TWICE បិទឆាកការប្រគំតន្ត្រីទេសចរណ៍ READY TO BE ជាមួយអ្នកចូលទស្សនាសរុប ១,៥ លាននាក់

ក្រុមចម្រៀងនារីខេប៉ុប TWICE បានបញ្ចប់ការប្រគំតន្ត្រីទេសចរណ៍លើកទី៥ របស់ខ្លួនយ៉ាងជោគជ័យដោយអាចទាក់ទាញអ្នកចូលទស្សនាសរុប ១,៥ លាននាក់ ចាប់តាំងពីចាប់ផ្ដើមឆាកទីមួយនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ រហូតដល់ឆាកចុងក្រោយនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤។

ផ្អែកតាមសេចក្ដីរាយការណ៍កាលពីថ្ងៃទី ៣០ ខែកក្កដា ពីសារព័ត៌មានកូរ៉េខាងត្បូង MHN Sports បង្ហាញថាក្រុមចម្រៀងស្រីដែលមានសមាជិក ៩នាក់មួយនេះបានបញ្ចប់ការប្រគំតន្ត្រីទេសចរណ៍មានឈ្មោះថា READY TO BE World Tour យ៉ាងជោគជ័យ ដោយបានធ្វើការសម្ដែងឆាកចុងក្រោយនៅឯពហុកីឡដ្ឋាន Nissan Stadium ដ៏ធំបំផុតរបស់ប្រទេសជប៉ុន។ ក្នុងការសម្ដែងឆាកចុងក្រោយនេះ TWICE បានទាក់ទាញអ្នកគាំទ្រសរុបចំនួន ១៤ ម៉ឺននាក់ ក្នុងរយៈពេល២ថ្ងៃគឺនៅថ្ងៃទី ២៧ និង ២៨ ខែកក្កដា។

សេចក្ដីរាយការណ៍បានឱ្យដឹងទៀតថា TWICE បានទាក់ទាញអ្នកគាំទ្រសរុប ១,៥ លាននាក់សម្រាប់ការប្រគំតន្ត្រី READY TO BE World Tour ដែលមានការសម្ដែងចំនួន ៥១ លើកនៅ ២៧ ទីក្រុងជុំវិញពិភពលោក។ តួលេខនេះបានក្លាយជាបង្ហាញយ៉ាងច្បាស់ចំពោះប្រជាប្រិយភាពដ៏មានឥទ្ធិពលរបស់ក្រុមចម្រៀងស្រីពីផលិតកម្ម JYP មួយនេះ។

សម្រាប់ឆាកចុងក្រោយនេះ ពួកគេក៏បានសម្ដែងបទចម្រៀងពីអាល់ប៊ុមភាសាជប៉ុនថ្មីរបស់ពួកគេផងដែរគឺអាល់ប៊ុម “DIVE”។ ទន្ទឹមនេះ សមាជិក TWICE ក៏បានបញ្ចេញមតិថា វាជាកិត្តិយសខ្លាំងសម្រាប់ពួកគេក្នុងការបញ្ចប់ដំណើរប្រគំតន្ត្រីទេសចរណ៍ពិភពលោកលើកទីប្រាំរបស់ពួកគេនៅឯកីឡដ្ឋាន Nissan ក្នុងនាមជាក្រុមនារីអន្តរជាតិដំបូងគេដែលបានសម្តែងនៅទីនោះ។ ពួកគេ​បាន​អរគុណ​អ្នក​គាំទ្រ និងសង្ឃឹមថាពេលវេលាល្អៗនេះនឹងស្ថិតក្នុងការចងចាំរបស់គ្រប់គ្នាជារៀងរហូត។

នៅល្ងាចថ្ងៃពុធ ទី៣១ ខែកក្កដានេះដែរ TWICE នឹងមានការសម្ដែងធំមួយនៅក្នុងការប្រកួតបាល់ទាត់ 2024 Coupang Play Series នៅពហុកីឡដ្ឋាន Seoul World Cup ក្នុងសង្កាត់ Mapo ភាគខាងលិចទីក្រុងសេអ៊ូល ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok

