មិនធម្មតាទេ! ទម្លាយទឹកប្រាក់ដែល Marvel ត្រូវចំណាយដើម្បីទាញ Robert Downey Jr. មកសម្ដែងភាពយន្ត Avengers វិញ

ដំណឹងនៃការវិលត្រលប់របស់តារាសម្ដែងតួ Iron Man លោក Robert Downey Jr. មកកាន់ចក្រវាលភាពយន្ត Marvel បានបង្កភាពភ្ញាក់ផ្អើលខ្លាំងសម្រាប់អ្នកគាំទ្រភាពយន្តជុំវិញពិភពលោក ខណៈស្ទូឌីយោ Marvel ដែលជាអ្នកផលិតស៊េរីភាពយន្ត Avengers បានធ្វើការប្រកាសក្នុងកម្មវិធី San Diego Comic-Con 2024 កាលពីចុងសប្ដាហ៍ថាលោកនឹងចូលសម្ដែងជាតួអង្គថ្មីមានឈ្មោះថា Doctor Doom។

យ៉ាងណាមិញ ការទាក់ទងលោកឱ្យត្រលប់មកសម្ដែងភាពយន្ត Avengers ភាគថ្មីៗនេះហាក់មិនមែនជារឿងងាយស្រួលនោះឡើយ ដោយសារព័ត៌មានហូលីវូដ Variety បានរាយការណ៍ថា Marvel ត្រូវចំណាយប្រាក់ជាង ៨០ លានដុល្លារដើម្បីឱ្យលោកមកសម្ដែងតួអង្គនេះ។

ប្រភពព័ត៌មានដដែលនេះបានបញ្ជាក់ថា Robert Downey Jr. មានលក្ខខណ្ឌមួយចំនួនសម្រាប់ការវិលត្រលប់មកសម្ដែងភាពយន្តរបស់ Marvel វិញដូចជា ខាងស្ទូឌីយោត្រូវត្រៀមយន្តហោះឯកជន ក្រុមការពារសន្តិសុខ និងការសម្រួលផ្សេងៗទៀតនៅខណៈពេលថត ហើយលក្ខខណ្ឌដែលសំខាន់ជាងគេនោះគឺ ត្រូវមានអ្នកដឹកនាំបងប្អូន Russo ជាអ្នកដឹកនាំរឿង “Avengers: Doomsday” និង “Avengers: Secret Wars” ដែលគ្រោងនឹងចេញបញ្ចាំងនៅឆ្នាំ២០២៦ និង ២០២៧នោះ។ ដោយសារលក្ខខណ្ឌទាំងអស់នេះហើយទើបធ្វើឱ្យ Marvel ត្រូវបណ្ដាក់ទុនជាង ៨០ លានដុល្លារ ឬច្រើនជាងនេះ។

គួរបញ្ជាក់ថា Robert Downey Jr. គឺជាតារាសម្ដែងដែលមានតម្លៃខ្លួនខ្ពស់ជាងគេក្នុងចំណោមតួរឿង​ Avengers ទាំងអស់ ដោយកន្លងមកលោកត្រូវបានគេដឹងថាអាចទទួលបានតម្លៃខ្លួនចន្លោះ ៥០០ ទៅ ៦០០ លានដុល្លារពីភាពយន្ត Marvel គ្រប់ភាគដែលលោកបានចូលសម្ដែង រួមមានភាពយន្ត Avengers ចំនួន ៤ វគ្គ, ភាពយន្ត Iron Man ចំនួន ៣ វគ្គ រួមទាំងការលេចមុខបន្តិចៗក្នុងភាពយន្ត The Incredible Hulk, Captain America និង Spider-Man: Homecoming។ ដូច្នេះការដែលលោកវិលមកសម្ដែងជាតួ Doctor Doom ក៏ត្រូវបានគេជឿថាទទួលបានតម្លៃខ្លួនមហាសាលដូចគ្នាដែរ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន



Leave a Reply

Your email address will not be published.Required fields are marked *