អបអរសាទរ! ភូមិ «វត្ត​បូព៌»ក្រុង​សៀមរាប​ជាប់​ជា​តំបន់​ដ៏​ល្អ​បំផុត​ទាំង៥១​នៅ​លើ​ពិភព​លោក និង​លេខ​ ១​នៅ​អាស៊ី

ភូមិវត្ត​បូព៌​ត្រូវ​បាន​គេហទំព័រ​ទេសចរណ៍​ដ៏​ល្បី​របស់​អង់គ្លេស​ Time Out ផ្ដល់​ចំណាត់​លេខ​ ៣​ ជា​តំបន់​ល្អ​បំផុត​ក្នុង​លោក​ក្នុង​ចំណោម​តំបន់​ជា​ច្រើន​ផ្សេង​ទៀត​ជុំ​វិញ​ពិភពលោក ដោយជា​ភូមិ​តូច​មួយ​​មិន​សូវ​អ៊ូអរ​ខ្លាំង​ប៉ុន្មាន​ មាន​បរិយាកាស​ល្អ គួរ​ឲ្យ​ចង់​រស់នៅ មាន​សាលា​បឋម​សិក្សា​វត្ត​បូព៌​ជា​សាលា​គំរូ​ មាន​វត្ត​បូព៌​ដ៏​ចំណាស់​អាយុ​កាល​ដ៏​យូរ​អង្វែង ព្រម​ទាំង​មាន​ ព្រះ​មហា​វិមល​ធម្ម ពិន សែម ជា​ព្រះ​ចៅ​អធិការ ។

ទោះ​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​ទី ៣​ តែ​ភូមិ​វត្ត​បូព៌​គ្រង​តំណែង​ជា​តំបន់​ល្អ​បំផុត​នៅ​អាស៊ី តាម​ពី​ក្រោយ​ Colonia Americana ក្រុង Guadalajara ប្រទេស​ម៉ិកស៊ិក និង Cais do Sodre ក្រុង​លីសបូន ប្រទេស​ព័រទុយហ្គាល់។

គេហទំព័រ​ទេសចរណ៍​ដ៏​ល្បីល្បាញ​មួយ​នេះ​ក៏​បាន​រៀប​រាប់​បន្ថែម​ពី​ភូមិ​ដ៏​សែន​មនោរម្យ​មួយ​នេះ​ថា តំបន់​ជុំ​វិញ​វត្ត​បូព៌​ក្នុង​ខេត្ត​សៀមរាប មាន​ភាព​រីករាយ​យ៉ាង​ខ្លាំង​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ហើយ​ភូមិ​វត្ត​បូព៌​មាន​សណ្ឋាគារ​បែប​ប្រណីត កន្លែង​កម្សាន្ត​ពេល​រាត្រី អាហារដ្ឋាន និង​កន្លែង​លក់​របស់របរ​ធ្វើ​ដោយដៃ។

ការ​ញុំា​អាហារ​ពេល​ព្រឹក ​នៅ​តាម​មាត់​ស្ទឹង ទិញ​វត្ថុ​អនុស្សាវរីយ​ធ្វើ​ដោយ​ដៃ​ ចូល​ហាង​កាហ្វេ​ដែល​ប្រកប​ដោយ​ភាព​ច្នៃ​ប្រឌិត នៅ​ពេល​រសៀល បន្ទាប់​មក​អង្គុយ​ស្ដាប់​ភ្លេង ផឹក​ស្រា​ក្រឡុក​នៅ​តាម​បារ ឬ​អាហារដ្ឋាន​នៅ​ក្នុង​ភូមិ​មួយ​នេះ​នឹង​ធ្វើ​ឲ្យ​ថ្ងៃ​ដំណើរ​កម្សាន្ត​របស់​អ្នក​ក្លាយ​ជា​ថ្ងៃ​ដ៏​ល្អ​ឥត​ខ្ចោះ។

មិន​ខុស​ពី​ឆ្នាំ​មុន​ៗ Time Out បាន​បញ្ជាក់​ថា តារាង​ចំណាត់​ថ្នាក់​ដែល​ចេញ​ផ្សាយ​នា​ថ្ងៃ​ទី ១១ ខែ តុលា​ឆ្នាំ​ ២០២១ ជា​ការ​ស្ទង់​មតិ​ ធ្វើ​ទៅ​លើ​ទី​ក្រុង​ប្រមាណ​២ម៉ឺន​លើ​ពិភពលោក ដោយ​​ឲ្យ​អ្នក​ជំនាញ​ក្នុង​តំបន់ និង​ទេសចរណ៍ ផ្ដល់​ចំណាត់​ថ្នាក់​ ។ ចំណាត់​ថ្នាក់​នេះ​ក៏​មាន​ការ​ទទួល​ស្គាល់​ពី​កាសែត​ល្បី​ៗ និង​ថែម​ទាំង​យក​ទៅ​ផ្សាយ​បន្ត​ដូច​ជា​​ CNN និង​ Daily Mail ជា​ដើម។

ក្រៅ​ពី​ភូមិ​វត្ត​បូព៌​របស់​កម្ពុជា​ នៅ​ក្នុង​ចំណាត់​ថ្នាក់​កំពូល​ទាំង​ ១០​មាន​តែ​តំបន់​អាស៊ី​មួយ​ទៀត​គឺ​តំបន់ Shimokitazawa  របស់​ប្រទេស​ជប៉ុន​មួយ​ទៀត​ប៉ុណ្ណោះ ខណៈ​ក្នុង​ទាំង​ ៥១ មាន​ Little India (សិង្ហបុរី) ស្ថិតនៅ​ចំណាត់​ថ្នាក់​ទី​១៩, Ubud នៃ​កោះ​បាលី (ឥណ្ឌូណេស៊ី) នៅ​លេខ​រៀង​ទី​៤២ និង Thonglor ក្រុង​បាងកក (ថៃ) នៅ​លេខ​រៀង​ទី​៤៦៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