អាជ្ញាធរជាតិអប្សរាដែលមានអាយុកាលដ៏សែនចំណាស់ក្រោយបង្កើតនៅលើទឹកដីនៃខេត្តសៀមរាប ម្សិលមិញនេះបានរៀបចំពិធីគម្រប់ខួប ៣០ ឆ្នាំនៅបរិវេណប្រាសាទបាយ័ន ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់ ព្រមជាមួយបុគ្គលិកគ្រប់ជាន់ថ្នាក់។

កាលពីថ្ងៃទី ១៩ កុម្ភៈ ២០២៥ អាជ្ញាធរជាតិអប្សរាបានរៀបចំពិធីសាសនា និងរាប់បាត្រព្រះសង្ឃ ១៣០ អង្គនៅក្នុងបរិវេណស្ពានហាលប្រាសាទបាយ័ន ដើម្បីអបអរខួប ៣០ ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា ដែលគិតមកទល់ពេលបច្ចុប្បន្នមានអាយុកាល ៣០ ឆ្នាំហើយ ដោយការបង្កើតឡើងដំបូងនៅថ្ងៃ ១៩ កុម្ភៈ ១៩៩៥។
ក្នុងឱកាសដ៏ឱឡារិក ក្រោមអធិបតីភាពលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា លោកបានរម្លឹកពីប្រវត្តិនៃការកកើតអាជ្ញាធរជាតិអប្សរា ព្រមទាំងបានលើកសរសើរកិច្ចខិតខំប្រឹងប្រែងនាពេលកន្លងមករបស់មន្ត្រី-បុគ្គលិកនៃអាជ្ញាធរជាតិអប្សរា លើកិច្ចការពារតំបន់រមណីយដ្ឋានអង្គរ។









គួរឱ្យដឹងដែរថា អាជ្ញាធរជាតិអប្សរា ឬហៅម្យ៉ាងទៀតថា អាជ្ញាធរដើម្បីការពាររមណីយដ្ឋាន និងរៀបចំតំបន់អង្គរ ត្រូវបានបង្កើតឡើងក្នុងគោលបំណងការពារ ថែរក្សា អភិរក្ស រៀបចំតំបន់រមណីយដ្ឋានអង្គរ និងប្រាសាទនានាក្នុងតំបន់អង្គរ-សៀមរាប។
ប្រភពរូបភាព ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប:

























Account
Security
Favourite Content