សម្រស់ទឹកដីភូមិភាគឦសាន ៥កន្លែង ​បានទៅដល់ រំសាយកង្វល់អស់រលីង!

ឥឡូវនេះ យើងនឹងទៅមើលទេសភាពស្អាតៗខ្លះ ពីតំបន់មួយចំនួន ជាទីកន្លែងពេញនិយមនៃភូមិភាគឦសានរបស់ប្រទេសយើងជាមួយគ្នា…មើលតែរូប ក៏ស្រស់ស្រាយអារម្មណ៍ដែរ! បើបានទៅលេងទៀត​ ផ្លូវចិត្តនឹងរឹតតែស្រស់ថ្លា។

#១ ភ្នំសាងស្នេហ៍ – ខេត្តមណ្ឌលគិរី

អ្នកទៅដល់ទឹកដីខេត្តមណ្ឌលគិរី មិនសូវមានអ្នករំលងកន្លែងនេះណាស់ ព្រោះអាចគយគន់សម្រស់ដ៏ស្រស់ត្រកាលនៃផ្លូវអន្ទង់វែងអន្លាយ អមដោយទេសភាពនៃជួរភ្នំដាច់កន្ទុយភ្នែក។ អង្គុយថតក៏ស្អាត ឈរថតក៏ឡូយ!

#២ បឹងយក្សឡោម – ខេត្តរតនគិរី

រមណីយដ្ឋានប្រវត្តិសាស្រ្តដ៏ល្បីឈ្មោះមួយនេះ មានភាពទាក់ទាញ និងសម្រស់ដែលគយគន់មិនចេះជិនណាយ…ជាមួយនឹងផ្ទៃបឹងធំល្វឹងល្វើយ ពេញដោយទឹកថ្លាឈ្វង់ អមដោយម្លប់ត្រឈឹងត្រឈៃ ត្រជាក់ចិត្តត្រជាក់កាយពេកក្រៃ!

#៣ សមុទ្រឈើ – ខេត្តមណ្ឌលគិរី

ដូចឈ្មោះគេដាក់អញ្ចឹង! គឺយើងអាចមើលឃើញព្រៃឈើគ្របដណ្តប់លើដែនដីធំល្វឹងល្វើយ មើលមិនឃើញកោះត្រើយឡើយ។ ហើយបច្ចុប្បន្ននេះ មាន២-៣កន្លែងដែលអាចចូលទស្សនា និងថតរូបកម្សាន្តជាមួយនឹងទេសភាពខាងក្រោយ​ និងការរៀបចំប្លង់ថតស្អាតៗ។

#៤ អន្លង់ផ្សោតកាំពី – ខេត្តក្រចេះ

ទីនេះជាអន្លង់ផ្សោតធំជាងគេ ក្នុងចំណោមអន្លង់ទាំង ៥នៅខេត្តក្រចេះ។ អ្នកទេសចរអាចជិះទូករង់ចាំមើលការបង្ហាញខ្លួនរបស់ត្រីផ្សោត ដែលមានដែនជំរកនៅទន្លេមេគង្គ ។ ហើយទិដ្ឋភាពរឹតតែស្អាត គឺនៅពេលថ្ងៃរៀបលិច។

#៥ ទឹកជ្រោះប៊ូស្រា – ខេត្តមណ្ឌលគិរី

តាមផ្លូវចូលក៏មានទេសភាពនៅអមសងខាង ហើយពេលចូលដល់ឧទ្យានជាតិនេះ ក៏រឹតតែស្រស់ស្អាត។ អាចញ៉ាំអាហារលក្ខណៈពិកនិកនៅដាច់ៗពីគ្នា ស្លៀកសម្លៀកបំពាក់បែបជនជាតិ ទិញរុក្ខផល និងរុក្ខជាតិព្រៃប្លែកៗ ក៏ដូចជាសាករសជាតិអាហារប្រចាំតំបន់នៅទីនោះ ៕


ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍

ធ្វើ​យ៉ាងណា​ដើម្បី​យក​ឈ្នះ ការ​សង្ស័យ​ទៅ​លើ​សមត្ថភាព​ខ្លួន? (Self-Doubt)

ការ​សង្ស័យ​ទៅ​លើ​សមត្ថភាព​ខ្លួន​ឯង​គឺ​ជា​អារម្មណ៍​នៃ​ភាព​មិន​ច្បាស់​លាស់​ទៅ​លើ​អ្វី​មួយ​នៃ​ខ្លួន​ឯង។ វា​អាច​ជា​ការ​គិត ជំនឿ អារម្មណ៍ ការ​យល់​ឃើញ ការ​សម្រេច​ចិត្ត..
ព័ត៌មានរសនិយម, ព្រឹត្តិការណ៍, ស្នេហានិងទំនាក់ទំនង

ហេតុអ្វីមនុស្សស្រីចូលចិត្តកាត់សក់ពេលខូចចិត្ត?

