ជារៀងរាល់ថ្ងៃចុងសប្ដាហ៍ផ្លូវថ្មើរជើងថ្មី ឬ Walk street បានក្លាយជាគោលដៅដ៏ពេញនិយមថ្មីមួយសម្រាប់ប្រជាជនកម្ពុជាដែលអនុញ្ញាតឱ្យពួកគេអាចរំសាយរាល់ភាពតានតឹង និងលំហែអារម្មណ៍បានយ៉ាងធូរស្រាល។ ទន្ទឹមនេះអ្នកដំណើរមិនគ្រាន់តែអាចដើរលេងកម្សាន្ដអារម្មណ៍តែមួយផ្នែកទេ ថែមទាំងអាចញ៉ាំអាហារសម្រន់ដ៏សម្បូរបែបដែលមានដូចជានំពុម្ព នំគ្រក់ នំចាក់ចុល នំត្នោត និងម្ហូបអាហារផ្សេងៗទៀតដែលសុទ្ធសឹងតែជាអាហារដែលអ្នកដំណើរមិនគួរនឹងរំលង។


ស្របពេលគ្នានេះភោជនីយដ្ឋាន សេង ហុកហេង និងក្រុមការងារបានរួមសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញដើម្បីចូលរួមលើកស្ទួយគុណភាពសេវា និងរសជាតិម្ហូបអាហារខ្មែរ នំខ្មែរនៅតាមផ្លូវ Walk street ផងដែរ។ តាមរយៈក្រុមការងារ សេង ហុកហេង បានឱ្យដឹងថាការចូលរួមមួយនេះក្នុងគោលបំណងលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ ព្រមទាំងទាក់ទាញបានទាំងទេសចរណ៍ជាតិ និងអន្ដរជាតិកាន់តែច្រើនថែមទៀតផង។



ដូច្នេះដល់ថ្ងៃចុងសប្ដាហ៍ហើយនៅចាំអីទៀត មកដើរលេងបន្ធូរអារម្មណ៍ពីជីវិតដ៏សែនរវល់ព្រមទាំងរីករាយជាមួយអាហារឆ្ងាញ់ៗនៅតាមផ្លូវ Walk street និងបង្កើតពេលវេលាពិសេសដូចជារាំលេងកម្សាន្ដជាមួយមនុស្សជាទីស្រឡាញ់ ក្រុមគ្រួសារ និងមិត្តភក្ដិ៕































Account
Security
Favourite Content