ត្រៀម​ហើយ​ឬនៅ​? ឆ្នាំ​នេះ​បុណ្យ​ទន្លេ​នៅសៀមរាប ​មាន​កម្ម​វិធី​កម្សាន្ត​​សប្បាយ​​ៗច្រើន​ណាស់

នៅ​សល់​មិន​ដល់ ​១​អាទិត្យ​ទៀត​ទេ​ បុណ្យ​ទន្លេ​​​​លើក​ទី​៨​ នឹង​ចាប់​ផ្ដើម​​លើ​ទឹក​ដី​អច្ឆរិយ​នៃ​ខេត្ត​សៀម​រាប។ ​កម្ម​វិធី​សប្បាយ​ៗ​ជា​ច្រើន​នឹង​ប្រមូល​​ផ្ដុំ​រួម​គ្នា​​ បង្កើត​ជា​ទស្សនីយភាព​សម្រាប់​​ភ្ញៀវ​ទេសចរ​ជាតិ​ និង​អន្តរជាតិ​ដែល​មកកម្សាន្ត​។​

បុណ្យ​ទន្លេ​ ​​ឆ្នាំ ​២០២៤​ ​នឹង​រៀប​ចំ​នៅ​ថ្ងៃ​ទី ​១៥​,១៦,១៧ ​ខែ ​មីនា ​ខាង​មុខ​នេះ ​ដោយ​មាន​​​កម្ម​វិធី​​សប្បាយៗ​ច្រើនប្រភេទ​ និង​កម្មវិធី​​​បែប​ប្រពៃណី​បុរាណ​ខ្មែរ អាច​ឱ្យ​បង​ប្អូន​មហាជន​អាច​ចូល​រួម​លេង​ ក៏​ដូច​ជា​ទស្សនា​ផ្ទាំង​ទស្សនីយភាព​ដ៏​អស្ចារ្យ​ទាំង​អស់​នោះ​។​​ សម្រាប់​កម្មវិធី​ដែល​មាន​នៅ​ក្នុង ពិធី​បុណ្យ​ទន្លេ​ មាន​ដូច​ជា ​ការ​តាំង​ពិព័រណ៍​សហគមន៍​ មហោស្រព​ម្ហូប​អាហារ​មេគង្គ ការ​ជិះ​ទូក​កម្សាន្ត​លក្ខណៈ​មហាជន ការ​ប្រឡង​អំណាន ​និង​ស្មូត​ កីឡា​បាញ់​ធ្នូ​ លក្ខណៈ​មហាជន​ ជិះកង់កម្សាន្តលក្ខណៈមហាជន ជុំវិញប្រាសាទអង្គរវត្ត ពិធីបណ្ដែតកន្ទោង ទស្សនីយភាពសិល្បៈ​ល្ខោនស្បែកធំ តន្ត្រីមហាជន​ និង​កម្ម​វិធី​ជា​ច្រើន​ទៀត​។​​​​​​

គួរ​បញ្ជាក់​ដែរ​ថា​​ កម្មវិធី​​ទាំងអស់​នៅក្នុងពិធី បុណ្យទន្លេ ត្រូវ​បាន​បែង​ចែក​ទៅ​តាម​ថ្ងៃ​នីមួយ​ៗ ​ដើម្បី​ចៀសវាង​​ការ​កកស្ទះ​ និង​បញ្ហា​ផ្សេង​ៗ​ដែល​អាច​កើត​មាន​នៅ​ក្នុង​កម្ម​វិធី​៕

ខាងក្រោមជាតារាងពេលវេលានៃកម្មវិធីទាំងមូលក្នុងរយៈពេល ៣ ថ្ងៃ ៖

ប្រភពរូប ៖ តោះទៅលេង សៀមរាប-Let’s Go To Siem Reap



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន