សៀមរាប នឹងរៀបចំព្រឹត្តិការណ៍បង្ហោះខ្លែងឯក លើកទី២ នាខែកុម្ភៈខាងមុខនេះ

ខេត្ត​សៀមរាប​នឹង​រៀប​ចំ​ព្រឹត្តិការណ៍​បង្ហោះ​ខ្លែង​ឯក លើក​ទី​២ ក្នុង​រយៈពេល ៣ថ្ងៃ ចាប់ពី​ថ្ងៃទី៦ ដល់​ថ្ងៃ​ទី៨ ខែ កុម្ភៈ ឆ្នាំ ២០២៦ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប។ នេះ​បើ​តាម​ការ​ជូន​ដំណឹង​លើ​ផេក​ផ្លូវ​ការ​មន្ទីរ​ព័ត៌មាន​ខេត្ត​សៀមរាប។

ព្រឹត្តិការណ៍​បង្ហោះ​ខ្លែង​ឯក លើក​ទី​២ បាន​វិល​ត្រឡប់​មក​ជា​ថ្មី​លើ​ទឹក​ដី​នៃ​ខេត្ត​សៀមរាប។ ព្រឹត្តិការណ៍​លើក​នេះ​រៀប​ចំ​ឡើង​ដល់​ទៅ ៣ ថ្ងៃ ជាប់​គ្នា ដោយ​មាន​ការ​ប្រកួត​បង្ហោះ​ខ្លែង ការ​សម្ដែង​សិល្បៈ​ល្ខោន​បាសាក់ ការ​តាំង​ពិព័រណ៍​បង្ហាញ​ពី​របៀប​ធ្វើ​ខ្លែង​ឯក​ថែម​ទៀត​ផង។ គួរ​ឱ្យ​ដឹង​ថា ​ពិធី​បុណ្យ​ខ្លែង​ឯក​ខ្មែរ និង​ខ្លែង​សេរី ដែល​រៀប​ចំ​ឡើង​នា​ពេល​ខាង​មុខ​នេះ​គឺ​ដើម្បី​ផ្សារ​ភ្ជាប់​បច្ចុប្បន្ន​ និង​អតីតកាល បន្ត​រក្សា​កេរ្តិ៍មរតក​ដូនតា​ខ្មែរ ក៏​ដូចជា​ផ្សព្វផ្សាយ​ប្រវត្តិ​របស់​ខ្លែង​ឯក​ដែល​មាន​ចារឹក​នៅ​តាម​ប្រាង្គ​ប្រាសាទ។ មួយ​វិញ​ទៀត ព្រឹត្តិការណ៍​នេះ​នឹង​បាន​ជំរុញ​ការ​ផ្សព្វផ្សាយ​ដល់​ភ្ញៀវ​បរទេស​ដែល​មក​លេង​កម្សាន្ត​​បាន​ស្គាល់​វប្បធម៌​ដ៏​ល្អ​ឯក​របស់​​ប្រទេស​កម្ពុជាផងដែរ។

គួរ​ឱ្យ​ដឹង​ថា ព្រឹត្តិការណ៍នេះ មិនមែនត្រឹមតែសម្រាប់ប្រជាពលរដ្ឋក្នុងខេត្តសៀមរាបប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់អ្នក​ចូលរួមមកពីបណ្ដាខេត្តផ្សេង​ដែលចង់ចូលរួមប្រកួត និងទស្សនា​កម្មវិធីនេះ​ដែរ៕

រូបភាព ៖ THUN PHTHE


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

បុរសសិង្ហបុរីវ័យ ៦០ ឆ្នាំប្រើកន្ត្រៃកាត់ក្រចកប៉ុនប៉ងប្លន់ស្ត្រីម្នាក់ជំរិតទារប្រាក់ ១៥០០ ដុល្លារ

បុរសវ័យ ៦០ ឆ្នាំម្នាក់ត្រូវបានចោទប្រកាន់ថាបានប៉ុនប៉ងប្លន់ស្ត្រីវ័យ ២៩ ឆ្នាំម្នាក់នៅតំបន់ Woodlands ប្រទេសសិង្ហបុរីដោយប្រើឧបករណ៍ចាក់ស្បែកជុំវិញក្រចក

វចនានុក្រម Cambridge ជ្រើសរើសពាក្យ “Human” ជាពាក្យប្រចាំឆ្នាំ ២០២៦ ដើម្បីកុំឱ្យយើងភ្លេចពី “ភាពជាមនុស្ស” នៅក្នុងយុគសម័យ AI

នៅពេលដែលស្នាដៃបង្កើតដោយ AI ទទួលបានជ័យលាភី ចម្រៀង AI ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ វីដេអូ AI បានក្លាយជាវីដេអូស្នូលសម្រាប់ផ្សព្វផ្សាយរបស់ស្ថាប័នផ្សេងៗ

គំនូរមួយផ្ទាំងរបស់វិចិត្រករល្បីហូរឡង់ត្រូវបានលក់ក្នុងតម្លៃខ្ពស់បំបែកកំណត់ត្រា ១៩០​ លានដុល្លារ

