ស្ងាត់ៗ! TADA ទៅដល់ក្រុងកំពត និងក្រុងកែបទៀតហើយ

បន្ទាប់ពីទទួលបានការគាំទ្រខ្លាំងពីអតិថិជននៅក្នុងរាជធានីភ្នំពេញ ក្រុងសៀមរាប និងក្រុងព្រះសីហនុ កម្មវិធីកក់ហៅកង់បី ឬរថយន្តតាក់ស៊ីជិះ TADA ដែលបង្កើតឡើងដោយក្រុមហ៊ុន MVL TADA (CAMBODIA) CO., LTD. ជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់​ក្រុមហ៊ុន​ដែល​មាន​មូលដ្ឋាននៅប្រទេស​សិង្ហបុរី បានបង្ហាញវត្តមានរបស់ខ្លួន​នៅលើទឹកដីក្រុងកំពត និងក្រុងកែបក្នុងពេលតែមួយចំនួនពីរក្រុងព្រមគ្នា ជាមួយនឹងការអបអរសាទរពីសំណាក់អតិថិជន ក៏ដូចជាប្រជាពលរដ្ឋស់នៅក្នុងតំបន់ តាមរយៈការ ចុចកម្ម៉ង់សេវាកម្មហៅជិះក្នុងថ្ងៃបើកសម្ពោធតែម្តង។

ការទទួលបានការគាំទ្រដ៏រំភើបរីករាយបែបនេះ ក៏ព្រោះតែ TADA បានកសាងប្រជាប្រិយភាព និងកេរ្តិ៍ឈ្មោះក្នុងការផ្តល់សេវាកម្មជូនដល់អតិថិជនដែលធ្លាប់ប្រើប្រាស់សេវាកម្មរបស់ខ្លួន ថាជាកម្មវិធីកក់ហៅជិះរប្រកបដោយទំនុកចិត្ត ផាសុកភាព និងសុវត្ថិភាព ដែលគ្រាន់តែ TADA មានវត្តមានភ្លាម គាំទ្រចុចកក់ហៅជិះភ្លាម។

ការពង្រីកវិសាលភាពសេវាកម្ម ដែលមានចក្ខុវិស័យផ្ដោតលើខេត្ត-ក្រុងដែលជាតំបន់ទេសចរណ៍ទីបួន និងទីប្រាំនេះ ដោយសម្លឹងឃើញនូវសក្តានុពល ជាពិសេសការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធនៅក្នុងខេត្តជាប់មាត់សមុទ្រនេះ TADA មិនស្ទាក់ស្ទើរក្នុងការបោះទុនវិនិយោគបន្ថែម ដើម្បីពង្រីកដែនសេវាកម្មដោយការផ្តល់ជូនអ្នកធ្វើដំណើរនូវបទពិសោធន៍ដ៏ល្អមួយ តាមរយៈកម្មវិធីដែលងាយស្រួលប្រើប្រាស់បំផុត ក្នុងការកក់ហៅជិះទៅគ្រប់កន្លែង លឿនទាន់ចិត្ត តម្លៃពិសេសជាងគេ សន្សំសំចៃខ្ពស់ ប្រកបដោយផាសុកភាព ទំនុកចិត្ត និងមានសុវត្ថិភាព។ 

ជាមួយគ្នានេះ អ្នកគ្រប់គ្រងប្រចាំប្រទេសរបស់ក្រុមហ៊ុន TADA  បានមានប្រសាសន៍ឱ្យដឹងថា​៖ «ការពង្រីកខ្លួនរបស់ TADA ស្របទៅនឹងតម្រូវការរបស់អ្នកប្រើប្រាស់ ដែលគួរតែទទួលបានសេវាកម្មកក់ហៅជិះដ៏ល្អបំផុត ដែលជាការរួមចំណែកជួយឱ្យលំហូរទេសចរណ៍ក្នុងខេត្តតំបន់ទេសចរណ៍ទាំងពីរកាន់តែមានភាពរីកចម្រើន ហើយនេះក៏ជាមោទនភាពរបស់ TADA ដែលបានកសាងទំនុកចិត្តជូនដល់អតិថិជនក្នុងការប្រើប្រាស់សេវាកម្មរបស់ខ្លួន ដែលជាសមិទ្ធផលជោគជ័យជំរុញឱ្យ TADA នឹងបន្តវិនិយោគលើការពង្រីកវិសាលភាពឱ្យកាន់តែធំទូលំទូលាយទូទាំងប្រទេសកម្ពុជា ដើម្បីផ្តល់នូវសេវាកម្មដ៏ល្អបំផុតប្រកបដោយសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋកម្ពុជា»។

