អ្នកម៉ាក់​ចង់ឱ្យកូនឡើងគីឡូហើយសុខភាពល្អអាចសាកធ្វើតាមវិធីនេះបាន

សម្រាប់ក្មេងៗបើនិយាយរឿងញ៉ាំបន្លែ ឬផ្លែឈើដឹងតែគាត់ say no ហើយ។ មួយវិញទៀតបើឱ្យគាត់រើសជម្រើសទីមួយប្រាកដជាចំណីនិងសាច់ជាមិនខាន។ ដូច្នេះតួនាទីនេះនឹងត្រូវធ្លាក់ទៅលើម៉ាក់ៗក្នុងការមើលថែសុខភាពរបស់ពួកគាត់។ តើម៉ាក់ៗណាដែលមិនចង់ឱ្យកូនធំលូតលាស់ហើយមានសុខភាពល្អនោះ? ថ្ងៃនេះ AMS នឹងចែករំលែកពីរបៀបធ្វើបង្អែមសុខភាពឱ្យ baby ដោយគ្រាន់តែប្រើផ្លែប័រជាគោល។

១. ផ្លែប័រនិងយ៉ាអ៊ួរ

គ្រឿងផ្សំ៖

ផ្លែប័រទុំ ១ ផ្លែ

ទឹកដោះគោខាប់ ឬស្ករស ៣ ស្លាបព្រាបាយ

យ៉ាអ៊ួរ ១ ប្រអប់

វិធីធ្វើ៖

ដំបូងត្រូវយកផ្លែប័រទៅបកសំបក ឆ្កឹះគ្រាប់ចេញហើយកាត់ជាដុំតូចៗប៉ុនមេដៃ ឬតូចជាងនេះរួចទុកមួយអន្លើរសិន។ បន្ទាប់យកយ៉ាអ៊ួរនិងទឹកដោះគោចានគោមមួយហើយកូរឱ្យសព្វល្អហើយសឹមចាក់ផ្លែប័រដែលបានហាន់ទុកនោះចូល។ សម្រាប់ baby ឬក្មេងៗដែលមិនទាន់អាចទំពារញ៉ាំដោយខ្លួនឯងបាន ម៉ាក់ៗអាចហាន់វាឱ្យតូចៗល្អិតជាងនេះ ឬយកស្លាបព្រាសង្កត់វាឱ្យរាងម៉ត់បន្តិចក៏បាន។ លើសពីនេះទៅទៀត អ្នកម៉ាក់ក៏អាចយកវាដាក់ក្នុងទូរទឹកកកឱ្យត្រជាក់ ឬដាក់ទឹកកកកិនចូលបានបន្តិច។

២. ផ្លែប័រនិងផ្លែមៀនជាមួយទឹកដោះគោ

គ្រឿងផ្សំ៖

ផ្លែប័រទុំ ១ ផ្លែ

ផ្លែមៀន កន្លះគីឡូ

ទឹកដោះគោស្រស់ ៥០០ មល

ខ្ទិះដូង ២០០ មល

ទឹកដោះគោខាប់ ១ ស្លាបព្រាបាយ

វិធីធ្វើ៖

ដំបូងត្រូវយកផ្លែប័រទៅបកសំបក ឆ្កឹះគ្រាប់ចេញហើយកាត់ជាដុំតូចៗប៉ុនមេដៃដូចខាងលើដែរ បន្ទាប់មកចាប់ផ្ដើមបកផ្លែមៀនហើយយកគ្រាប់ចេញដែរ។ ចំពោះក្មេងៗដែលចេះញ៉ាំដោយខ្លួនឯងអាចដាក់ផ្លែមៀនទាំងមូល តែសម្រាប់ក្មេងៗដែលមិនទាន់ចេះញ៉ាំខ្លួនឯងសូមកាត់វាជាដុំតូចៗចៀសវាងការស្លាក់។ ក្រោយមកដាក់ផ្លែប័រចូលកែវ ឬចានមួយហើយចាក់ទឹកដោះគោស្រស់ចូលជាមួយទឹកដោះគោខាប់ ១ ស្លាបព្រានិងខ្ទិះដូងបន្តិចរួចសឹមដាក់ផ្លែមៀននៅពីលើជាការស្រេច។ ប្រសិនបើកូនៗចូលចិត្តត្រជាក់ mommy អាចដាក់ទឹកកកកិន ឬទឹកកកឈូសចូកបន្តិចក៏បាន។

