្នុងការ​ទ្រទ្រង់

សាលា​ដែល​ជួយ​ក្មេង​ៗ​តូច​ៗ​លើ​ភ្នំ​គិរីរម្យ​ឱ្យ​បាន​សិក្សា​រៀន​សូត្រ​ប្រឈម​នឹង​ការ​បិទ​ទ្វារ​ហើយ។ នេះបើយោងតាម​សម្ដីលោក អ៊ុក វណ្ណដេ ស្ថាបនិក​សាលា​ដូង បាន​ប្រកាស​ ដ្បិត​ពុំ​អាច​មាន​លទ្ធភាព​ទ្រទ្រង់​បន្ត។

មួយឆ្នាំចូលឆ្នាំម្ដង! សិស្សចិនវ័យ ១៤ឆ្នាំម្នាក់វេចអីវ៉ាន់អស់ពីបន្ទប់ស្នាក់នៅទៅលេងស្រុកកំណើត

សិស្សចិនដែលស្នាក់នៅអន្តេវាសិកដ្ឋានម្នាក់ បានបង្កឱ្យមានការភ្ញាក់ផ្អើលនៅលើបណ្ដាញសង្គមក្នុងប្រទេសចិន បន្ទាប់ពីមានអ្នកបង្ហោះរូបភាពរបស់គេកំពុងរង់ចាំរថភ្លើងទៅលេងស្រុកកំណើត ជាមួយនឹងការស្ពាយ 

Valentine ឆ្នាំនេះ នរិទ្ធ ចាប់ដៃ វណ្ណដា បញ្ចេញបទចម្រៀងថ្មី អត្ថន័យមធ្យម ងំអ្នកច្រៀងមើលទៅ cute

តារាចម្រៀងប្រុសដែលបេញដោយសមត្ថភាព នរិទ្ធ និង វណ្ណដា លែង​ឲ្យ​អ្នក​គាំទ្រ​រង់ចាំ​យូរ​ទៀតហើយ ដោយ​មុន​នេះ​បន្តិច​តារា​ប្រុស​ទាំង ២ របស់​ផលិតកម្ម​បារមី បាន​បញ្ចេញ​បទ “DECADE OF LOVE” អបអរ​បុណ្យ​នៃ​​ថ្ងៃ

Lee Chae Min ទទួលបានតំណែងតួ​ឯកក្នុងរឿងថ្មីមួយទៀត ធ្វើការជាមួយអ្នកដឹកនាំរឿង Queen of Tears

នៅថ្ងៃទី១២ ខែកុម្ភៈនេះ Kbizoom បានចុះផ្សាយថា Lee Chae Min នឹងសម្ដែងនៅក្នុងរឿងថ្មីក្រោមចំណងជើង My Reason to Die​ ជាការងាររួមគ្នាជាមួយនឹងនឹង Kim Hee Won អ្នកសហដឹកនាំរឿង Queen of Tears។

Jung Kook ជះរាងសង្ហាមិនធម្មតាខណៈទទួលតំណែងជាទូតសុច្ឆន្ទៈសកលរបស់ម៉ាកនាឡិកាប្រណីតស្វីស

ក្រុមហ៊ុន Hublot ដែលជាម៉ាកនាឡិកាប្រណីតដ៏ល្បីប្រទេសស្វីសបានប្រកាសស្វាគមន៍ Jung Kook សិល្បករលំដាប់ពិភពលោក និងជាសមាជិកម្នាក់នៃក្រុម BTS ក្នុងនាមជា Hublot Global Ambassador (ទូតសុច្ឆន្ទៈសកល) ចុង

កម្មវិធីលំដាប់ប្រទេសជប៉ុន Crazy Journey ចុះថតទីតាំង វណ្ណដា ធ្លាប់ជួយឪពុកម្ដាយរកស៊ី មុនក្លាយជាតារា Hip Hop

ទូរទស្សន៍​ដ៏​ធំ​របស់​ជប៉ុន TBS បាន​ធ្វើ​ការ​ចាក់​ផ្សាយ​អំពី​តារា​ហ៊ីប​ហប​​កម្ពុជា​ វណ្ណដា ក្នុង​កម្មវិធី Crazy Journey ដោយ​បាន​ចុះ​ថត​ទីតាំង​ផ្ទាល់​ដែលតារាប្រុសរូបនោះ ​រស់​នៅ​ក៏​ដូច​ជា​កន្លែង​លោក​ធ្លាប់​ជួយ​ឪពុកម្ដាយ​រក​ស៊ី​កាល​

រឿង “ភ្លើង​ឆេះ​ក្លឹបក្រោមដី” ជាប់​ក្នុង​បញ្ជី​ពាន​រង្វាន់ Golden Petrel នៅមហោស្រពភាពយន្តសិល្បៈអាស៊ី លើកទី២

បើ​ទោះ​ជា​រឿង "ភ្លើង​ឆេះ​ក្លឹបក្រោមដី" របស់​ផលិតកម្ម LD បញ្ចប់​ការ​ចាក់​បញ្ចាំង​តាំងពី​ឆ្នាំ​មុន​យ៉ាង​ណា​ក៏​ដោយ តែ​រឿង​ខ្មែរ​មួយ​នេះ បន្តមាន​កេរ្តិ៍ឈ្មោះ និង​ត្រូវ​បាន​អ្នក​ទស្សនា​កុន​សរសើរ​មិន​ដាច់​ពី​មាត់

មជ្ឈមណ្ឌលបុប្ផាណា បង្រៀនជំនាញផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយឥតគិតថ្លៃ

ដំណឹង​ល្អ មជ្ឈមណ្ឌល​សោតទស្សន៍ បុប្ផាណា (ARPAA) បាន​ជម្រាប​ជូន​លើ​ផេក​ផ្លូវ​ការ​ស្ដី​អំពីការបើក​វគ្គ​បណ្ដុះបណ្ដាលលើ​ផ្នែក​ផលិត​ភាពយន្ត​ឯកសារ និង​ពហុ​ប្រព័ន្ធ​ផ្សព្វផ្សាយ សម្រាប់​ឆ្នាំ​សិក្សា ២០២៦-២០២៧ ដោយ​ឥត​គិត​

ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)
Leave a Reply

Your email address will not be published. Required fields are marked *