សកម្មភាពចម្លែកៗ របស់កំពូលអ្នកគាំទ្ររោគចិត្ដក្រុមខេប៉ុប ដឹងហើយព្រឺក្បាល!

ក្រុមអ្នកគាំទ្រ មិនមែនមានតែអ្នកគាំទ្រស្រឡាញ់ចូលចិត្ដតារានោះទេ ប៉ុន្ដែក្រុមអ្នកគាំទ្រប្រភេទខ្លះ ជាមនុស្សស្រឡាញ់ហួសកម្រិត និងងប់ងុលខ្លាំង រហូតពេលខ្លះបញ្ចេញសកម្មភាពមិនប្រក្រតី ចម្លែកៗ ឬហៅថា រោគចិត្ដ ដែលធ្វើឲ្យប៉ះពាល់ដល់ជីវិតប្រចាំថ្ងៃរបស់តារា។ ខាងក្រោមនេះ ជាទង្វើមិននឹកស្មានមិនដល់ដែលអ្នកគាំទ្ររោគចិត្ដរបស់ក្រុមចម្រៀងខេប៉ុបបានធ្វើ៖

១.ការដាក់កាវស្អិតចូលក្នុងទឹកក្រូច

ក្នុងឆ្នាំ ២០០៦ តារាប្រុស Yunho ដែលជាសមាជិកក្រុមចម្រៀង TVXQ ស្ទើរតែគ្រោះថ្នាក់ដល់ជីវិតដោយសារតែអ្នកគាំទ្ររោគចិត្ដ។ អ្នកគាំទ្ររោគចិត្ដបានបន្លំខ្លួនជាក្រុមការងារ និងបានផ្ដល់ទឹកក្រូចទៅកាន់តារាប្រុស Yunho។ ក្រោយពីលោកបានផឹកទឹកក្រូចនោះ ក៏ចាប់ផ្ដើមមានអាការមិនស្រួលខ្លួន និងចាប់ផ្ដើមធំក្លិនមិនប្រក្រតីពីទឹកក្រូចដែលលោកបានផឹក។ ជាលទ្ធផល ទឹកក្រូចនោះត្រូវបានពិនិត្យឃើញថា មានដាក់កាវស្អិត ហើយការធ្វើបែបនេះគឺអ្នកគាំទ្ររោគចិត្ដនោះមានបំណងសម្លាប់តារាប្រុស Yunho។

២.សំបុត្រសរសេរដោយឈាម

ការសរសេរសំបុត្រជូនដល់តារាដែលខ្លួនចូលចិត្ដ វារឿងពេញនិយមមួយសម្រាប់ក្រុមអ្នកគាំទ្រខេប៉ុប។ សមាជិកក្រុម 2PM គឺ Taecyeon ក៏បានទទួលសំបុត្រពីអ្នកគាំទ្រ។ អ្វីដែលនឹកស្មានមិនដល់ក្នុងចំណោមសំបុត្រដែលលោកទទួលបាន គឺមានសំបុត្រដែលសរសេរដោយប្រើប្រាស់ឈាម។ កាន់តែហួសចិត្ដ ឈាមនោះ ជាឈាមរដូវរបស់មនុស្សស្រី។

៣.គ្រោះថ្នាក់ចរាចរណ៍រហូតដល់បាក់ជើង

វាជាសុបិនអាក្រក់មួយរបស់តារាប្រុស HeeChul សមាជិកក្រុម Super Junior។ លោកត្រូវបានក្រុមអ្នកគាំទ្រជិះរថយន្ដដេញតាម ដោយសារតែជិះគេចពីក្រុមអ្នកគាំទ្រទាំងនោះ លោកព្យាយាមបើករថយន្ដចូលផ្លូវជាច្រើន រហូតដល់ជួបគ្រោះថ្នាក់ចរាចរណ៍។ ជាលទ្ធផល លោកបានបាក់ជើង ដោយសារតែការគេចពីក្រុមអ្នកគាំទ្ររោគចិត្ដ។

