សួនផ្កាស្បៃរឿង នាមាត់ទន្លេកំពង់ចាមកំពុងបង្អួតសម្រស់យ៉ាងស្រស់ស្អាតទាក់ភ្នែកទាក់ចិត្តបណ្ដាអ្នកដែលបានឃើញជាពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងក្រុងកំពង់ចាមផ្ទាល់តែម្ដង។

តាមរយៈរូបភាពច្រើនសន្លឹកដែលបង្ហោះដោយយុវជនវ័យក្មេងមួយរូបដោយភ្ជាប់ជាមួយទិដ្ឋភាពដ៏ស្រស់ត្រកាលនៃសួនផ្កាពណ៌លឿងមួយកន្លែងក្បែរនឹងមាត់ទន្លេនៃខេត្តកំពង់ចាម។ ប្រសិនបើអ្នកបានទៅដល់ទីឋានដ៏ស្រស់ត្រកាលមួយនេះអ្នកប្រាកដជាបានឃើញទិដ្ឋភាពទាំងស្រុងនៃសួនផ្កាមួយនេះអមជាមួយសម្រស់ដ៏ស្រស់ស្អាតនៃផ្កាស្បៃរឿងដែលត្រូវបានដាំយ៉ាងច្រើនដើមក្នុងទីតាំងតែ១។ សួនផ្កាដែលកំពុងបញ្ចេញសម្រស់យ៉ាងស្រស់ត្រកាលនាក្រុងកំពង់ចាម១កន្លែងនេះត្រូវបានអ្នកនៅស្រុកចូលលេងយ៉ាងច្រើនកុះករមិនថាជាលក្ខណៈគូស្នេហ៍ក្រុមគ្រួសារឬមិត្តភ័ក្ដិនោះឡើយ។







សួនផ្កាស្បៃរឿង ដ៏ស្រស់ស្អាតមួយនេះមានទីតាំងជាប់មាត់ទន្លេកំពង់ចាមហើយក៏ជាសួនផ្កាដែលអាចឱ្យអ្នកទេសចរចូលលេងកម្សាន្តនាពេលចុងសប្ដាហ៍និងថ្ងៃឈប់សម្រាកបានយ៉ាងរីករាយផងដែរ៕
ប្រភពរូបភាព៖Phanith Um


























Account
Security
Favourite Content