ធ្លាប់ឆ្ងល់អត់ថាហេតុអីបានជាមនុស្សស្រីនៅពេលខូចចិត្ត ឬមានបញ្ហាណាមួយតែងតែចូលចិត្តកាត់សក់ទាំងដែលពួកនាងជាមនុស្សស្រឡាញ់សក់បំផុត?យោងតាម Lisa Conception
តារាល្បីៗ, ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍

មិនសរសើរមិនបាន! តារាខេប៉ុប ១១ ដួង ត្រូវអ្នកក្បែរខ្លួនទម្លាយអត្ដចរិតពិតចិត្តល្អខ្លាំង

មិនត្រឹមតែមានទេពកោសល្យ មានរូបសម្រស់ស្អាតទេ តារាកូរ៉េទាំង ១២ ដួងខាងក្រោមនេះត្រូវបានអ្នកធ្លាប់ធ្វើការជាមួយ និងបុគ្គលិកសរសើរមិនដាច់ពីមាត់ថាមានអត្ដចរិតល្អខ្លាំង។ មូល
តារាល្បីៗ, ព្រឹត្តិការណ៍

Rapper ថៃ SPRITE មិនត្រឹមសរសើរ វណ្ណដា ថែមទាំងជាអ្នកគាំទ្រ និងចេះច្រៀងបទ “នារីជឿនលឿន”

SPRITE គឺ​ជា​តារា​ចម្រៀង Rap ​វ័យ​ក្មេង​របស់​ប្រទេស​ថៃ​ដែល​មាន​ឈ្មោះ​ពិត​ថា Sukkonlawat Pucsombut កើត​នៅ​ឆ្នាំ ២០០៥។ បច្ចុប្បន្ន​​ម្ចាស់​ពានរង្វាន់ Show Me The Money Thailand រដូវកាលទី២​
ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍, ភាពយន្តនិងតន្រ្តី

ម្នាក់ៗភ្ញាក់ផ្អើលខ្លាំង ក្រោយយាយ យ៉យ ចូលប្រកួត Cambodian Idol

កម្មវិធី​ប្រកួត​លំដាប់​ពិភព​លោក​ Cambodian Idol រដូវ​កាលទី៤ បាន​កំពុង​ប្រព្រឹត្ត​ទៅ ហើយ​ក៏​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​មហាជន​ថែម​ទៀត​ផង ដោយ​រដូវ​កាល​នេះ គេ​សង្កេត​ឃើញ​
គន្លឹះថែរក្សាសម្ផស្ស, ព័ត៌មានរសនិយម, ព្រឹត្តិការណ៍

ជំងឺគ្រោះថ្នាក់ទាំង ៥ ដែលបណ្ដាលមកពីការគេងមិនគ្រប់គ្រាន់

ជាធម្មតារាងកាយរបស់មនុស្សយើងត្រូវការពេលយ៉ាងហោចណាស់ពី ៦ ទៅ ៨ ម៉ោងដើម្បីគេង។ ប៉ុន្តែសព្វថ្ងៃយើងសង្កេតឃើញថាមានមនុស្សជាច្រើនកំពុងមានបញ្ហាគេងមិនគ្រប់គ្រាន់
គន្លឹះថែរក្សាសម្ផស្ស, ព័ត៌មានរសនិយម, ព្រឹត្តិការណ៍

អាហារ ៥ មុខជួយកាត់បន្ថយការគេងមិនលក់

ការគេងមិនលក់បាននិងកំពុងក្លាយជាបញ្ហាចម្បងសម្រាប់មនុស្សក្នុងពេលបច្ចុប្បន្ន។ នៅពេលមនុស្សគេងមិនលក់ច្រើនថ្ងៃវាអាចនឹងបណ្ដាលឱ្យពួកគេឆាប់មានជម្ងឺផ្លូវចិត្ត នឿយហត់ ស្រវាំង
គន្លឹះថែរក្សាសម្ផស្ស, ព័ត៌មានរសនិយម, ព្រឹត្តិការណ៍

លាហើយស្នាមជ្រីវជ្រួញ! ភេសជ្ជៈទាំង ៥ នេះអាចជួយប្រឆាំងភាពចាស់

មិនមាននរណាម្នាក់ចង់មានស្បែកមុខដែលពោរពេញដោយស្នាមអុជខ្មៅ និងជ្រីវជ្រួញនោះទេ។ ហើយពេលខ្លះចង់បានស្បែកមុខក្មេងជាងវ័យ គ្មានស្នាមជ្រីវជ្រួញក៏មិនចាំបាច់ត្រូវពឹងលើផលិតផល
តារាល្បីៗ, ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍

ជួបមនុស្សពេញចិត្ត តែអតីតសមាជិកក្រុម S.H.E Selina ប្រាប់ពីមូលហេតុមិនព្រមរៀបការម្ដងទៀត

បើរំលឹកទៅកាលពីជាង ១០ ទៅ ១៥ ឆ្នាំមុន ក្រុមចម្រៀងនារីតៃវ៉ាន់ S.H.E ពិតជាមានភាពល្បីល្បាញខ្លាំង ខណៈចិត្តសមាជិកទាំង ៣ រូប Selina Jen, Hebe Tien និង Ella Chen សុទ្ធតែមាន
ព័ត៌មានរសនិយម, ព្រឹត្តិការណ៍

រឿង ៥​យ៉ាង​ដែល​អ្នក​មិន​គួរ​ធ្វើ​បន្ទាប់​ពី​ញុំា​អាហារ​រួច

បន្ទាប់​ពី​ញុំា​អាហារ​ហើយ​យើង​តែង​តែ​មាន​អារម្មណ៍​ថា​ងងុយ​គេង​ដែល​ខ្មែរ​យើង​និយម​ហៅ​ថា​ពុល​បាយ ជា​ពិសេស​គឺ​បន្ទាប់​ពី​អាហារ​ថ្ងៃ​ត្រង់​តែ​ម្ដង។ ​ការ​ទម្រេត​ខ្លួន​សម្រាក ឬ..