បញ្ជុះតម្លៃរហូតដល់ ៥០០០$ ក្នុងពិធីសម្ពោធដាក់លក់ជាផ្លូវការនូវ ម៉ូដែល JETOUR TRAVELLER T2 ២០២៥


នារសៀលថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០២៤ ក្រុមហ៊ុន Jetour Cambodia បានប្រកាស ដាក់សម្ពោធជាផ្លូវការនូវកំពូលរថយន្ត ដែលមានរចនាបទបែបជ្រុង Off-road Jetour Traveller T2 ឆ្នាំ ២០២៥ នៅទីតាំងផ្សារទំនើប អ៊ីអ៊ន ម៉ល សែនសុខ ជាមួយការបញ្ចុះតម្លៃពិសេសរហូតដល់ ៥០០០ ដុល្លារ និងការផ្តល់ជូនកាដូជាច្រើន។ កម្មវិធីនេះមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់អតិថិជនដែលចាប់អារម្មណ៏រថយន្ត និងចូលមកទស្សនាការសម្តែងផ្ទាល់ពីតារារ៉េប លោក Norith និងលោកEmi ផងដែរ។

កម្មវិធីបើកសម្ពោធនេះគឺមានវត្តមានដ៏ខ្ពង់ខ្ពស់ពី អ្នកឧកញ៉ា ជាម ឃុនណាត ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ព្រមទាំង គណៈគ្រប់គ្រង ខេ អិន អិន ខេមបូឌា ថ្នាក់ដឹកនាំ Jetour International អ្នកបង្កើតមាតិការថយន្ត អ្នកបង្កើតមាតិកាល្បីៗ ក្នុងបណ្តាញសង្គម ភ្ញៀវកិត្តិយស និងអតិថិជនរបស់ Jetour Cambodia ផងដែរ។

លោក អ៊ឹង មុយហ្គេច នាយកប្រតិបត្តិប្រតិបត្តិការ បានមានប្រសាសន៍ក្នុងកម្មវិធី៖ “បើទោះជា Jetour Cambodia ទើបតែចូលមកទីផ្សារប្រទេសកម្ពុជា ក៏ប៉ុន្តែ Jetour Cambodia ទទួលបានការទទួលស្គាល់ពីសំណាក់អ្នកប្រើប្រាស់ និងកំណើនការលក់គួរអោយកត់សម្គាល់ដែលកំណត់ត្រានេះគឺកើតចេញពីការគាំទ្រឥតឈប់ឈររបស់អតិថិជនទាំងអស់គ្នាមកលើ បទពិសោធន៍នៃការប្រើប្រាស់ គុណភាពរថយន្ត បច្ចេកវិទ្យា និងជាពិសេសការផ្តល់សេវាក្រោយលក់របស់ KNN CAMBODIA ទាំងនេះហើយដែលបង្កើតចេញជាទំនុកចិត្តដ៏រឹងមាំមកលើស្លាកយីហោរថយន្ត JETOUR”។

លោកក៏បានបន្ថែមទៀតថា ក្នុងពេលឆាប់ៗ ខាងមុខ នេះ ក្រុមហ៊ុន KNN Cambodia ដែលជាអ្នកនាំចូលផ្តាច់មុខរថយន្ត JETOUR គ្រប់ម៉ូដែលក្នុងប្រទេសកម្ពុជា នឹងបន្តនាំចូលនូវម៉ូដែលផ្សេងៗជាច្រើនបន្ថែមទៀតគឺមានដូចជា JETOUR X50, X70 Plus និង X90Plus …។ លោក Kevin Xu នាយកគ្រប់គ្រងទូទៅ នៃក្រុមហ៊ុន Jetour International ក៏បានចែករំលែកចំណាប់អារម្មណ៍ផងដែរថា៖ លោកបានសម្តែងពីភាពត្រេកអរក្នុងការបើកសម្ពោធជាផ្លូវការនៅកំពូលរថយន្ត JETOUR TRAVELLER T2 ឆ្នាំ ២០២៥ នៅទីផ្សារប្រទេសកម្ពុជា។

ក្នុងនោះផងដែរលោកបានបង្ហាញពីការរីកដុះដាលរបស់ Jetour Auto ដែលមានការទទួលស្គាល់យ៉ាងខ្លាំងក្លានៅក្នុងទីផ្សារអន្តរជាតិជាពិសេសខាង ទ្វីប អឺរ៉ុប និងអារ៉ាបរួម ហើយថ្មីៗនេះផងដែរ Jetour Auto ក៏បានពង្រីកវិសាលភាពនៅតំបន់អាស៊ីអាគ្នេយ៏ដូចជា កម្ពុជា ហ្វីលីពីន ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី។ ចំពោះម៉ូដែល Jetour Traveller T2 នេះផ្ទាល់គឺមានការចាប់អារម្មណ៏ និងគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់ជុំវិញពិភពលោកជាមួយនឹងរចនាបទរូបរាងរបស់រថយន្ត និងបច្ចេកវិទ្យាទំនើបៗ ដែលបានបំពាក់នៅក្នុងរថយន្ត។

