គួរទៅសាកឱ្យបានម្ដង! មេចុងភៅមួយរូប ធ្វើដំណើរពីបារាំងមកកម្ពុជា ត្រៀមចម្អិនម្ហូបពិសេសៗ នៅ Raffles Hotel Le Royal

សណ្ឋាគារ Raffles Hotel Le Royal បានអញ្ជើញមេចុងភៅជនជាតិបារាំង Nicolas Isnard មកចម្អិនអាហារផ្ដាច់មុខ ត្រៀមទទួលស្វាគមន៍ភ្ញៀវគ្រប់ជាតិសាសន៍ទៅសាកភ្លក់នូវស្នាដៃពីមេចុងភៅល្បីល្បាញ មានបទពិសោធ មិនតិចជាង ២០ឆ្នាំ។

មេចុងភៅលោក Nicolas Isnard មានកេរ្តិ៍ឈ្មោះល្បីល្បាញ ពូកែធ្វើម្ហូបប្លែកៗ ពេញដោយគំនិតច្នៃប្រឌិត ធ្លាប់ធ្វើការនៅភោជនីយដ្ឋានលំដាប់ផ្កាយ Michelin ជាច្រើននៅជុំវិញប្រទេសបារាំង និងកន្លែងផ្សេងទៀតជុំវិញពិភពលោក។ ពេលនេះ មេចុងភៅរូបនេះ បានមកដល់ប្រទេសកម្ពុជាហើយ នឹងត្រៀមរៀបចំអាហារពិសេសៗ ប្លែកៗ ផ្ដាច់មុខ ជាបន្តបន្ទាប់នៅសណ្ឋាគារ Raffles Hotel Le Royal នៅចុងខែមេសា នេះ។

Raffles Hotel Le Royal សណ្ឋាគារប្រណីតដ៏ល្បីល្បាញនឹងផ្តល់ជូននូវអាហារពេលល្ងាច និងអាហារថ្ងៃត្រង់ឈុតពិសេស ដែលជាស្នាដៃច្នៃប្រឌិតធ្វើម្ហូបរបស់មេចុងភៅនីកូឡា នៅថ្ងៃទី ២៤, ២៥ និង ២៦ ខែមេសា។ វត្តមានរបស់មេចុងភៅជនជាតិបារាំងរូបនេះ ក៏ជាការចូលរួមលើកកម្ពស់វិស័យម្ហូបអាហារ ឆ្ងាញ់ៗ ប្លែកៗ នៅរាជធានីភ្នំពេញផងដែរ។

មានដើមកំណើតនៅភាគខាងត្បូងនៃប្រទេសបារាំង មេចុងភៅ Nicolas នាំយកនូវរសជាតិរបស់ Gallic ទៅកាន់មុខម្ហូបច្នៃប្រឌិតរបស់លោក។ លោកក៏មានគម្រោងធ្វើដំណើរទេសចរណ៍ដើម្បីនាំរសជាតិនូវមុខម្ហូបរបស់លោកនៅជុំវិញពិភពលោកទៀតផង។ មេចុងភៅ Nicolas ធ្លាប់បានបម្រើការងារនៅក្នុងភោជនីយដ្ឋានបារាំងដ៏ល្បីល្បាញមួយចំនួនដូចជា Auberge du Vieux Puits (Michelin លំដាប់ផ្កាយ៣), La Rotonde (Michelin លំដាប់ផ្កាយ២) និង Le Vieux Logis  (Michelin ផ្កាយ១)។ ក្រៅពីនេះលោកបានបង្ហាញស្នាដៃចម្អិនម្ហូបក្នុងពិធីជប់លៀងផ្សេងៗ នៅតាមបណ្ដារទីក្រុងមួយចំនួន រួមមាន៖ ក្រុងឌូបៃ ប៉េកាំង ទីក្រុងម៉ូស្គូ , សិង្ហបុរី , ម៉ាកាវ , Casablanca និងកន្លែងផ្សេងៗទៀត។

ដូចនេះកុំភ្លេចទៅសាកឈុតអាហារពេលល្ងាចតម្លៃជាង ៩០ដុល្លារ និងឈុតអាហារថ្ងៃត្រង់តម្លៃជាង ៤០ដុល្លារ។ក្រៅពីអាហារសណ្ឋាគារក៏បានផ្ដល់ស្រារសជាតិពិសេសរបស់ Louis XIII ។ អាហារពេលល្ងាចនឹងផ្ដើម នៅចន្លោះម៉ោង 6:30 ដល់ 9:30 យប់ និងអាហារថ្ងៃត្រង់ចន្លោះពីម៉ោង 12 ដល់ម៉ោង 3 រសៀល។

សម្រាប់ការសាកសួរ និងការកក់ទុកសម្រាប់បទពិសោធន៍នៃការទទួលទានអាហាររបស់មេចុងភៅ Nicolas នៅសណ្ឋាគារ Raffles Hotel Le Royal សូមទាក់ទងសណ្ឋាគារតាមរយៈទូរស័ព្ទ៖ ០២៣ ៩៨១ ៨៨៨ ឬអ៊ីមែល៖ dining.leroyal@raffles.com ។ ឬចូលទៅកាន់គេហទំព័រ www.raffles.com/phnom-penh ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន

តើបេក្ខភាពជើងខ្លាំងក្រុមណាក្លាយជាម្ចាស់ពាន ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ?

លើស​ពី​ផ្ទាំង​ទស្សនីយភាព​សម្ដែង ស្អែក​នេះ​ក៏​នឹង​មាន​ការ​ប្រកួត​ប្រជែង​សមត្ថភាព​លើ​ផ្នែក​ល្ខោន​និយាយ​ពី​សំណាក់​បេក្ខភាព​ជើង​ខ្លាំង​ទាំង ៥ ក្រុម​ដែល​បាន​សម្រិតសម

ពីអតីតអ្នកលួចប្រាសាទបុរាណ ប្រែខ្លួនមកជាអ្នកប្រយុទ្ធដើរស្រោចស្រង់ និងនាំយកដួងព្រលឹងដូនតាត្រឡប់មកមាតុភូមិវិញ!

ចុងក្រោយនៃជីវិត លោក Lion អតីតចោរលួចវត្ថុបុរាណបានប្រែខ្លួនមកជាអ្នកផ្តល់ព័ត៌មានសម្ងាត់ ជាជំហានដ៏សំខាន់ក្នុងការនាំយករតនសម្បត្តិទាំងនោះវិលត្រឡប់មកប្រទេសកម្ពុជាវិញ



Leave a Reply

Your email address will not be published.Required fields are marked *