៣. ផ្លែប័រក្រឡុកជាមួយផ្លែស្វាយ

គ្រឿងផ្សំ៖

ផ្លែប័រទុំ ២ ផ្លែ

ស្វាយទុំ ១ ផ្លែ

ទឹកដោះគោស្រស់ ១៥០ មល

ទឹកដោះគោខាប់ ២០ មល

វិធីធ្វើ៖

ជំហានដំបូងត្រូវយកផ្លែប័រទៅបកសំបកហើយកាត់ជាដុំតូចៗជាមុនសិន បន្ទាប់មកបកផ្លែស្វាយហើយកាត់ជាដុំតូចៗដែរ។ ក្រោយមកត្រូវដាក់ផ្លែឈើទាំងពីរនោះចូលក្នុងម៉ាស៊ីនក្រឡុករួចចាក់ទឹកដោះគោស្រស់និងទឹកដោះគោខាប់ចូលហើយកិនឱ្យម៉ត់ល្អ។ ចំពោះបង្អែមទី ៣ នេះម៉ាក់ៗអាចកំណត់ជាតិផ្អែមយ៉ាងណាឱ្យសាកសមជាមួយកូនដោយបន្ថយ ឬបន្ថែមទៅតាមភាពជាក់ស្ដែង។ ដើម្បីឱ្យផ្លែឈើក្រឡុកនេះខាប់ល្អ អ្នកទាំងអស់គ្នាអាចយកផ្លែប័រនិងផ្លែស្វាយទៅក្លាស្សេក្នុងទូរកក ឬដាក់ទឹកកកចូលកិនជាមួយតែម្ដងបាន។

៤. ផ្លែប័រក្រឡុកជាមួយផ្លែទៀបបារាំង

គ្រឿងផ្សំ៖

ផ្លែប័រទុំ ១ ផ្លែ

ផ្លែទៀបបារាំង ១/៤ ផ្លែ

ទឹកដោះគោស្រស់ ២២០ មល

ស្ករស ២ ស្លាបព្រាកាហ្វេ

ទឹកដោះគោខាប់ ១-៣ ស្លាបព្រាបាយ

វិធីធ្វើ៖

ជំហានដំបូងត្រូវយកផ្លែប័រទៅបកសំបកហើយកាត់ជាដុំតូចៗជាមុនសិន បន្ទាប់មកបកផ្លែទៀបបារាំងយកគ្តាប់ចេញហើយកាត់ជាដុំតូចៗដែរ។ ក្រោយមកត្រូវដាក់ផ្លែឈើទាំងពីរនោះចូលក្នុងម៉ាស៊ីនក្រឡុករួចចាក់ទឹកដោះគោស្រស់ ទឹកដោះគោខាប់ និងស្ករសចូលហើយកិនឱ្យម៉ត់ល្អ។ ដើម្បីឱ្យផ្លែឈើក្រឡុកនេះខាប់ល្អ អ្នកទាំងអស់គ្នាអាចធ្វើដូចវិធីទី ៣ ដែរ។

៥. ផ្លែប័រក្រឡុកជាមួយផ្លែចេក

គ្រឿងផ្សំ៖

ផ្លែប័រទុំ ១ ផ្លែ

ផ្លែចេក ១ ផ្លែ

យ៉ាអ៊ួរ ១ ប្រអប់

ស្ករស ១-២ ស្លាបព្រាកាហ្វេ

វិធីធ្វើ៖

ជំហានដំបូងត្រូវយកផ្លែប័រទៅកាត់ជាដុំតូចៗជាមុនសិន បន្ទាប់មកបកផ្លែចេកហើយកាត់ជាដុំតូចៗដូចគ្នាដែរ។ ក្រោយមកត្រូវដាក់ផ្លែឈើទាំងពីរនោះចូលក្នុងម៉ាស៊ីនក្រឡុករួចចាក់យ៉ាអ៊ួរ និងស្ករសចូលហើយកិនឱ្យម៉ត់ល្អប្រហែល ៣០ វិនាទី។ ដើម្បីឱ្យកាន់តែឆ្ងាញ់ មុននឹងបញ្ចុកកូនអ្នកទាំងអស់គ្នាអាចយកទៅក្លាស្សេឱ្យត្រជាក់សិនក៏បាន។

