ប៉ុន្មានថ្ងៃនេះមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមផ្ទុះការចែករំលែកព្រោងព្រាតនូវចម្លាក់ដុះសក់ដែលអ្នកទេសចរ និងអ្នកក្នុងតំបន់ប្រាសាទបាយ័នបានប្រទះឃើញនៅតាមខ្លោងទ្វារខ្មោចខេត្តសៀមរាប។

«ខ្លោងទ្វារខ្មោច» គឺជាខ្លោងទ្វារដ៏សំខាន់មួយក្នុងចំណោមខ្លោងទ្វារបួនទៀតដែលស្ថិតនៅក្រុងអង្គរធំ កសាងឡើងនាចុងសតវត្សទី១២ ដោយព្រះបាទជ័យវរ្ម័នទី៧។ ខ្លោងទ្វារមួយនេះត្រូវបានប្រើសម្រាប់ការដង្ហែសពទៅខាងក្រៅក្រុង ឬចោលនៅក្នុងទឹកស្ទឹងនាសម័យនោះ។
ខ្លោងទ្វារខ្មោច ជាខ្លោងទ្វារមួយស្ថិតនៅទិសខាងកើតនៃក្រុងអង្គរធំ ចំពីមុខប្រាសាទបាយ័នទៅកើតត្រង់។ បច្ចុប្បន្នខ្លោងទ្វារដែលមានឈ្លោះគួរឱ្យព្រឺព្រួចមួយនេះបានក្លាយជាទីចាប់អារម្មណ៍សម្រាប់ទេសចរជាតិ និងអន្តរជាតិទៅទស្សនា និងផ្ដិតយករូបភាពពេលបានទៅដល់ខេត្តសៀមរាប។
ពិតណាស់ ក្រៅអំពីរឿងរ៉ាវនិងប្រវត្តិគួរឱ្យចាប់អារម្មណ៍ខ្លោងទ្វារចំណាស់មួយនេះកំពុងទទួលបានការចាប់អារម្មណ៍ព្រោងព្រាតពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមក្រោយមានការប្រទះឃើញចម្លាក់ដុះសក់ដែលមាននៅជាប់ និងខ្លោងទ្វារនៃអតីតរាជធានីអង្គរធំមួយនេះ។
ស្ថិតក្នុងរដូវវស្សាដែលមានភ្លៀងធ្លាក់មិនដាច់បានធ្វើឱ្យប្រាង្គប្រាសាទបុរាណជាច្រើនក្នុងខេត្តសៀមរាបស្រស់ស្អាតមួយបែបក្រាលគ្របដណ្ដប់ដោយស្មៅបៃតងស្រស់គួរឱ្យចង់គយគន់។ ក្រោមដំណក់ទឹកភ្លៀងនារដូវវស្សាបានធ្វើឱ្យស្មៅបៃតងស្រស់ដុះចេញពីប្រាង្គបង្កើតបានជារូបរាងមួយគួរឱ្យចាប់ចិត្តនៅលើចម្លាក់តូចៗប្រៀបបានសក់ពិតៗដែលមានសម្រស់ស្រស់ស្អាត ប្លែក មិនធ្លាប់បានឃើញពីមុនមក។
ពិតណាស់ ចម្លាក់តូចៗជាច្រើនដែលនៅជាប់ខ្លោងទ្វារខ្មោចបានដុះចេញនូវសក់ពណ៌បៃតងស្រស់ដែលជាស្លែនិងស្មៅដែលលូតចេញពីប្រាង្គបង្កើតបានជារូបរាងគួរឱ្យចាប់អារម្មណ៍ដែលប្រៀបបីដូចជាសក់រហូតធ្វើឱ្យអ្នកដែលបានឃើញពោលតៗគ្នាថា «ចម្លាក់ដុះសក់»៕
ចង់ជ្រាបកាន់តែច្បាស់សូមទស្សនារូបភាពដែលផ្ដិតដោយផ្ទាល់ពី Photo Grapher MEAS៖















រូបភាព ផ្ដល់ជូនដោយ MEAS


























Account
Security
Favourite Content