ថតភាពយន្តលើកដំបូង ប៊ី សុធារី ធ្វើឱ្យអ្នកគាំទ្រលាន់មាត់

កញ្ញា ប៊ី សុធា​រី Miss Charm Cambodia 2021 បានកំពុងបើក​ទំព័រ​អាជីព​សម្ដែង​ជា​លើកដំបូង​របស់ខ្លួន ជាមួយ​រឿង​ភាគ​ថ្មី​ឱ្យ​ស្ថានីយទូរទស្សន៍​ហង្ស​មាស ដែលមាន​ចំណងជើង​ថា «ឫស្យា»។ បើទោះបី មិនទាន់មាន​បទពិសោធន៍​ច្រើន​ក្នុង​ការសម្ដែង​ភាពយន្ដ​ក៏ពិតមែន តែ​កញ្ញា ប៊ី សុធា​រី ពិតជាធ្វើបានល្អ ដូចជា​មាន​ទេព​កោ​ស្យ​ពី​កំណើត​។

ជាក់ស្តែងក្នុង ថ្មីៗនេះ គេ​ទើប​បានឃើញ​ស្ថានីយទូរទស្សន៍​ហង្ស​មាស​បញ្ចេញ​វីដេអូ Trailer រឿង «ឫស្យា» ដោយ​ឈុត​ឆាក​ពីមួយប្លង់ៗទៅមួយ​ប្លង់ ពិតជាទាក់ចិត្តអ្នកមើល​ខ្លាំង​មែនទែន ហើយតួ​សម្ដែង​នីមួយៗចូល​តួ​ខ្លាំង ​គគ្រឺត​ធ្មេញ​ដាក់គ្នា​យ៉ាង​សាហាវ។

ក្នុង​វីដេអូ Trailer ខ្លីនេះ គេ​កាន់តែ​ចាប់អារម្មណ៍​ត្រង់​ឈុត​មួយ​គឺ អ្នកនាង សឿ សុធា​រ៉ា បាន​លាដៃ​ទះកំផ្លៀង​កញ្ញា ប៊ី សុធា​រី មួយ​ទំហឹង​លឺសូ​រថា​ផ្លាប់ ដោយទឹកមុខ និងខ្សែភ្នែករបស់ ប៊ី សុធា​រី បង្ហាញមកយ៉ាងច្បាស់ថា នាងពិតសក្ដិសមគ្រងតំណែងតួឆ្នាស់ឆ្នើមនេះប្រាកដមែន ហើយនាង​ពិតជា​មិនធ្វើឱ្យ​ហ្វេ​ន​អ្នកគាំទ្រ​​ខកចិត្ត​ក្នុងការ​សម្ដែងលើកដំបូង​របស់​នាងឡើយ។

អ្វីដែលហ្វេនៗចាប់អារម្មណ៍ កញ្ញា ប៊ី សុធារី ពិតជាសម្តែងតួឆ្នាស់ឆ្នើមបានយ៉ាងស័​ក្ដ​សម ទាំងទឹកមុខ និងកាយវិការ ​ចរិត កាច​ឆ្នាស់ ពិសពុល ឫស្យា សងសឹក​យ៉ាង​សាហាវ។

សូមជម្រាបថា សា្នដៃភាពយន្តដំបូងបង្អស់របស់ កញ្ញា ប៊ី សុធា​រី ស្នាដៃពិសេសពីអ្នកនិពន្ធ និងអ្នកដឹកនាំ រឿង «រាជិនីភូមិគ្រឹះ» លោក កៅ សីហា និង លោក យូ សុភា។

រឿងនេះ មានការ​ចូលរួម​សម្ដែងដោយ​តារាល្បីៗជាច្រើន​រូបដូចជា តារាសម្តែង អ្នកនាង សឿ សុធា​រ៉ា លោក ញ៉ែម សុគន្ធ កញ្ញា អាង សុជាតា លោក ដួង វិ​រៈ​សិទ្ធ លោក សំ សុវណ្ណារ៉ា​ក់ និង​តារា​កិត្តិយស​ជាច្រើន​ដួង​ទៀត។

កុំភ្លេចរងចាំទស្សនា ស្នាដៃ​ភាពយន្តលើកដំបូងរបស់កញ្ញា ប៊ី សុធា​រី Miss Charm Cambodia 2021៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម