តោះ មក​រៀន​ធ្វើ​បាយ​ត្រី​ចៀន​ទឹក​ជ្រលក់​ពិសេស​ ធ្វើ​ញ៉ាំ​ក៏​បាន​ធ្វើ​លក់​ក៏​អេម

គ្រាន់​តែ​ឃើញ​ស្រក់​ទឹក​មាត់​ជា​មួយ​ម្ហូប​មួយ​មុខ​នេះ​ “​ បាយ​ត្រី​ចៀន​ទឹក​ជ្រលក់​ពិសេស”។ ត្រី​ចៀន​ក្រៀមៗ​ស្រួយៗ​ បេះ​យក​ឆ្អឹង​ចេញ​ ដាក់​នៅ​លើ​បាយ​ក្តៅៗ​ ស្រោច​ទឹក​ជ្រលក់​រសជាតិ​ ជូរៗ​ ហិល​ៗ​ ។ តស់​កុំ​ឲ្យ​ខាត​ពេល​យូរ​ទៅ​មើល​របៀប​ធ្វើ​ទាំង​អស់​គ្នា!​

គ្រឿង​ផ្សំ៖

១.​ ត្រី​ ១​ ក្បាល​

២.​ ​​​អំបិល​កន្លះ​ស្លាបព្រា​កាហ្វេ​

គ្រឿង​ផ្សំ​ ធ្វើ​ទឹក​ជ្រលក់៖​

១.​ ក្រូច​ឆ្មា​ ៣​ ស្លាបព្រាបាយ

២. ទឹក​ខ្មេះ​ ២​ ស្លាបព្រាបាយ

៣.​ ទឹក​ត្រី​ ៥​ ស្លាបព្រាបាយ

៤.​ ស្ករ​ស​ ១​ ស្លាបព្រាបាយ

៥.​ ខ្ទឹម​សរ​ចិញ្ច្រាំ​ ២​ ស្លាបព្រាបាយ

៦.​ ម្ទេស​ហាន់​តូចៗ​ ១​ ស្លាបព្រាបាយ

៧.​ ស្លឹក​ខ្ទឹម​ហាន់​តូចៗ​​១​ ស្លាបព្រាបាយ

៨.​ ជី​រណា​ ហាន់​តូចៗ​ ១​ ស្លាបព្រាបាយ

របៀប​ធ្វើ៖​

១.​ យក​ត្រី​ធ្វើ​​លាង​ទឹក​ឲ្យ​ស្អាត​ ជូត​ទឹក​ឲ្យ​ស្ងួត​ រួច​ប្រឡាក់​អំបិល​

២.​ ពេល​ខ្លាញ់​ចាប់​ផ្ដើម​ក្ដៅ​ ដាក់​ត្រី​ចូល​ទៅ​ចៀន​ ប្រើ​ភ្លើង​ក្ដៅ​ល្មម​ ចៀន​ម្ខាង​ឲ្យ​ឆ្អិន​សិន​ចាំ​ប្រែ​មក​ម្ខាង​ទៀត

៣.​ ចៀន​ត្រី​ឲ្យ​ក្រៀម​ស្រួយ​ឡើង​ពណ៌​ក្រហម

របៀប​ធ្វើ​ទឹក​ជ្រលក់៖

១. យក​ទឹក​ត្រី​ ទឹក​ក្រូច​ឆ្មា​ ទឹក​ខ្មេះ​ ស្ករ​ស​ ជី​ ស្លឹក​ខ្ទឹម​​ខ្ទឹម​ក្រហម​ ខ្ទឹម​ស​ ម្ទេស​ លាយ​ចូល​គ្នា​ក្នុង​ចាន​ ភ្លក់​មើល​ល្មម​តាម​ចំណូល​ចិត្ត​។​

ពេល​ទទួលទាន៖

១. បេះ​សាច់​ត្រី​យក​ឆ្អឹង​ចេញ​ឲ្យ​ស្អាត​តែ​ត្រូវ​ទុក​ត្រី​នៅ​ជា​ដុំ​ធំៗ

២.​ ដួស​បាយ​ក្តៅៗ​មួយ​ចាន​ដាក់​សាច់​ត្រី​ពី​លើ​

៣.​ស្រោច​ទឹក​ជ្រលក់​ពី​លើ​ ធានា​ថា​ឆ្ងាញ់​ជាប់​មាត់៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម