ស្រីៗភាគច្រើនមិនយល់ទេ! រឿង ៥ យ៉ាងនេះហើយ ដែលធ្វើ​ឲ្យ​បុរសស្មោះស្នេហ៍ស្ត្រេសបំផុត

បើគ្រាន់តែស្រឡាញ់គ្នាបែបធម្មតា​មិនគិតច្រើនបណ្ដោយតាមយថាកម្ម ពិតណាស់វាគ្មានអ្វីដែលត្រូវឈឺក្បាលវិលមុខនោះទេ។ តែបើសម្រាប់មនុស្សស្មោះស្នេហ៍វិញ ជាពិសេសប្រុសៗគឺថាមានរឿងស្ដ្រេសច្រើនពិបាកយល់ច្រើន។ តោះស្រីៗមកអានតិចមើលថាប្រុសៗស្មោះស្នេហ៍ជួបបញ្ហាអ្វីខ្លះ កុំឲ្យជួបមនុស្សល្អហើយមិនយល់ចិត្តបែកបាក់គ្នា៖

១.ធ្វើល្អតែត្រូវគេបដិសេដ

ពួកគេជាមនុស្សដែលងាយរងគ្រោះ ព្រោះភាគច្រើនបុរសស្មោះស្នេហ៍តែងជួបមនុស្សមិនសូវស្មោះតែងតែត្រូវគេបោកចិត្តឬប្រើប្រាស់ បើទោះជាដឹងហើយក៏មិនធ្វើអ្វីសុខចិត្តខាំមាត់សង្កត់ចិត្ត។ ពេលខ្លះទៀតក៏ត្រូវបាននារីៗបដិសេដ ព្រោះអ្នកខ្លះជួបស្នេហ៍មិនសមប្រកបក៏គិតថាមនុស្សប្រុសគ្រប់រូបសុទ្ធតែដូចគ្នា​ ដូច្នេះក៏មើលរំលងមនុស្សដែលល្អពិតប្រាកដ។

២.គិតច្រើននៅពេលចេញទៅ Date គ្នាម្ដងៗ

ពួកគេជាមនុស្សម៉ត់ចត់និងចង់ឲ្យការ Date ដើរទៅដោយរលូន ដូច្នេះពេលខ្លះគេបារម្ភច្រើនថា តើគួរស្លៀកអ្វីឬតែងខ្លួនបែបណាធ្វើមិនស្រួលខ្លាចថាខាងស្រីបាក់មុខ មិនស្អាត ដើរទៅមិនសមគ្នា។ ពេលខ្លះដេកមិនលក់តាំងពីយប់គិតថាត្រូវត្រៀមអ្វីខ្លះពេលទៅ Date។ ហើយមានពេលខ្លះទៀតដាច់លុយដល់កម្រិត​តែមិនចង់ឲ្យខាងស្រីចេញសុខចិត្តអត់លុយចាយក៏មាន។ល។

៣.ពួកគេមិនដឹងថាស្រីៗ ចង់បានអ្វីពិតប្រាកដ

នៅពេលដែលស្រឡាញ់និងប្រាកដប្រជាជាមួយនរណាម្នាក់ ពួកគេច្បាស់ជាចង់ធ្វើរឿងណាមួយដើម្បីឲ្យខាងស្រីសប្បាយចិត្តឬមានអារម្មណ៍ថាកក់ក្ដៅសុវត្ថិភាពជាដើម។ ប៉ុន្ដែពេលខ្លះមនុស្សស្រីពិតជាពិបាកយល់ជាក់ស្ដែង៖ «អូនឯងចង់ញ៉ាំអី? ញ៉ាំអីក៏បាន» តែដល់ពេលញ៉ាំអីក៏បានបែរជាខឹងឬ «អូនឯងខឹងបងមែន? អត់ទេ» តែតាមពិតកំពុងតែខឹងហើយ។ ជាហេតុធ្វើឲ្យប្រុសស្មោះស្នេហ៍ស្មុគមែនទែន ព្រោះផ្គាប់ចិត្តមិនត្រូវ។

៤.ពេលខ្លះសេដក៏យំមិនបាន

សេពគប់គ្នាច្បាស់ណាស់មិនមែនអង្គុយតែផ្អែមល្ហែមរហូតទេគឺត្រូវតែមានពេលឈ្លោះប្រកែកគ្នាវាជារឿងធម្មតា។ ពេលខ្លះធ្វើគ្រប់យ៉ាងព្រោះតែបារម្ភ ប៉ុន្ដែគេបែរជាមិនយល់ចិត្តឈ្លោះគ្នាឬស្ដីឲ្យគេហើយបែរជាឈឺចិត្តខ្លួនឯង សេដពេកទ្រាំមិនបានចង់យំក៏ពិបាកដោយគិតថាខ្លួនជាមនុស្សប្រុសមិនអាចទន់ជ្រាយងាកៗសម្រក់ទឹកភ្នែកឡើយ។

៥.គិតច្រើនពេក

ខ្លាចថាខ្លួនមិនល្អគ្រប់គ្រាន់សម្រាប់ភាគីម្ខាងទៀតដូច្នេះហើយចេះតែគិតផ្ដេសផ្ដាស់ ខ្លាចថ្ងៃណាមួយនាងរកបានមនុស្សដែលល្អជាងខ្លួនហើយក៏ចាកចេញទៅ។​ ពេលខ្លះអន់ចិត្តបារម្ភ រឿង ១០០ មុខក្នុងខួរក្បាលតែមិនហ៊ាននិយាយខ្លាចខាងស្រីមិនសប្បាយចិត្ត ឬធ្វើឲ្យគេខូចអារម្មណ៍៕

ក្រៅពី ៥ ចំណុចនេះ មានអ្វីទៀតអត់ប្រិយមិត្តបុរសៗ?



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម