មិននឹកស្មាន កម្ពុជាមានពូជឈើម្យ៉ាងដែលមានឈ្មោះថា បាយឡៃ ឬភាសាតំបន់ហៅថា បាយឡាវ ដែលមានសម្រស់ស្រស់ស្អាតប្រៀបបីដូចឋានសួគ៌លើវេហានៅពេលលេចចេញជាកញ្ចុំផ្កាពណ៌ស្វាយដាសអណ្ដែតនៅលើចុងឈើកណ្ដាលព្រៃក្រាស់ក្នុងតំបន់ ល្អាងគ្រី នាទឹកដីនៃខេត្តកោះកុង។

នាពេលថ្មីៗនេះ រូបភាពច្រើនសន្លឹកនៃតំបន់ ល្អាងគ្រី ឬ កំឡូតផ្លាតូ ត្រូវបានចែកចាយសាជាថ្មីយ៉ាងផុលផុសនៅលើបណ្ដាញសង្គម ក្រោយបានឃើញសម្រស់ដ៏ស្រស់ត្រកាលនៃពូជឈើម្យ៉ាងដែលមានពណ៌ស្វាយដុះស្គុះស្គាយអណ្ដែតនៅលើដើមឈើខ្ពស់ផុតអាកាសប្រៀបបីដូចជាឋានសួគ៌នៅលើវេហា។
ដោយឡែក ពូជផ្កាកម្រនេះដែរត្រូវបានគេប្រទះឃើញ និងផ្ដិតជារូបភាពបាននៅក្នុងឧទ្យានជាតិ ជួរភ្នំក្រវាញ ភូមិ ពោធិ៍បឹង ឃុំ ដងពែង ស្រុក ស្រែអំបិល ខេត្ត កោះកុង។ សម្រស់ដ៏ស្រស់ត្រកាលនៃពូជឈើ បាយឡៃ កំពុងត្រូវបានមហាជនស្នើឱ្យមានការអភិរក្ស ដោយសារតែជាប្រភេទឈើកម្រ ណាមួយបើនិយាយពីសម្រស់ក៏ស្រស់ស្អាតខ្លាំងដែលអាចក្លាយជាចំណុចទាក់ទាញភ្ញៀវទេសចរណ៍ដ៏សំខាន់ឱ្យទៅកម្សាន្ត និងផ្ដិតយកទិដ្ឋភាពដ៏ស្រស់ស្អាតនៃពូជផ្កាពណ៌ស្វាយនេះដែរ។







គួរឱ្យដឹងដែរថា នៅក្នុងតំបន់អេកូទេសចរណ៍ ល្អាងគ្រី ដែលស្ថិតនៅតាមជួរភ្នំក្រវាញមួយនេះមិនត្រឹមតែមានពូជឈើកម្រដ៏ស្រស់ស្អាត ថែមទាំងជាកន្លែងគយគន់មើលពពក ថ្ងៃរះ និងថ្ងៃលិចដ៏ស្រស់ស្អាតផងដែរ ៕
ប្រភពរូបភាព ៖ Dori Cambodia


























Account
Security
Favourite Content