លោកបានបន្ថែមទៀតថាចំពោះ ម៉ូដែល Jetour Traveller T2 នៅទីផ្សារនៅ ប្រទេស អារ៉ាបរួម គឺមានកំណើនការលក់យ៉ាងខ្លាំងក្លា គួរអោយកត់សំគាល់ដោយសារតែកម្លាំង បច្ចេកវិទ្យា និងផាសុកភាពរបស់ Jetour Traveller T2 ដែលធ្វើអោយក្លាយជាជម្រើសសំរាប់អ្នកប្រើប្រាស់ក្នុងប្រទេស។ លោកក៏បានសំដែងពីភាពសោមនស្សរីករាយ នូវកំណត់ត្រាថ្មីចំពោះ Jetour Cambodia ដែលមានកំណើនការលក់យ៉ាងច្រើនបើទោះជា Jetour Cambodia ទើបតែចូលក្នុងទីផ្សារប្រទេសកម្ពុជាក្នុងរយះពេលមួយដ៏ខ្លី។ ក្នុងនោះផងដែរលោកបានបន្ថែមថា ក្នុងរយះពេលតិចជាមួយឆ្នាំបន្ទាប់ពីការសម្ពោធចូលទីផ្សារអន្តរជាតិ Jetour Traveller T2 ទទួលបានចំនួនអ្នកប្រើប្រាស់រថយន្តរហូតដល់ 900,000 ជុំវិញពិភពលោកដែលជាភាពជោគជ័យមួយដ៏ធំរបស់ Jetour Aut ។


គួរបញ្ជាក់ផងដែរថាការដាក់សម្ពោធជាផ្លូវការនេះ ក្រុមហ៊ុន Jetour Cambodia ក៏មានការលក់បញ្ជុះតម្លៃពិសេសក្នុងការកក់ កំឡុងពេលកម្មវិធីដែលគិតចាប់ពី ថ្ងៃទី ២២ ខែ វិចិ្ឆកា ឆ្នាំ ២០២៤ រហូតដល់ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៤។

រាល់ការកក់លោកអ្នកនិងទទួលបាន៖

  • ទទួលការបញ្ជុះតម្លៃរហូតដល់ ៥០០០ $ ភ្លាមៗ
  • ទទួលបានកាតសាំងរហូតដល់ ១០០០$
  • ថ្លៃសេវាស្លាកលេខ កម្ពុជា
  • ការបិត UV កញ្ជក់មួយជុំវិញរថយន្ត
  • កំរាលពិសេសមួយឈុត។

គួរបញ្ជាក់ផងដែរថា Jetour Traveller T2 សេរីឆ្នាំ ២០២៥នេះ គឺត្រូវបានរចនាឡើងដោយយកគំនិត «Think Adventure » ដោយផ្តោតជាសំខាន់លើ ភាពធន់ រឹងមាំ ហាប់ណែន ទំនើបទាន់សម័យ និងប្រកបដោយផាសុកភាព លើសពីនេះទៅទៀត រថយន្ត Jetour Traveller T2 ស៊េរីឆ្នាំ 2025 ក៏នៅតែបន្តបំពាក់ដោយបច្ចេកវិទ្យាឆ្លាតវៃជាច្រើន ដើម្បីបង្កនូវភាពងាយស្រួលដល់អតិថិជនដូចជា Mode ទៅតាមស្ថានភាពផ្លូវចំនួន 7 រួមមាន Normal, Eco, Sport, Mud, Rock Sand, និងជាពិសេស X Mode អេក្រង់ Multi-Touchscreen 15.6 អ៊ីញ ដែលភ្ជាប់ជាមួយនិងឈីប Snapdragon ជំនាន់ចុងក្រោយ ដែលអាចភ្ជាប់ជាមួយនឹង Apple Carplay និង Android Auto ឥតខ្សែ និងរួមជាមួយនិងកាមេរ៉ា ៥៤០ ដឺក្រេ ហើយមានប្រព័ន្ធសាកថ្មទូរស័ព្ទឥតខ្សែផងដែរ,កៅអីចុច និងជាមួយMemory seat Speaker Sony រហូតដល់ ១២គ្រាប់ ។ល។

សូមបញ្ជាក់ថា JETOUR TRAVELLER T2 ឆ្នាំ ២០២៥ គឹមានតំលៃ ៧៣,៨៨៨$ ហើយតម្លៃប្រូម៉ូសិនពិសេសក្នុងឪកាសដាក់សម្ពោធនេះគឺ ៦៨,៨៨៨$ ជាមួយការធានារហូតដល់ ៥ឆ្នាំ ឬ ១៥០,០០០គីឡូពីក្រុមហ៊ុន Jetour Cambodia ផងដែរ។ អតិថិជនអាចជ្រើសរើសសេវាកម្មបង់រំលស់ដោយមិនតម្រូវការបង់មុន នោះទេ ការសិក្សា បង់រំលស់ងាយៗ និងអនុម័ត្ត ឆាប់រហ័ស។
ដើម្បីជ្រាបកាន់តែច្បាស់អាចសាកសួរព័ត៌មានបន្ថែមរយៈ៖

  • លេខទំនាក់ទំនង៖ 𝟎17 713 713
  • ព័ត៌មានបន្ថែម: https://linktr.ee/Jetour_Cambodia
  • Jetour Cambodia នាំចូលនិងចែកចាយផ្តាច់មុខដោយ KNN Cambodia


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *