មកស្គាល់ព្រះរាជដំណាក់ដ៏ស្កឹមស្កៃរបស់អតីតមហាក្សត្រខ្មែរ សង់ឡើងជាពិសេស នៅកូរ៉េខាងជើង

ប្រជាជនខ្មែរមួយចំនួនប្រហែលជាមិនធ្លាប់ដឹងទេថា ព្រះរាជវាំង ឬព្រះរាជដំណាក់ដ៏ធំស្កឹមស្កៃមួយ ត្រូវបានសាងសង់ឡើង នៅប្រទេសកូរ៉េខាងជើង ពីសំណាក់មេដឹកកំពូលនៃប្រទេសផ្ដាច់ការមួយនេះ សង់ជាពិសេសដើម្បីថ្វាយដល់ ព្រះបាទ សម្ដេចព្រះនរោត្ដមសីហនុ ព្រះបរមរតនកោដ្ឋ អតីតព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

ដំណើរដើមហេតុនាំឱ្យមេដឹកនាំជាប្រធានាធិបតីនៃប្រទេសកូរ៉េខាងជើង លោកគីម អ៊ីលស៊ុង (Kim Il Sung) សាងសង់ព្រះរាជដំណាក់នេះឡើង គឺសម្រាប់ទុកថ្វាយ ព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ ក្នុងពេលដែលទ្រង់ ត្រូវបាន​គេ​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ពី​តំណែង​ក្នុងឆ្នាំ១៩៧០ និងក្នុងឋានៈព្រះអង្គជាមេដឹកនាំនិរទេស ព្រះអង្គបានទទួលស្វាគមន៍ឱ្យស្នាក់នៅក្នុងព្រះរាជវាំង នៅទីក្រុងព្យុងយាង ដែលព្រះរាជដំណាក់នោះ មានឈ្មោះថា “រាជវាំងចាងស៊ូអ៊ុន ឬព្រះរាជដំណាក់ចាងស៊ូអ៊ុន” ( Changsuwon Palace) ។ ព្រះរាជដំណាក់នេះបានសាងសង់នៅអំឡុងឆ្នាំ ១៩៧៤ ពោលគឺ ៤ឆ្នាំបន្ទាប់ពីព្រះអង្គត្រូវបានធ្វើរដ្ឋប្រហារ។

ដូច្នេះសួរថា តើហេតុអ្វីបានជា ព្រះបាទសម្ដេច ព្រះនរោត្ដម សីហនុ ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីមេដឹកកំពូលកូរ៉េខាងជើង?

ព្រះបាទសម្ដេច នរោត្ដម សីហនុ ព្រះអង្គបានបង្កើតចំណងមិត្តភាពដំបូងជាមួយលោក គីម អ៊ីលស៊ុង នៅចុងទសវត្សរ៍ឆ្នាំ១៩៥០។ ក្នុងពេលត្រូវបានធ្វើរដ្ឋប្រហារ ក្នុងនាមជាមិត្តដ៏ល្អនឹងគ្នា ព្រះអង្គត្រូវបានទទួលការស្វាគមន៍ក្នុងឋានៈជាភ្ញៀវកិត្តិយសដ៏ឧដ្តុង្គឧត្តមរបស់លោក គីម អ៊ីលស៊ុង រហូតមកទល់នឹងពេលព្រះអង្គយាងមាតុភូមិនិវត្តន៍មកកាន់ប្រទេសកម្ពុជាវិញ នៅក្នុងឆ្នាំ១៩៩១ ហើយរាល់ការចំណាយរបស់ព្រះអង្គ គឺរដ្ឋាភិបាលកូរ៉េខាងជើងជាអ្នករ៉ាប់រងទាំងអស់។​​​

កាន់តែពិសេសនោះ ព្រះរាជវាំងមួយនេះត្រូវបានគេពិព៌ណនាថាបានយកគម្រូតាម វិមានផ្ទាល់ខ្លួនរបស់លោកប្រធានាធិបតី គីម អ៊ីលស៊ុង។ ព្រះរាជវាំងនេះ គឺជាវិមានដ៏ធំស្កឹមស្កៃមួយមានបន្ទប់ជាង ៤០ ដែលមានដំបូលបំពាក់តាមរចនាបទរបស់កូរ៉េ ដោយបានរួមបញ្ចូលជាមួយ បរិវេណទីធ្លាហាត់កីឡាដ៏ធំទូលាយមួយ ព្រមទាំងអាចមើលឃើញទេសភាពដ៏ស្រស់ស្អាត់នៃបឹង Changsuwon ដែលហ៊ុំព័ទ្ធជុំវិញដោយព្រៃភ្នំ ដ៏ស្រស់ត្រកាល។

តាមឯកសារស្រាវជ្រាវផ្សេងៗ ក្នុងអំឡុងពេលព្រះអង្គ ត្រូវយាងចាក់ឆ្ងាយពីមាតុប្រទេសកម្ពុជាជាទីស្នេហារបស់ទ្រង់ ព្រះអង្គបានចំណាយពេលវេលាប្រហែល ១ភាគ៣ ក្នុងមួយឆ្នាំៗ សម្រាប់ការគង់ប្រថាប់នៅក្នុងព្រះរាជដំណាក់នេះ ហើយក្រៅពីនេះ ពេលវេលាប្រហែល ២ភាគ៣ ព្រះអង្គបានយាងទៅគង់ប្រថាប់នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *