ចម្លាក់តូចៗដុះស្លែនៅខ្លោចទ្វារខ្មោចប្រាសាទបាយ័ន ក្លាយជាទស្សនីយភាពគួរឲ្យចាប់អារម្មណ៍នារដូវវស្សា

ប៉ុន្មាន​ថ្ងៃ​នេះ​មហាជន​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ផ្ទុះ​ការ​ចែក​រំលែក​ព្រោង​ព្រាត​នូវ​ចម្លាក់​ដុះ​សក់​ដែល​អ្នក​ទេសចរ​ និង​អ្នក​ក្នុង​តំបន់ប្រាសាទបាយ័ន​បាន​ប្រទះ​ឃើញ​នៅ​តាម​ខ្លោង​ទ្វារ​ខ្មោច​​​ខេត្ត​សៀមរាប។

«ខ្លោង​ទ្វារ​ខ្មោច» ​គឺ​ជា​ខ្លោង​ទ្វារ​ដ៏​សំខាន់​មួយ​ក្នុង​ចំណោម​ខ្លោង​ទ្វារ​បួន​ទៀត​ដែល​ស្ថិត​នៅ​ក្រុង​អង្គរ​ធំ កសាង​ឡើង​នា​ចុង​សតវត្ស​ទី​១២ ដោយ​ព្រះ​បាទ​ជ័យវរ្ម័ន​ទី​៧។ ខ្លោង​ទ្វារ​មួយ​នេះ​ត្រូវ​បាន​ប្រើ​សម្រាប់​ការ​ដង្ហែ​សព​ទៅ​ខាង​ក្រៅ​ក្រុង​ ឬ​​ចោល​​នៅ​ក្នុង​ទឹក​ស្ទឹង​នា​សម័យ​នោះ។

ខ្លោងទ្វារខ្មោច ជាខ្លោងទ្វារ​មួយ​ស្ថិតនៅ​ទិសខាងកើត​នៃ​ក្រុង​អង្គរធំ ចំពីមុខ​ប្រាសាទបាយ័ន​ទៅកើត​ត្រង់។ បច្ចុប្បន្ន​ខ្លោង​ទ្វារ​ដែល​មាន​ឈ្លោះ​គួរ​ឱ្យ​ព្រឺព្រួច​មួយ​នេះ​បាន​ក្លាយ​ជា​ទី​ចាប់​អារម្មណ៍​សម្រាប់​ទេសចរ​ជាតិ ​និង​អន្តរជាតិទៅទស្សនា និង​​ផ្ដិត​យក​រូបភាព​ពេល​បាន​ទៅ​ដល់​ខេត្ត​សៀមរាប។

ពិត​ណាស់ ក្រៅ​អំពី​រឿង​រ៉ាវ​និង​ប្រវត្តិ​គួរ​ឱ្យ​ចាប់​អារម្មណ៍​ខ្លោង​ទ្វារ​ចំណាស់​មួយ​នេះ​កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ព្រោងព្រាត​ពី​សំណាក់​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ក្រោយ​មាន​ការ​ប្រទះ​ឃើញ​ចម្លាក់​ដុះ​សក់​ដែល​មាន​នៅ​ជាប់ ​និង​ខ្លោង​ទ្វារ​នៃ​អតីត​រាជធានី​អង្គរ​ធំ​មួយ​នេះ។

​ស្ថិត​ក្នុង​រដូវ​វស្សា​ដែល​មាន​ភ្លៀង​ធ្លាក់​មិន​ដាច់​បាន​ធ្វើ​ឱ្យ​ប្រាង្គ​ប្រាសាទ​បុរាណ​ជា​ច្រើន​ក្នុង​ខេត្ត​សៀមរាប​ស្រស់​ស្អាត​មួយ​បែប​ក្រាលគ្រប​ដណ្ដប់​ដោយ​ស្មៅ​បៃ​តង​ស្រស់​គួរ​ឱ្យចង់​គយគន់។ ​ក្រោម​ដំណក់​​ទឹក​ភ្លៀង​នា​រដូវ​វស្សា​បាន​ធ្វើ​ឱ្យ​ស្មៅ​បៃតង​ស្រស់​ដុះ​ចេញ​ពី​ប្រាង្គ​បង្កើត​បាន​ជា​រូបរាង​មួយ​គួរ​ឱ្យ​ចាប់​ចិត្ត​នៅ​លើ​ចម្លាក់​តូចៗ​ប្រៀប​បាន​សក់​ពិតៗ​ដែល​មាន​សម្រស់​ស្រស់​ស្អាត ប្លែក មិន​ធ្លាប់​បាន​ឃើញ​ពី​មុន​មក​។