មកស្គាល់ពីតារាវ័យក្មេងប្រុសស្រី និងកូនក្មួយរបស់សិល្បករល្បីៗ ទើបប្រឡងជាប់បាក់ឌុបថ្មីៗ

នៅ​ព្រឹក​ថ្ងៃ ២ ខែ​កញ្ញា ឆ្នាំ ២០២៦ នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ បេក្ខភាព​ប្រឡង​បាក់​ឌុប​

នាយករដ្ឋមន្ត្រីកម្ពុជា និងភរិយា សម្រេចផ្ដល់អាហារូបករណ៍ ៤៦៥០ កន្លែងដល់សិស្ស-និស្សិត

ដំណឹង​ល្អ! អាហារូបករណ៍​ជិត ៥ ពាន់​កន្លែង​ពី​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់​សិស្ស​ទី១២ លើ​មុខ​ជំនាញ​សិក្សា​ជា​

សិស្សទី១២ អាចដាក់ពាក្យប្រឡងអាហារូបករណ៍មួយនេះបាន ទោះជាប់ ឬធ្លាក់បាក់ឌុបក៏ដោយ

​សិស្ស​ទី១២ ដែលជាប់​ និងធ្លាក់បាក់ឌុប អាច​ដាក់​ពាក្យ​ប្រឡង​អាហារូបករណ៍ ១០០% សម្រាប់​កម្រិត​សញ្ញាប័ត្រ​ជាន់​ខ្ពស់​បច្ចេកទេស (Diploma Level) លើ​ជំនាញ​ឯក​ទេស​ចំនួន

បន្ថែមការការពារអ្នកដែលជាធនធានមានស្នាដៃ សមាគមទិញសេវាធានារ៉ាប់រង​អាយុជីវិត ដល់សិល្បករខ្មែរ

ដោយ​មើល​ឃើញ​ពី​តម្លៃ​នៃ​ការ​លះបង់​របស់​សិល្បករ​ខ្មែរ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​បន្ថែម​​ការ​ការពារ​ផ្នែក​សុវត្ថិភាព​បន្ត​ដល់​អ្នក​ថែរក្សា និង​បណ្ដុះបណ្ដាល​វប្បធម៌​ទាំង​នោះ​

សម្បូរខ្លាឃ្មុំចូលខាំមនុស្សពេក ប្រទេសជប៉ុនប្រើ AI, ដ្រូន និងរូប៉ូតឆ្កែព្រៃ ដើម្បីទប់ស្កាត់

ការវាយប្រហារដោយខ្លាឃ្មុំនៅប្រទេសជប៉ុនបានកើនឡើងដល់កម្រិតកំណត់ត្រា ដោយបានសម្លាប់មនុស្ស ១៣ នាក់ និងបង្ករបួសជាង ២២០ នាក់ ចន្លោះពីខែមេសា ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ

ដូចការរំពឹងទុកពិតមែន លទ្ធផលប្រឡងបាក់ឌុបរបស់តារាចម្រៀង កែវ ទិត្យផល្លី ទទួលបាននិទ្ទេស B

កញ្ញា កែវ ទិត្យផល្លី ដែល​ជា​តារា​ចម្រៀង​វ័យ​ក្មេងសំឡេងពីរោះ មានសមត្ថភាព ចំណេះដឹង និង​ជា​សិស្ស​ប្រឡង​បាក់ឌុបឆ្នាំ ២០២៦ បាន​ទៅ​ស្ដាប់ ​មើល​ការ​ប្រកាស​លទ្ធផល​នៅ​ព្រឹក​នេះ ដោយ​តារា​វ័យ ១៨ ឆ្នាំ​រូប​នេះ​ទទួល​បាន​បាន​



Leave a Reply

Your email address will not be published.Required fields are marked *