ទន្ទឹមនឹងនេះដែរ វត្តមានរបស់ក្រុមហ៊ុន TADA នៅលើទឹកដីខេត្តកំពត និងខេត្តកែប ដែលជាខេត្តកំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិលើដំណើរកម្សាន្ត ជាលក្ខណៈគ្រួសារ ជួបជុំមិត្តភក្តិ ក្រុមការងារ និងមនុស្សជាទីស្រឡាញ់ ជាពិសេសថ្ងៃចុងសប្តាហ៍ ដែលសម្បូរដោយទីតាំងតំបន់ទេសចរណ៍ថ្មីៗ និងមានទេសភាពស្រស់ត្រកាល ក៏អាចជួយផ្តល់ជម្រើសមធ្យោបាយធ្វើដំណើរដល់ភ្ញៀវទេសចរ ដែលមកលំហែកម្សាន្តទៅកាន់តំបន់ទេសចរណ៍ដទៃទៀត និងជួយជំរុញសកម្មភាពទេសចរណ៍នៅក្នុងខេត្តទាំងពីរ។ 

ក្រៅពីរាជធានី-ខេត្តទាំងប្រាំនេះ TADA នឹងសិក្សាទៅលើការបោះទុនវិនិយោគបន្ថែម ដើម្បីពង្រីកទីផ្សារឱ្យកាន់តែទូលំទូលាយនៅតាមបណ្តាខេត្តជាច្រើនទៀត នាពេលអនាគតឆាប់ៗនេះ។ ស្របទៅតាមដំណើរវិវត្តន៍ទៅមុខឥតឈប់ឈរ ក្រុមហ៊ុន TADA បានក្លាយជាចំណែកមួយក្នុងការរុញឱ្យមានកំណើនសេដ្ឋកិច្ចកម្ពុជាគួរឱ្យកត់សម្គាល់នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះផងដែរ។​ 

ជាការចាប់អារម្មណ៍ដ៏ល្អមួយ ចាប់តាំងពីក្រុមហ៊ុន TADA ចូលមកក្នុងទីផ្សារកម្ពុជានៅឆ្នាំ ២០១៩ មក ក្រុមហ៊ុនបានធ្វើប្រតិបត្តិការ​ទៅលើសេវាកម្មកក់ហៅមធ្យោបាយធ្វើដំណើរ និងអាចទាក់ទាញអ្នកប្រើប្រាស់ជាច្រើននាក់ តាមរយៈការដាក់ដំណើរការកម្មវិធី Zero-commission ride-hailing app របស់ខ្លួន ពោលគឺ ក្រុមហ៊ុនមិនគិតកម្រៃជើងសាពីអ្នកបើកបរ មានន័យថាអ្នកបើកបរ TADA នឹងទទួលបានកម្រៃពេញនៃថ្លៃសេវាធ្វើដំណើររបស់អតិថិជន ដែលនេះក៏ជាផ្នែកមួយក្នុងការលើកស្ទួយជីវភាពប្រជាពលរដ្ឋកម្ពុជាមួយចំណែកផងដែរ។

គួរបញ្ជាក់ផងដែរថា សម្រាប់អតិថិជនថ្មីនៅក្រុងកំពត និងក្រុងកែប លោកអ្នកគ្រាន់តែទាញយកកម្មវិធី TADA និងប្រើប្រាស់ លោកអ្នកនឹងទទួលបានប័ណ្ណបញ្ចុះតម្លៃសរុប ២០,០០០រៀល ឬ ៤,០០០រៀល ចំនួន ៥ដង សម្រាប់ការធ្វើដំណើរទៅគ្រប់ទីកន្លែង៕

ចាំអីទៀត! ទាញយកកម្មវិធី TADA ប្រើប្រាស់ឥឡូវនេះទាំងអស់គ្នា! 

Download TADA Now:  https://tada-rider.app.link/EfiodWETpBb

អំពី TADA

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖ 

https://www.facebook.com/TADAKHM and https://en.mvlchain.io/Mobility

ការិយាល័យកណ្ដាល MVL TADA (CAMBODIA) Co., Ltd.  

អាសយដ្ឋាន៖ ផ្ទះលេខ ៩៣ បេ ផ្លូវលេខ ៥៩០ ភូមិទី ១៣ សង្កាត់បឹងកក់ ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ

លេខទូរសព្ទទំនាក់ទំនង៖ ០៨១ ៩៨៧ ៦៥៧ / ០៦១ ៩៨៧ ៦៥៨



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក



Leave a Reply

Your email address will not be published.Required fields are marked *