ពិតណាស់ ចម្លាក់​តូចៗ​ជា​ច្រើន​ដែល​នៅ​ជាប់​ខ្លោង​ទ្វារ​ខ្មោច​បាន​ដុះ​ចេញ​នូវ​សក់​ពណ៌​បៃតង​ស្រស់​ដែល​ជា​ស្លែ​និង​ស្មៅ​ដែល​លូត​ចេញ​ពី​ប្រាង្គ​​បង្កើត​បាន​ជា​រូបរាង​គួរ​ឱ្យ​ចាប់​អារម្មណ៍​ដែល​ប្រៀប​បី​ដូច​ជា​សក់​រហូត​ធ្វើ​ឱ្យ​អ្នក​ដែល​បាន​ឃើញ​ពោល​ត​ៗ​គ្នា​ថា «​ចម្លាក់​ដុះ​សក់»៕

ចង់​ជ្រាប​កាន់​តែ​ច្បាស់​សូម​ទស្សនា​រូបភាព​ដែល​ផ្ដិត​ដោយ​ផ្ទាល់​ពី Photo Grapher MEAS៖

រូបភាព ផ្ដល់ជូនដោយ MEAS



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន

ស្វាគមន៍មកកាន់កម្ពុជា! តារាសម្ដែងចិន Li Meng និង Jiang Yiyi នឹងចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦ ក្នុងនាមទូតសុច្ឆន្ទៈ

តារាសម្ដែងស្រីចិនពីររូបគឺ Li Meng និង Jiang Yiyi ត្រូវបានប្រកាសតែងតាំងជាទូតសុច្ឆន្ទៈ និងទូតសុច្ឆន្ទៈយុវជននៃមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ ដែលរៀបចំឡើង

លោកអភិបាលក្រុងឡុងប៊ិច Rex Richardson ទទួល​ស្វាគមន៍ ព្រះនាង ជេនណា យ៉ាងកក់ក្ដៅ

កាលពី​ជាង ១ សប្ដាហ៍​មុន ព្រះនាង នរោត្តម ជេនណា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​បាន​ទៅ​កាន់​ទីក្រុង​ឡុងប៊ិច ហើយ​លោក Rex Richardson បាន​ទទួល​ស្វាគមន៍​យ៉ាង

Dolly Parton និងកេរតំណែលនៃទឹកចិត្តដ៏សប្បុរសដែលពិភពលោកនឹងបន្តចងចាំ

នៅថ្ងៃទី២៥ ខែសីហានេះ គឺជាថ្ងៃមួយដែលពិភពលោកបានបាត់បង់នារីដ៏សប្បុរសម្នាក់ ឈ្មោះថា Dolly Parton។

អ្នកវិទ្យាសាស្ត្របកស្រាយមូលហេតុបង្កឱ្យមានទឹកជំនន់បាក់ដីដ៏សាហាវនៅព្រំដែនទីបេ-នេប៉ាល់

មូលហេតុនៃការរអិលបាក់ដី និងទឹកជំនន់ដ៏សាហាវនៅតាមបណ្តោយព្រំដែននេប៉ាល់-ទីបេមិនទាន់មានសេចក្ដីបញ្ជាក់ប្រាកដ ១០០% នៅឡើយទេ ប៉ុន្តែអ្នកជំនាញនិយាយថា ហានិភ័យនៃ



Leave a Reply

Your email address will not be published.Required fields are marked *