នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០២៤ នេះ ព្រឹត្តិការណ៍ GUMBALL 3000 Rally in Cambodia បានចាប់ផ្ដើមធ្វើ Pre Event ដោយក្បួនរថយន្តទំនើបជាច្រើនគ្រឿង បានមកប្រមូលផ្ដុំគ្នា នៅសួនវិមានឯករាជ្យ ដើម្បីឆ្ពោះទៅកាន់សៀមរាប។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ ក្នុងចំណោមបុគ្គលល្បីៗជាច្រើនរូបដែលបានចូលរួម ក៏លេចវត្តមានរបស់លោកឧកញ៉ា ខេមរៈ សិរីមន្ត ដែលជាកំពូលតារាចម្រៀងមួយរូប បានយករថយន្តដ៏ប្រណីត Lamborghini ដើម្បីចូលរួមជាមួយក្បួនរថយន្តនោះផងដែរ។

អ្វីដែលគួរឱចាប់អារម្មណ៍នោះ លោកឧកញ៉ា ខេមរៈ សិរីមន្ត បានតុបតែងខ្លួនយ៉ាងអេម លេងពណ៌សក់បែបស ឈុតសំលៀកបំពាក់បែបយុវវ័យ ជះរាងសង្ហាមិនធម្មតាឡើយ។ កំពូលតារាចម្រៀងលំដាប់ប្រទេសរូបនេះ បានចូលរួមយ៉ាងសកម្មក្នុងព្រឹត្តិការណ៍ GUMBALL 3000 ដើម្បីចូលរួមផ្សព្វផ្សាយឱ្យព្រឹត្តិការណ៍នេះមួយនេះ កាន់ល្បីកក្រើកខ្លាំង។

GUMBALL 3000 ជាព្រឹត្តិការណ៍ដ៏ល្បីល្បាញលំដាប់អន្តរជាតិ ប្រមូលផ្ដុំដោយបុគ្គលល្បីៗដូចជា មហាសេដ្ឋី YouTuber កីឡាករបាល់ទាត់ល្បីៗ លំដាប់ពិភពលោក អ្នកប្រណាំងឡានជាដើម ដែលមកពីជាង៤០ប្រទេស។ នេះជាឱកាសដ៏ពិសេសបំផុត ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ ស្របពេលគម្រប់ខួប ២៥ ឆ្នាំនៃព្រឹត្តិការណ៍នេះ ក្រោមការរៀបចំរបស់ក្រសួងទេសចរណ៍ នៃព្រះរាជាណាចក្រកម្ពុជា រួមសហការជាមួយក្រុមហ៊ុនខ្នាតយក្សក្នុងស្រុកជីបម៉ុងគ្រុប ៕

























Account
Security
Favourite Content