៤.ការចាប់អូសតារាពីលើឆាកតន្ដ្រី

ក្នុងឆ្នាំ ២០១១ ក្រុមចម្រៀងនារី Girls’ Generation បានច្រៀងនៅឯ Lotte World Ice Rink។ ភ្លាមៗ នោះ សមាជិក Taeyeon ត្រូវបានអ្នកគាំទ្ររោគចិត្ដឡើងមកចាប់ដៃនាងដល់លើឆាក និងចង់ចាប់អូសនាងចុះទៅក្រោម។ ហេតុការណ៍នេះធ្វើឲ្យអ្នកគាំទ្រ និងមហាជនជាច្រើនហាក់ស្រឡាំងកាំងព្រមទាំងមានការភ័យខ្លាចជំនួសរូបនាង។ ជាសំណាងល្អ រូបនាងមិនមានគ្រោះថ្នាក់អ្វីឡើយ ដោយសារតែត្រូវបានជួយសង្គ្រោះទាន់ដោយក្រុមការងារមានវត្ដមាននៅទីនោះ។

៥.លួចថតរូបតារាពេលកំពុងគេង

តារាប្រុស Kim JaeJoong បានត្រូវអ្នកគាំទ្ររោគចិត្ដតាមរំខានដល់កន្លែង ស្ទីម សូណា (Steam-Sauna)។ កំឡុងពេលលោកចំណាយពេលវេលាបំបាត់ស្រេ្ដស ស្ទីម សូណា និងបានគេងលង់លក់ ស្រាប់តែមានអ្នកគាំទ្ររោគចិត្ដ មកតាមថតរូបរបស់លោក និងបានបង្ហោះលើបណ្ដាញសង្គម។ វាពិតជាគួរឲ្យខ្លាចដែលពេលកំពុងគេងលង់លក់ បែរជាត្រូវគេមករំខាន និងថតរូបដោយមិនដឹងខ្លួន។

៦.ទិញអាហារដឹកដល់កន្លែងស្នាក់នៅរបស់តារា

ហេតុការណ៍នេះបានកើតឡើងលើសមាជិកកូនពៅរបស់ក្រុមចម្រៀង BTS គឺ Jungkook។ ដោយអ្នកគាំទ្ររោគចិត្ដបានតាមរំខានលោក និងកម្ម៉ង់អាហារ ព្រមទាំងឲ្យគេដឹកដល់កន្លែងលោកស្នាក់នៅទៀតផង។ ជាការព្រមាន Jungkook ក៏បានលើកឡើងថា លោកមិនទទួលយកអាហារដែលលោកមិនបានកម្ម៉ង់នោះទេ បញ្ឈប់ទង្វើទាំងអស់នោះភ្លាម។

៧.បន្លំខ្លួនចូលបន្ទប់ទឹកទៅលួចមើលតារា

កំឡុងពេលផ្លាស់ប្ដូរសម្លៀកបំពាក់ក្នុងបន្ទប់ទឹក សមាជិកក្រុម EXO ត្រូវបានអ្នកគាំទ្ររោគចិត្ដតាមបំពាន។ ក្នុងឆ្នាំ ២០១៣ EXO បានទម្លាយពួកគេត្រូវបានអ្នកគាំទ្រប្រុសម្នាក់ បានបន្លំខ្លួនចូលបន្ទប់ទឹកដើម្បីថតរូបពួកគេ ហើយវាពិតជារឿងគួរឲ្យភ័យខ្លាចមួយ៕

ចុះប្រិយមិត្ដគិតថាមួយណាគួរឲ្យខ្លាចជាងគេ?



