កន្លែងល្អបំផុតទាំង ៧ នៅអាស៊ីអាគ្នេយ៍ សម្រាប់អ្នកធ្វើកម្សាន្ត Solo ក្នុងនោះក៏មានសៀមរាបដែរ!

​តាម​ប្រភព​របស់​វេប​សាយ​បរទេស​មួយ​បាន​បង្ហាញ​ថា​ខេត្ត​សៀមរាបជា​​តំបន់​ទេសចរណ៍​ដ៏​ល្អ​បំផុត ​សម្រាប់​ដំណើរ​កម្សាន្ត​បែប SOLO TRIP ​ក្នុង​ចំណោម​​តំបន់​ជា​ច្រើន​ក្នុង​ប្រទេស​នៅ​តំបន់​អាស៊ីអាគ្នេយ៍​​​ ខណៈ​តំបន់ទេសចរណ៍​មួយ​​ត្រូវ​បាន​ភ្ញៀវ​​បរទេស​ចាត់​ទុក​ជា​ទីក្រុង​ដែល​​ពោរពេញ​ដោយ​ក្ដី​ស្រលាញ់ ​និង​មានសុជីវធម៌ល្អ​ ។

ក្នុង​បណ្ដា​​ប្រទេស​ទាំង៦​ នៅ​អាស៊ាន​ដែល​មាន​ដូច​ជា​ កម្ពុជា​ សិង្ហបុរី ម៉ាឡេស៊ី វៀតណាម ថៃ និងឥណ្ឌូណេស៊ី មាន​តំបន់​​ជា​​ច្រើន​ដែល​អាច​ឱ្យ​​អ្នក​ទេសចរ​ធ្វើ​ដំណើរ​កម្សាន្ត​បាន​ដូចជា ភី​ណាង ដា​ណាង​ ​ហាណូយ​ បាងកក​ បាលី​​ សៀមរាប​​​ និង​កន្លែង​ជា​ច្រើន​ទៀត​។

​​យ៉ាង​ណា​មិញ​ សៀមរាបត្រូវ​បាន​ចាត់​ចូល​ជា​​ទីក្រុង​តូច​ដែល​ពោរពេញ​ដោយ​ក្ដី​ស្រលាញ់​ និង​សុជីវធម៌​ ខណៈ​ប្រទេស​ សិង្ហបុរី​ គួរ​ត្រូវ​បាន​ជ្រើស​ជា​ប្រទេស​ទី​១ ​សម្រាប់​ដំណើរ​កម្សាន្ត​បែប​សូឡូ​ទ្រីប​ រី​ឯប៉េងណាំង​​-​ម៉ាឡេស៊ី ​ត្រូវ​បាន​ចាត់​ជា​តំបន់​អាហារ​តាម​ផ្លូវ​ដ៏​មាន​ប្រជាប្រិយភាព​និង​​វប្បធម៌​ក្នុង​ស្រុក​ដ៏​ទាក់​ទាញ​។​ សម្រាប់​​ ដា​ណាង​​-​វៀតណាម ជា​កន្លែង​ដែល​មាន​ឆ្នេរ​សមុទ្ទ​ស្រស់​ស្អាត​ដែល​អាច​ឱ្យ​អ្នក​​ទទួល​យក​បទពិសោធន៍​ថ្មី ​​និង​ប្លែក​ពី​ក្នុង​តំបន់​មួយ​នោះ រី​ឯ​ហាណូយ​ជា​ទីក្រុង​ដែល​​បង្កើត​អារម្មណ៍​រំជើប​រំជួល​សម្រាប់​ភ្ញៀវ​ទេសចរ​ ខណៈ​ បាលី​​-ឥណ្ឌូណេស៊ី​​ ជា​តំបន់​ល្អ​បំផុត​សម្រាប់​វិស្សមកាល​។

ចុង​ក្រោយ ​​​​សៀម​រាប ​​ត្រូវ​បាន​ចាត់​ជា​​ទីក្រុង​តូច​ដែល​សម្បូរ​ទៅ​ដោយ​ក្ដី​ស្រលាញ់​ ពោរ​ពេញ​ដោយ​សុជីវធម៌​។​ វេប​សាយ​បរទេស​មួយ​នេះ​ក៏​បាន​បង្ហាញ​តំបន់​ប្រាសាទ​មួយ​ចំនួន​ផង​ដែរ​ដូច​ជា​ ប្រាសាទ​តា​ព្រហ្ម​ ប្រាសាទ​បន្ទាយ​ស្រី​​ ជា​ពិសេស​ស្ថាបត្យកម្ម​​សំណង់​ដ៏​អស្ចារ្យ​នោះ​គឺ​ ប្រាសាទ​អង្គរវត្ត​​ ។​​​ ខេត្ត​មួយ​នេះ​ត្រូវ​បាន​ភ្ញៀវ​បរទេស​​វាយ​តម្លៃ​ខ្ពស់​​លើ​សេវាកម្ម​រត់​ tuk-tuk ​ដែល​អាច​ផ្ដល់​ជូន​ពួក​គេ​នូវ​តម្លៃ​មួយ​ដ៏​សមរម្យក្រោយ​ការ​ត​ថ្លៃ ​ជា​មួយ​​ការប្រើប្រាស់ពាក្យ​សម្ដី​ទន់​ភ្លន់ជាមួយភ្ញៀវ ​។​ ផាប់​ស្ត្រីត​ ជា​កន្លែង​ប្រមូល​ផ្ដុំ​ទៅ​ដោយ​កន្លែង​កម្សាន្ត​ បារ​ ដែល​អាច​ឱ្យ​​ភ្ញៀវ​ទេសចរ​អង្គុយ​ CHILL ​​រំសាយ​ភាព​ហត់​នឿយ​ពី​ការ​ដើរ​មើល​ប្រាសាទ​នា​ពេល​ថ្ងៃ៕

វេបសាយ ៖ The Lonely Planet



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