ក្រុមហ៊ុនដេញថ្លៃ Sotheby's បានឱ្យដឹងថា ស្នាដៃដ៏អស្ចារ្យមួយរបស់វិចិត្រករ Vincent van Gogh ត្រូវបានលក់ក្នុងតម្លៃកំណត់ត្រា ១៩០,៤ លានដុល្លារអាមេរិក កាលពីថ្ងៃពុធ

គ្រឿងអលង្ការមាស ដែលធ្លាប់ស្ថិតក្រោមកម្មសិទ្ធិខុសច្បាប់របស់ Douglas Latchford មានតាំងបង្ហាញ នៅសារមន្ទីរជាតិដល់ថ្ងៃទី ២២ វិច្ឆិកា

នៅពេលចូលទៅដល់ពិព័រណ៍មិនអចិន្ត្រៃយ៍ស្ដីពីគ្រឿងអលង្ការ នាសារមន្ទីរជាតិ អ្នកនឹងឃើញនូវរូបចម្លាក់នៃទេពបុរសមួយអង្គតុបតែងដោយគ្រឿងអលង្ការមាសដ៏ប្រណិតមុនគេបង្អស់

តារាចម្រៀងចង្វាក់ Country Lainey Wilson ជ្រើសឈុតពី ALmée  សម្ដែងបទចម្រៀងថ្មី​  “Just A Woman” នៅ CMAs

តារាចម្រៀងចង្វាក់ខោនទ្រី Lainey Wilson បាន​ជ្រើសរើស​ឈុត ALmée Couture ដើម្បី​ឡើង​សម្ដែង​នៅ​ក្នុង​កម្មវិធី​ប្រគល់​ពាន​រង្វាន់ CMA ។ រ៉ូប​ពណ៌​ទឹក​ក្រូច​ចាស់​នោះ

លោកស្រី សុភា បុត្រឈរ ចូលរួមថវិកា ១ ម៉ឺនដុល្លារ សម្រាប់ Vote ឲ្យ Miss Universe Cambodia 2026 ថាន រតនា

Miss Universe Cambodia 2026 កញ្ញា ថាន រតនា កំពុង​បំពេញ​បេសកកម្ម​តំណាង​ឲ្យ​កម្ពុជា​នៅ​លើ​ឆាក​បវរកញ្ញា​ដ៏​ធំ​នៅ​ប្រទេស Puerto Rico ហើយ​កម្មវិធី Miss Universe ក៏បា

លោកសាស្ត្រាចារ្យ អ៊ីស៊ីហ្សាវ៉ា យ៉ូស៊ីអាគី ជនជាតិជប៉ុនដែលបានរួមចំណែកអភិរក្ស និងជួសជុលប្រាសាទបុរាណខ្មែរ ទទួលមរណភាព

លោកសាស្ត្រាចារ្យ អ៊ីស៊ីហ្សាវ៉ា យ៉ូស៊ីអាគី នាយកនៃមជ្ឈមណ្ឌលស្រាវជ្រាវ និងបណ្តុះបណ្តាលធនធានមនុស្សអាស៊ីដែលបានបណ្ដុះបណ្ដាលអ្នកជំនាញក្នុងស្រុក ក្នុងកិច្ចការអភិរក្ស

ប្រញាប់ទៅមើល! សារមន្ទីជាតិកម្ពុជាបន្តការពិព័រណ៍គ្រឿងអលង្ការខ្មែរអាយុកាល ២ ពាន់ឆ្នាំ ត្រឹមថ្ងៃអាទិត្យនេះ

ដោយមានការគាំទ្រយ៉ាងច្រើនពីភ្ញៀវជាតិ និងអន្តរជាតិ ពិព័រណ៍មិនអចិន្ត្រៃយ៍ស្តីពី គ្រឿងអលង្ការ នឹងបន្តបើកជូនសាធារណជនចូលទស្សនាត្រឹមថ្ងៃអាទិត្យ ចុងសប្តាហ៍នេះ

អ៊ែនជេលីណា និងអគ្គនាយក UNESCO លោក Khaled El-Eneny ទៅទស្សនកិច្ច ការត្បាញសូត្រខ្មែរ នៅកោះឧកញ៉ាតី

កាលពី​ពេល​ថ្មី​ៗ​នេះ​លោក Khaled El-Eneny និង​កំពូល​តារា​ហូលីវូដ អ៊ែនជេលីណា ជូលី បាន​ធ្វើ​ដំណើរ​ទៅ​កោះ​ឧកញ៉ា​តី ដើម្បី​ទៅ​មើល​ការ​ត្បាញ​សូត្រ ដែល​ជា​ជំនាញ​តាំងពី

លោកយាយវ័យ ៨៤ ឆ្នាំ សម្រេចក្តីស្រមៃរៀនចប់ថ្នាក់បណ្ឌិត ក្រោយតស៊ូនឹងជំងឺមហារីក

ក្នុងវ័យ ៨៤ ឆ្នាំ លោកស្រីបណ្ឌិត Prasanna Mukundan បានសម្រេចក្តីសុបិន ដោយទទួលបានសញ្ញាបត្របណ្ឌិត ទាំងដែលលោកស្រីធ្លាប់គិតថា វាជាក្តីស្រមៃមួយដែលមិនអាចឈោងដល់។



Leave a Reply

Your email address will not be published.Required fields are marked *