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

លោក ឯល ប៊ុនណុល ចង់ឱ្យមានសិស្សរៀនជំនាញសិល្បៈបុរាណត្រូវផ្ដល់ក្ដីសង្ឃឹម និងការត្រួសត្រាយផ្លូវ

លោក ឯល ប៊ុនណុល គឺជាមន្ត្រីជាន់ខ្ពស់ និងជាអ្នកដឹកនាំក្នុងវិស័យសិល្បៈវប្បធម៌ខ្មែរ ដោយបច្ចុប្បន្នលោកមានតួនាទីជាអនុប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ ន

ព្រះនាង នរោត្តម ជេនណា ឲ្យតម្លៃការសិក្សាខ្លាំង សុខចិត្តបោះបង់ឱកាសក្លាយជាតារា Kpop

ព្រះនាង នរោត្តម ជេនណា ដែល​ជាខត្តិយៈ​ត្រកូល​ខ្មែរ បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ទាំង​បុរាណ និង​សម័យ​តែងតែ​ត្រូវ​បាន​គេ​ប្រសិទ្ធិនាម​ថា ឯកអគ្គរដ្ឋទូត​វប្បធម៌​វ័យ​

ការសិក្សា៖ ទឹកនោមពីអ្នកឡើងភ្នំ ធ្វើឱ្យទឹកកកលើភ្នំ Everest រលាយអស់ជាង ១៥៤ តោនត្រឹមពេល ៥០ថ្ងៃ

វត្តមានមនុស្សរាប់ពាន់នាក់ដែលឡើងលើភ្នំ Everest បានបញ្ចេញទឹកនោមប្រមាណ ៦ ០០០ លីត្រជារៀងរាល់ថ្ងៃ ដែលអាចរួមចំណែកដល់ការរលាយទឹកកកប្រមាណ ១៥៤ តោន ក្នុងរដូវកាលឡើងភ្នំ

រដ្ឋមន្ត្រីក្រសួងអប់រំផ្ដល់អាហារូបករណ៍ដល់សិស្សទី១២ ដែលរស់នៅតាមបណ្ដាខេត្តថៃឈ្លានពាន

ដំណឹង​ល្អ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ​ យុវជន និងកីឡា បាន​​សម្រេច​ផ្ដល់​ជូន​ដល់​សិស្ស​ទើប​ចប់​ទី១២ ក្នុង​ឆ្នាំ​ន

ស្រាយចម្ងល់ ជនរងគ្រោះពីការបាក់ដីនៅនេប៉ាល់អាចនៅរស់របៀបណា ក្រោយជាប់នៅក្រោមដីដាច់បាយដាច់ទឹកអស់ ៩ ថ្ងៃ?

កាលពីថ្ងៃទី ២៦ ខែសីហា គ្រោះមហន្តរាយបាក់ផ្ទាំងទឹកកកដ៏ធ្ងន់ធ្ងរនៅជ្រលងភ្នំ Trishuli ប្រទេសនេប៉ាល់ បានបង្កឱ្យមានជំនន់ទឹកភក់ និងការបាក់ដីយ៉ាងសន្ធឹក

កម្មវិធីសំពះគ្រូ ដែលរៀបចំឡើងរាល់ឆ្នាំមានអត្ថន័យធំធេងខ្លាំង

សិស្ស​របាំ​ច្រើន​ខេត្ត​ក្រុង​បាន​មក​រាជធានី​ភ្នំពេញ ​ដើម្បី​រៀបចំ​កម្មវិធី​គ្រូល្ខោនប្រចាំឆ្នាំ២០២៦ ក្រោម​ប្រធាន​បទ «មោ​ទ​ក​ភាព​គ្រូ» រៀបចំ​ដោយ​ក្រុម​សិល្បៈ​យុវ

កុំខកខាន! «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» រៀបចំឡើងកាន់តែធំ និងអស្ចារ្យជាងមុននៅកោះពេជ្រ

ព្រឹត្តិការណ៍ពាណិជ្ជកម្មឌីជីថលដ៏ធំសម្បើមប្រចាំឆ្នាំគឺ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកញ្ញា

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​