៦. ផ្លែប័រក្រឡុកជាមួយទឹកដោះគោ

គ្រឿងផ្សំ៖

ផ្លែប័រទុំ ១ ផ្លែ

ទឹកដោះគោស្រស់ ១ មួយកូនកែវ

យ៉ាអ៊ួរ ១ ប្រអប់

ទឹកដោះគោខាប់ ១ ស្លាបព្រាបាយ

វិធីធ្វើ៖

ដំបូងត្រូវយកផ្លែប័រទៅកាត់ជាដុំតូចៗជាមុនសិន បន្ទាប់មកដាក់ចូលកិនជាមួយទឹកដោះគោស្រស់ ទឹកដោះគោខាប់ និងស្ករសឱ្យឡើងម៉ត់ហើយខាប់ល្អ។ ប្រសិនបើចង់ឱ្យកាន់តែខាប់ឆ្ងាញ់ mommy អាចដាក់ទឹកកកចូលបន្តិច ឬក៏ដាក់ចូលទូរទឹកកកឱ្យត្រជាក់៕

** ចំណាំ៖ សម្រាប់ការលាយគ្រឿងផ្សំ អ្នកទាំងអស់គ្នាអាចលៃទៅតាមចំណូលចិត្តនិងភាពជាក់ស្ដែងបាន។


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

Ryu Hwa-young អតីតសមាជិក T-ara ប្រកាសរៀបការជាមួយមិត្តប្រុសក្រៅរង្វង់សិល្បៈ

នៅថ្ងៃទី១ ខែមេសា នេះ Ryu Hwa-young បានប្រកាសគម្រោងរៀបអាពាហ៍ពិពាហ៍ជាមួយមិត្តប្រុសអ្នកជំនួញ ដែលនឹងមកដល់នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ ២០២៦។

Taeyang ត្រៀមត្រឡប់មកវិញជាមួយស្នាដៃទោល ខណៈជិតឡើងឆាក Coachella

Taeyang សមាជិកនៃក្រុមចម្រៀង BigBang កំពុងត្រៀមខ្លួនបង្ហាញវត្តមានជាថ្មីក្នុងនាមជាតារាចម្រៀងទោល ក្រោយខកខានចេញស្នាដៃថ្មីអស់ ៣ ឆ្នាំមកហើយនោះ។

Comeback បែប All-Kill! BTS​ ជាប់ឈ្មោះលើគ្រប់តារាងសំខាន់ៗរបស់ Billboard

ក្រុម BTS បានគ្រប់គ្រងតារាង Billboard ជាមួយបទ SWIM និងអាល់ប៊ុម ARIRANG ដោយទទួលបានជោគជ័យមានឈ្មោះលើគ្រប់តារាងសំខាន់ៗរបស់ Billboard បញ្ជាក់ពីប្រជាប្រិយភាពមិនថមថយ ទោះសម្រាកអស់ជិត ៤ឆ្នាំ។

តារាសម្ដែង ម៉េង ប៊ុនទ្បូ ធ្លាក់ខ្លួនឈឺធ្ងន់ចូលពេទ្យ ដោយសារជំងឺបែកសរសៃជើងខាងឆ្វេង

តារា​សម្ដែង​ប្រុស ម៉េង ប៊ុនទ្បូ ត្រូវ​បាន​ចូល​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យមួយកន្លែង ដោយសារ​ទ្បើង​កម្ដៅ​រហូតដល់ ៤០ អង្សា បណ្ដាល​មក​ពី​ជំងឺ​បែក​សរសៃ​ជើង​ខាង​ឆ្វេង(សរសៃវ៉ែនរត់ទៅបេះដូង) និង​រលាក​បំពង់​ក​ធ្ងន់ធ្ងរ។ នេះ​បើ​យោង

Taylor Swift ត្រូវគេប្ដឹងពីបទរំលោភលើកម្មសិទ្ធិបញ្ញា ចំពោះអាល់ប៊ុម “The Life of a Showgirl”

នៅថ្ងៃទី៣០ ខែមីនា នេះ សិល្បការិនីម្នាក់ឈ្មោះ Maren Wade បានប្ដឹង Taylor Swift ដោយចោទប្រកាន់ថា អាល់ប៊ុមចុងក្រោយដែលមានចំណងជើង "The Life of a Showgirl" បានរំលោភលើសិទ្ធិម៉ាកពាណិជ្ជកម្ម

