ចែករំលែក​​រូបមន្ត ឆ្អឹងជំនីរជ្រូកខ្ទឹមបំពងទឹក​ត្រី​ផ្អែម ស្រួយឆ្ងាញ់ញ៉ាំ​ជក់​មាត់

ថ្ងៃ​នេះ AMS សូម​លើក​យក​មុខ​ម្ហូប​ងាយ​ៗ​មួយ​ទៀត​សម្រាប់​ប្រិយមិត្ត​អាច​ធ្វើ​ញ៉ាំ​សម្រាប់​អាហារ​ពេល​ព្រឹក​ជាមួយ​បបរ​ស ឬ​ញ៉ាំ​ជាមួយ​បាយ​ស បាយ​ដំណើប សម្រាប់​ពេល​ផ្សេង​ៗ​ក៏​បាន​ដែរ។ មុខ​ម្ហូប​នោះ​គឺ ឆ្អឹង​ជំនីរជ្រូក​និង​ខ្ទឹម​បំពងទឹក​ត្រី​ផ្អែម។ គ្រាន់​តែ​ឮឈ្មោះ​ស្រក់​ទឹក​មាត់​បាត់​ទៅ​ហើយ អ៊ីចឹង​តោះ​ទៅ​មើល​ពី​គ្រឿង​ផ្សំ និង​វិធី​ធ្វើ​ខាង​ក្រោម​នេះ​ទាំង​អស់​គ្នា៖

គ្រឿង​ផ្សំ

ឆ្អឹងជំនីរជ្រូក កាត់​ជា​ដុំ​តូច​ៗ​ចំនួន ១គីឡូក្រាម

ស្ករត្នោត ៤ស្លាបព្រាបាយ

ទឹកត្រី ៤ស្លាបព្រាបាយ

ទឹក​សាប ៣ស្លាបព្រាបាយ

ប្រេងឆាសម្រាប់បំពង

ខ្ទឹមស ៦០ ក្រាម (១ កូន​ចាន)

វិធី​ធ្វើ

– ចាក់ប្រេងឆាចូលក្នុងខ្ទះ រង់ចាំឱ្យប្រេង​ក្ដៅ ដាក់​ឆ្អឹងជំនីរជ្រូក​បំពង ដោយ​ឧស្សាហ៍​យក​វែក​កូរ​ឲ្យឆ្អិន​សព្វ​​រហូត​ដល់ចេញ​ពណ៌ត្នោតនិងក្រៀម​ល្អ។

– ដួស​​ឆ្អឹងជំនីរ​​ទុក​ឲ្យ​ស្រស់ខ្លាញ់។ ដាក់​ខ្ទឹមសបំពង​ រហូតដល់ឡើង​ពណ៌មាសស្រួយ ហើយ​ដួស​ខ្ទឹម​ចេញ ហើយចាក់​ប្រេង​ចេញ​ពីខ្ទះ។

– ដាក់ស្ករត្នោត ទឹកត្រី និងទឹកសាប​ចូលក្នុងខ្ទះ បើកហ្គាស កូរ​គ្រឿងផ្សំ​ឲ្យ​រលាយ​ចូល​គ្នា​និងដាំឱ្យពុះ។ បន្ទាប់​មកដាក់​ឆ្អឹងជំនីរ​បំពង​​ចូល​ច្របល់​ចូល​គ្នា​រហូត​ដល់​ទឹកជ្រលក់ចូលជាតិសព្វ។

– ​បិទ​ហ្គាស ហើយ​រោយ​ខ្ទឹមសបំពង រួច​ច្របល់​ចូល​គ្នា​ឲ្យ​សព្វ ដួស​ដាក់​ចាន​ជា​ការ​ស្រេច ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ប្រទេសជប៉ុនមានប្រជាជនអាយុចាប់ពី ១០០ ឆ្នាំឡើងទៅ លើស ១ សែននាក់

ប្រទេសជប៉ុនបានជួបប្រទះនូវការធ្លាក់ចុះនៃចំនួនប្រជាជនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែមានក្រុមអាយុមួយដែលកំពុងកើនឡើងសមាជិកថ្មីៗ ហើយមានចំនួនច្រើនជាងពេលណាៗ

អ្នកជំនួញវ័យក្មេង ងន ដេវីដសំបូរ ប្រើទុនជាង ៦លានដុល្លារ បើករោងចក្រផលិតត្រីខ នៅកម្ពុជា

ហ៊ាន​សម្រេច​ចិត្ត​ត្រឡប់​មក​កម្ពុជា ត្បិត​លោក​ជឿជាក់​​ប្រជាជន​កម្ពុជា​ថែ​របស់​ដែល​ខ្លួន​អាច​បង្កើត​បាន ហើយនេះជាហេតុផលដែលអ្នក​ជំនួញ​វ័យ​ក្មេង​ ងន ដេវីដសំបូរ ​ចំណ