ជិះទូកកាយ៉ាក់គយគន់សម្រស់ធម្មជាតិ តាមដងទន្លេមេគង្គនៅស្ទឹងត្រែង

កោះហាន​ ជា​ឋានសួគ៌​បៃតង​លើ​ដី ​និង​ផ្ទៃ​ទឹក​នៃ​តំបន់​អភិរក្ស​ជីវចម្រុះ​នៃ​តំបន់​រ៉ាមសារ​ តាម​ដង​ទន្លេ​មេគង្គ​លើ​នៃ​ខេត្ត​ស្ទឹងត្រែង ​ដែល​អាច​ឱ្យ​អ្នក​ទេសចរ​កម្សាន្ត​សប្បាយ​ជាមួយ​ធម្មជាតិ​តាម​រយៈ​ការ​ជិះ​ទូក​កាយ៉ាក់​​ បោះ​តង់​ ស្ទូច​ត្រី​ និង​សកម្មភាព​ជា​ច្រើន​ផ្សេង​ទៀត​។

តំបន់​កម្សាន្ត​បែប​ធម្មជាតិ កោះហាន កំពុង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ​ជា​ច្រើន​មក​ទស្សនា​តាម​រយៈ​សម្រស់​ព្រៃ​លិច​ទឹក​ព្រម​ជាមួយ​ជីវចម្រុះ​ធម្មជាតិ​ជា​ច្រើន​ផ្សេង​ទៀត​។​ អ្នក​ទេសចរ​អាច​ទស្សនា​ព្រៃ​លិច​ទឹក​ដែល​ដុះ​នៅ​ជុំវិញ​តំបន់​នោះ ឆ្នេរ​ខ្សាច់​ស​ក្បុស​ដ៏​ស្រស់​ស្អាត ​និង​ប្រជុំ​ដី​ដុះ​តូច​ៗ​បង្កើត​ជា​ទស្សនីយភាព​មួយ​ប្លែក​ប្រៀប​បី​ដូច​ជា​កុលសម្ព័ន្ធ​ដែល​មាន​ក្រុម​មនុស្ស​រស់​នៅ។

នៅ​ទី​នោះ​ភ្ញៀវ​ទេសចរ​ដែល​បាន​មក​លេង​អាច​ធ្វើ​សកម្មភាព​ជា​ច្រើន​ដូច​ជា​បោះ​តង់ ​ស្ទូច​ត្រី​ ជិះ​កៃយ៉ាក់​ទស្សនា​ព្រៃ​លិច​ទឹក​បៃតង​ខ្ចី​ជាមួយ​ឫស​ឈើ​ដ៏​ទាក់ទាញ​នៅ​កណ្ដាល​ដង​ទន្លេ​មេគង្គ​ ភ្លក់​អាហារ​ឆ្ងាញ់​ៗ​ ត្រី​ស្រស់​ៗ​ដែល​ចម្អិន​ដោយ​សហគមន៍​ មិនតែប៉ុណ្ណោះក៏​អាច​ជិះ​ទូក​ទស្សនា​សត្វស្លាប​តំបន់​ថ្ម​កំបោរ​នៃ​តំបន់​រ៉ាមសារ​ផង​ដែរ។ សហគមន៍​អេកូ​ទេសចរណ៍​សម្រស់​កោះ​ហាន​មាន​ចំនួន ​៤ ​ភូមិ​គឺ​ ភូមិ​កោះ​ស្នែង​​ ភូមិ​កោះ​កី​ ភូមិ​កោះ​ស្រឡៅ​ និង​ភូមិ​ជាំ​ធំ​។​

សម្រាប់​អ្នក​ដែល​មាន​បំណង​ចង់​ទៅ​លេង​កម្សាន្ត​នៅ​តំបន់​រ៉ាម​សារ​មួយ​នេះ​អាច​ធ្វើ​ដំណើរ​តាម​ស្ពាន​សេកុង​ លើ​ផ្លូវ​ជាតិ​លេខ​៧​ ពី​ទី​រួម​ខេត្ត​ស្ទឹង​ត្រែង​ចម្ងាយ​ប្រហែល​ជា​ ២៤ ​គីឡូមែត​ទៅ​ដល់​កំពង់​ចម្លង​សហគមន៍​ និង​ជិះ​ទូក​បន្ត​ឆ្ពោះ​ទៅ​កោះ​ស្នែង៕​​​​

ប្រភពរូបភាព ៖ SUN MEDIA



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន

តើបេក្ខភាពជើងខ្លាំងក្រុមណាក្លាយជាម្ចាស់ពាន ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ?

លើស​ពី​ផ្ទាំង​ទស្សនីយភាព​សម្ដែង ស្អែក​នេះ​ក៏​នឹង​មាន​ការ​ប្រកួត​ប្រជែង​សមត្ថភាព​លើ​ផ្នែក​ល្ខោន​និយាយ​ពី​សំណាក់​បេក្ខភាព​ជើង​ខ្លាំង​ទាំង ៥ ក្រុម​ដែល​បាន​សម្រិតសម

ពីអតីតអ្នកលួចប្រាសាទបុរាណ ប្រែខ្លួនមកជាអ្នកប្រយុទ្ធដើរស្រោចស្រង់ និងនាំយកដួងព្រលឹងដូនតាត្រឡប់មកមាតុភូមិវិញ!

ចុងក្រោយនៃជីវិត លោក Lion អតីតចោរលួចវត្ថុបុរាណបានប្រែខ្លួនមកជាអ្នកផ្តល់ព័ត៌មានសម្ងាត់ ជាជំហានដ៏សំខាន់ក្នុងការនាំយករតនសម្បត្តិទាំងនោះវិលត្រឡប់មកប្រទេសកម្ពុជាវិញ



Leave a Reply

Your email address will not be published.Required fields are marked *