ម្ចាស់ប្រ៊េន HK7 លោកស្រី អ៊ឹម សុគន្ធា ព្រមលើកលែង និងផ្ដល់ឱកាសឱ្យ VJ សុភា កែខ្លួន

ឱកាស​មិន​មែន​មាន​ច្រើន​ដង! ម្ចាស់​ប្រ៊េន HK7 លោក​ស្រី អ៊ឹម សុគន្ធា បាន​សម្រេច​ចិត្ត​ដក​ពាក្យ​បណ្ដឹង​ពី VJ សុភា ព្រម​ទាំង​បាន​លើក​លែង​ទោស និង​ផ្ដល់​ឱកាស​ដើម្បី​កែ​ខ្លួន​ជា​ថ្មី ដ្បិត​បុគ្គល​រូប​នេះ​បាន​លួច​យក​សម្ភារៈកាមេរ៉ាមួយ​កាបូប​ដែល​មាន​តម្លៃ​ជិត ២

សាន្ត កុសុមៈ រវល់កិច្ចការបង្រៀនយ៉ាងណា ក៏មិនភ្លេចវេទិកា «យុវជនក្នុងកិច្ចការពារវប្បធម៌»

បើ​ទោះ​ក្លាយ​ជា​គ្រូ​បង្រៀនបឋមសិក្សា ក៏​កញ្ញា​នៅតែ​មិន​បោះបង់​អាជីព​សិល្បៈ និង​ចូលរួម​ក្នុង​ការ​ផ្សព្វផ្សាយ​ពី​វប្បធម៌​ខ្មែរ​ដែរ ដូច​ថ្មី​ៗ​នេះ​កញ្ញា​តារា​សម្ដែង និង​ជា​គ្រូ​បង្រៀន​បាន​មក​ចូលរួម​កម្មវិធី​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ

ពេជ្រ វត្តីសារ៉ាវឌ្ឍី គ្រងឈុតទេវតាឆ្នាំថ្មី បង្ហាញអត្តសញ្ញាណ ប្រពៃណី ទំនៀមទម្លាប់ខ្មែរ

ផ្អើល​អស់​មនុស្ស​ម្នា​មក​ចោម​រោម​មើល​ក្បួន​ដង្ហែ​ទេវតា​ឆ្នាំ​ថ្មី នៅ​ម្ដុំ​ទី​តាំង​នៃ​សាលា​តិច​ណូ ដែល​មាន​ទាំងតួអង្គ​ទេវតា​ នាម៉ឺន​មន្ត្រី អ្នក​ហែហម ប្រដាប់​ដោយ​សម្លៀកបំពាក់​បុរាណ​ខ្មែរ យ៉ាង​ល្អ​ឥត​ខ្ចោះ ប្រៀប​បី​ដូច​ទេវតា​ប្រតិស្ឋាន​

ត្រឹមវ័យ ១២ឆ្នាំ តែតួអង្គថ្មីក្នុងរឿង Harry Potter មានតម្លៃខ្លួនខ្ពស់មិនធម្មតា

Dominic McLaughlin, Alastair Stout និង Arabella Stanton តួអង្គថ្មីដែលសម្ដែងក្នុងរឿងភាគ Harry Potter មានតម្លៃខ្លួនខ្ពស់រហូតដល់ ៦៦ ម៉ឺនដុល្លារអាមេរិក ខណៈម្នាក់ៗស្ថិតក្នុងវ័យត្រឹម ១១ និង ១២ឆ្នាំ។ នេះបើផ្អែក

ខែមេសា​ តារាខេប៉ុបល្បីៗច្រើនក្រុមសម្រុក Comeback តកន្ទុយគ្នា

ចាប់ផ្ដើមឆ្នាំ ២០២៦ ឧស្សាហកម្មខេប៉ុបបន្តលេចធ្លោជាបន្តបន្ទាប់​ រាប់ចាប់ពីព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាឆ្នាំ ២០២៦ និងការវិលត្រឡប់មកវិញរបស់ក្រុម BLACKPINK ក្នុងខែ កុម្ភៈ ក៏ដូចជាការវិលត្រឡប់របស់ក្រុម

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)